ដោយៈ សុផល / ភ្នំពេញៈ លោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភាកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រី ដឹកជញ្ជូនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលា ស្តីពី៖ “គំនិតផ្តួចផ្តើមការកសាងសមត្ថភាព ក្នុងវិស័យនីមួយៗ របស់អាស៊ាន ដើម្បីធ្វើសមាហរណកម្ម ការអនុវត្ត និងការត្រួតពិនិត្យ លើផែនការមេអាស៊ាន ឆ្នាំ២០២៥ ការបញ្ជ្រាបសិទ្ធិ របស់ជនពិការ”។
សិក្ខាសាលានេះ មានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងផ្សព្វផ្សាយ ផែនការមេអាស៊ាន ឆ្នាំ២០២៥ ដល់គ្រប់ស្ថាប័នទាំងអស់ របស់អាស៊ាន និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបញ្ជ្រាបសិទ្ធិរបស់ជនពិការ ទៅក្នុងផែនការសកម្មភាព និងទៅក្នុងក្របខណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃ ទៅគ្រប់វិស័យទាំងអស់ នៅក្នុងអាស៊ាន៕/V