Home ព័ត៌មានសំខាន់ៗ សម្តេច ហ៊ុន ស...

សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ក្នុង​ឆ្នាំ​កន្លងទៅ​រាជរដ្ឋាភិបាល​សម្រេចបាន​ការងារ​ធំៗ​ជាច្រើន​វិស័យ​ក្នុងនោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន​ត្រូវបាន​បន្ត​អនុវត្ត​ជាប់​ជាប្រចាំ​ស្របតាម​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​ប្រជាជន ។ រហូតមកដល់​បច្ចុប្បន្ន​សមិទ្ធផល​ជាច្រើន​ក្នុង វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុងនោះ​មាន​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ ជនបទ ស្ពាន​ឆ្លងកាត់​ទន្លេ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ ។​ល​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​កម្ពុជា​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​បាន​លើកឡើងថា​៖​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​រាជរដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​មាន​ជាអាទិ៍​ផ្លូវជាតិលេ ខ ​១១ មាន​ប្រវែង​៩៦,៤៨​គ​.​ម​ ។ ​ការលើក​កម្រិត​និង​ថែទាំ​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង​៩៥,៧០​គ​.​ម ​។​ ការលើក​កម្រិតនិង​ថែទាំ​ផ្លូវជាតិ​លេខ​៦​មាន​ប្រវែង​៤៩,៨៨​គ​.​ម។ផ្លូវ​៣៤​ខ្សែ​មាន​ប្រវែង៨២,១៤៥​គ​.​ម​.នៅ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ។ថ្មីៗ​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ស្ពាន​មិត្ត ភាព​កម្ពុជា​-​ចិន​(​ស្ទឹងត្រង់​-​ក្រូចឆ្មារ​)​មាន​ប្រវែង​១,១៣១ ​ម៉ែត្រ និង​ការបើក​ការដ្ឋាន​សាងសង់​និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ​មាន​ប្រវែង​១០៨,៧៤​ គ​.​ម នៅ​ក្រុង​សៀមរាប​ខេត្ តសៀមរាប ។ រីឯ​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ស្ថាបនា​រួចរាល់​១០០% មាន​ជាអាទិ៍​(១) ផ្លូវ​៩​ខ្សែ​ប្រវែង​១៩៣,៩០ គ​.​ម​. នៅ​ខេត្ត​ត្បូងឃ្មុំ (២) ផ្លូវ​១០​ខ្សែ ប្រវែង​១២៥,៥០​គ​.​ម​. នៅ​ខេត្តពោធិ៍សាត់ (៣) ផ្លូវ​៨​ខ្សែ ប្រវែង ១០១,២០​គ​.​ម​, នៅ​ខេត្តបាត់ដំបង (៤) ផ្លូវ​៥​ខ្សែ ប្រវែង​៩០,៧០​គ​.​ម​.​នៅ​ខេត្តបន្ទាយមានជ័យ និង​(៥) ផ្លូវ​៦​ខ្សែ​ប្រវែង​៥០​គ​.​ម​. នៅ​ខេត្តកំពង់ចាម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular