Home ព័ត៌មានជាតិ នយោបាយ ​គិត​ត្រឹម​ឆ្...

​គិត​ត្រឹម​ឆ្នាំ ២០២០ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​២,៩១​លាន​ខ្នង​ផ្ទះ​ទទួលបាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖គិត​មកដល់​ឆ្នាំ​២០២០​នេះ​ការតភ្ជាប់​ខ្សែបណ្តាញ​ចរន្ត​ឱ្យដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​កើន​ដល់​ប្រមាណ​២,៩១​លាន​ខ្នងផ្ទះ​ត្រូវជា​ប្រមាណ​៨១,០៦% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ ៣,៥៩ លាន​ខ្នង​ផ្ទះ​និង​គ្របដណ្តប់​ដល់​ភូមិ​ប្រមាណ ៩៧,៣៩% នៃ​ចំនួន​ភូមិ​សរុប​១៤,៤៩៨​ ភូមិ​នៅ​ទូទាំង​ព្រះ រាជាណាចក្រ​កម្ពុជា ។ នេះ​បើ​យោងតាម​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើជូន​ជនរួមជាតិ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ។​

​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​៖ វិស័យ​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ ២០២០ កន្លងទៅ​បរិមាណ ផ្គត់ផ្គង់​ដោយ​វា​រី​អគ្គិសនី​និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ដែលជា​ប្រភព​ថាមពល​ផ្ទាល់​របស់​កម្ពុជា​សម្រេច​បាន​ជាង ៨,៥១២​លាន គីឡូវ៉ាត់ម៉ោង​បើ​ធៀប​នឹង​ឆ្នាំមុន​ដែល មាន​ជាង​៨,៦៧៥​លាន​គីឡូវ៉ាត់ម៉ោង​ថយចុះ​១,៨៧% ។ ការតភ្ជាប់​ខ្សែបណ្តាញ​ចរន្ត​ឱ្យដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រហូត​មកដល់​ឆ្នាំ ២០២០​នេះ​ចំ ពោះ​គេហដ្ឋាន​ប្រជាពលរដ្ឋ​សុទ្ធសាធ​បាន​កើន​ដល់​ប្រមាណ​២,៩១​លាន​ខ្នង​ផ្ទះ​ត្រូវជា​ប្រមាណ ៨១,០៦% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ​៣,៥៩ លាន​ខ្នង​ផ្ទះ​និង​គ្របដណ្តប់ ដល់​ភូមិ​ប្រមាណ​៩៧,៣៩% នៃ​ចំនួន​ភូមិ​សរុប ១៤,៤៩៨​ភូមិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular