Home ព័ត៌មានសំខាន់ៗ ប្រមុខរាជរដ្ឋ...

ប្រមុខរាជរដ្ឋាភិបាល៖ទោះបីរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ១៩ក្តី តែវិស័យឧស្សាហកម្មនិងសិប្បកម្មមានការរីកលូតលាស់និងផ្តល់ការងារជាង១,៥ លាននាក់

ដោយ៖តារារិទ្ធ/ភ្នំពេញ៖រហូតមកដល់ពេលទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ១៩ ក្តីក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបាន រីកលូតលាស់ជាបន្តបន្ទាប់ ។ ជាក់ស្តែងកម្ពុជាមានរោងចក្រសរុបមានចំនួនជាង ១,៨៦៤ រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមាន ឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង ៤៣,០៨២ មូលដ្ឋានហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១,៥ លាននាក់ ។ នេះ​បើ​យោងតាម​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើជូន​ជនរួមជាតិ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ។​

នៅក្នុងសារលិខិតនោះសម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ លើកឡើងថា៖កម្ពុជាមានរោងចក្រសរុបមានចំនួនជាង ១,៨៦៤ រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមាន ឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង ៤៣,០៨២មូលដ្ឋានហើយដែល​ បានស្រូបកម្លាំងពលករសរុបប្រមាណជាង ១,៥ លាននាក់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ជាមួយនេះកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរនិងវិស័យទេស ចរណ៍ដែលព្យួរការងារកំពុងទទួលបាននូវប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល៤០ ដុល្លារអាម៉េរិកក្នុងមួយខែដើម្បីជួយធ្វើឱ្យបងប្អូនមានលំនឹងជីវិតនិងអាចលើកកម្ពស់ជំនាញនិង បង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី។រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គមនិងគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុង ពេលមានជំងឺកូវីដ-១៩ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធនិងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារ អាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រជាដើម ។

ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង ២ ម៉ឺននាក់មានជាអាទិ៍ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរីនិងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្រប ច្បាប់និងមុខជំនាញបច្ចេកទេស ។

នៅក្នុងសារលិខិតសម្តេចតែចោ ហ៊ុន សែន ក៏បានបង្ហាញឲ្យដឹងផងដែរអំពីការបង្កបង្កើនផលដំណាំស្រូវដោយសម្តេចបានលើកឡើងថា៖ក្នុងឆ្នាំជូតទោស័ក ព.ស.២៥៦៤ កន្លងទៅនេះដោយសារអាកាសធាតុមានលក្ខណៈអំណោ យផលល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង ១០,៩៣ លានតោនគឺប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ដែលតាមការប៉ាន់ស្មានយើងមានអតិរេកស្រូវជាង ៥,៩២ លានតោនគិតជាអង្ករស្មើនឹង ៣,៧៩ លានតោនសម្រាប់បម្រើឱ្យការនាំចេញ ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦៩ម៉ឺនតោនទៅកាន់ទិសដៅ៦០ប្រទេស។

ពាក់ព័ន្ធវិស័យសំណង់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖វិស័យសំណង់បាននិងកំពុងរីកលូតលាស់ដោយមានអគារខ្ពស់ៗប្រមាណជាង២,១៨០អគារចាប់ពី៥ជាន់ ទៅ៤០ជាន់ឡើងក្នុងរាជធានីភ្នំពេញខេត្តព្រះសីហនុនិងនៅតាមបណ្តាខេត្តមួយចំនួន។

ចំណែកវិស័យទេសចរណ៍វិញភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណ១,៣១លាននាក់ថយចុះប្រមាណ៨០,២០%និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៧,២៣លាននាក់ថយចុះប្រមាណ ៣៦,១០ % បើធៀបនឹងឆ្នាំ ២០១៩ ។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ១,០២៣ លានដុល្លារអាម៉េរិកថយចុះ៧៩,២០ % ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង ១៨លានដុល្លារអាម៉េរិក និង មានភ្ញៀវទេសចរអន្តរជាតិចូល ទស្សនាប្រមាណជាង ៤០ម៉ឺននាក់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular