Home ព័ត៌មានអន្តរជាតិ ស្រីពេស្យា​ប្...

ស្រីពេស្យា​ប្រេ​ស៊ីល​ធ្វើ​កូដកម្ម​ទាមទារ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ស្រីពេស្យា​នៅ​ទីក្រុង​បេឡូ​ហូរី​ហ្សូ​ន​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេសប្រេ​ស៊ីល​បាន​ធ្វើ​កូដកម្មអ​ស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ​ដោយ​ទាមទារ​ឱ្យ​ដាក់បញ្ចូល​ពួកនាង​​ទៅក្នុង​ក្រុម​បុគ្គលិក​ជួរមុខ​ដែល​មាន​អាទិភាព​ទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​។​

​ពួក​នាង​និយាយថា អ្នករកស៊ី​ផ្លូវភេទ​រាប់ពាន់​នាក់​នៅក្នុង​ទីក្រុង​ត្រូវបាន​បង្ខំចិត្ត​ផ្តល់​សេវា​ដល់​អតិថិជន​តាម​ដងផ្លូវ ព្រោះតែ​សណ្ឋាគារ​ដែល​ពួកនាង​ជួល​ដើម្បី​បម្រើ​ផ្លូវភេទ​ត្រូវ​បិទទ្វារ​ដោយ​​សារកូ​វីដ​១៩​។​

​លោកស្រី ស៊ី​ដា វើ​អេរ៉ា ប្រធាន​សមាគម​ពេស្យាចារ​នៃ​រដ្ឋ​មីណា​ស​ហ្គើ​រ៉ា​អ៊ីស បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ពួក​យើង​កំពុង​ស្ថិតនៅ​ជួរមុខ ធ្វើឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​ហើយ​ពួក​យើង​កំពុង​​ស្ថិត​ក្នុង​ហានិភ័យ​។ ពួក​យើង​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​”​។​

​លោកស្រី​វើ​អេ​រ៉ានិង​ស្ត្រី​ដទៃ​ទៀត​បាន​ធ្វើការត​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​នៅតាម​ចិញ្ចើមផ្លូវ ដែល​មាន​សណ្ឋាគារ​ជាច្រើន​កន្លែង​ត្រូវ​បិទទ្វារ កន្លែង​ដែល​ពួក​នាង​ធ្លាប់​ផ្តល់​សេវា​ផ្លូវភេទ ដោយ​នាំគ្នា​លើ​បដា​សរសេរថា “​អ្នករកស៊ី​ផ្លូវភេទ​ជា​អ្នក​ប្រកប​ការងារ​អាជីព​” និង “​ការងារ​ផ្លូវភេទ និង សុខភាព​”​។​

​ស្រីពេស្យា​តវ៉ា​ម្នាក់​ឈ្មោះ​ថា លូ​ស៊ី​ម៉ា​រ៉ា កូ​ស្តា និយាយថា “​ពួក​យើង​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​អាទិភាព​ពីព្រោះ​ពួក​យើង​ធ្វើការ​ជាមួយ​មនុស្ស​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​ជីវិត​ពួក​យើង​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​”​។​

​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​បុគ្គលិក​សុខាភិបាល គ្រូបង្រៀន មនុស្ស​ចាស់ជរា ជនជាតិដើម​ភាគតិច និង ប្រជាជន​ដែល​មាន​បញ្ហា​សុខភាព​សម្រាប់​ការចាក់​វ៉ាក់សាំង​ជុំ​ដំបូង​។​

​គេ​សង្ឃឹមថា​នឹង​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​អាទិភាព​ទាំង​នេះ ដែល​ចំនួន​ប្រមាណ ៧៧ លាន​នាក់​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១​ប៉ុន្តែ​អ្នកជំនាញ​និយាយថា​វា​អាច​នឹង​ឈាន​ដល់​ខែកញ្ញា​ដោយ​​សារ​ខ្វះ​វ៉ាក់សាំង​៕

​ស្រីពេស្យា​នៅ​ទីក្រុង​បេឡូ​ហូរី​ហ្សូ​ន​នាំគ្នា​តវ៉ា​ទាមទារ​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃទី​៥​មេសា​កន្លង​ទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular