Home កម្សាន្ត តារាភាពយន្ត​ហ...

តារាភាពយន្ត​ហូលីវូដ ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​ខ្នាត​ខ្លី​របស់​អង្គការ Humane Society International ជួយ​ដល់​យុទ្ធនាការ​ជាស​កល​ដើម្បី​ហាមឃាត់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ​

ដោយៈ​សុផល​/ភ្នំពេញ​៖​ផលិតករ​ភាពយន្ត​ហូលីវូត រួមទាំង​តារាភាពយន្ត​ជាច្រើន​បាន​ចូលរួម​សហការ​ជាមួយ​អង្គការ Humane Society International ដើម្បី​ផលិត​ខ្សែភាពយន្ត​ជី​វច​ល​ខ្នាត​ខ្លី​មួយ​ក្រោម​ចំណង ជើង​ថា “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph” ដើម្បី​បញ្ឈប់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើ​សត្វ​នៅ​ជុំវិញ​ពិភពលោក​។ ទោះបីជា​មានការ​ហាមឃាត់​នៅក្នុង​បណ្តា​ប្រទេស​ចំនួន ៤០ ក៏ដោយ ជាក់ស្តែង​សកម្មភាព​បែបនេះ​នៅតែ​កំពុង​អនុវត្តន៍​យ៉ាង​ស្របច្បាប់​នៅឡើយ នៅតាម​តំបន់​ជាច្រើន​នៅលើ​ពិភពលោក ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ថែមទាំង​មានប្រតិកម្ម​តបត​ផងដែរ​នៅតាម​តំបន់​មួយចំនួន ដែលជា​ហេតុ​ធ្វើឱ្យ​សត្វ​ជាច្រើន​រាប់ពាន់​ក្បាល​នៅតែ​ទទួលរង​នូវ​ការឈឺចាប់ និង​ស្លាប់​យ៉ាង​សោ​កស​ង្រែ​ង​ឥតឈប់ឈរ ។​

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

តារា​សម្តែង​ហូលីវូដ Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និង​តារា​ដទៃទៀត បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ជួយ​ដល់​អង្គការHSIសំដៅ​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រទ​ម្លា​ប់​បែប​នោះ ដោយ​ផ្តល់​ជា​សម្លេង​តាមរយៈ​ខ្សែភាពយន្ត​ក្រោម​ចំណងជើង​ថា៖ជួយ សង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph ក្នុង​គោលបំណង​ផ្តល់នូវ​ពន្លឺ​ឆ្លុះបញ្ចាំង​អំពី​ទុក្ខវេទនា​របស់​សត្វ​ដែល​បានទទួល​រងគ្រោះ ក៏ដូចជា​បំផុស​ឱ្យមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់ និង​អ្នកធ្វើ​គោលនយោបាយ​ស្របតាម​បេសកកម្ម​របស់ HSI ដើម្បី​ហាមឃាត់​សកម្មភាព​បែបនេះ ។ Spencer Susser ដែលជា​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ (​ភាពយន្ត Hesher, The Greatest Showman – តារាង​សម្តែង​ដ៏​អស្ចារ្យ​) និង​លោក Jeff Vespa ដែលជា​ផលិតករ​ភាពយន្ត (Voices of Parkland-សម្លេង​នៃ​ដែន​ឧទ្យាន​) បាន​សហការគ្នាជាមួយ​ស្ទូ​ឌី​យោ Arch Model របស់​ផលិតករ​ល្ខោន​ស្រមោល​ដ៏​ឆ្នើម គឺ​លោក Andy Gent នៅក្នុង​ការផលិត​ភាព​យន្ត រឿង​សត្វ​ទន្សាយ Ralph នេះ​ង ។ ខ្សែភាពយន្ត​នេះ​ក៏​ត្រូវបាន​ចាក់ផ្សាយ​ជា​ភាសា​ព័រទុយហ្កាល់ អេ​ស្ប៉ា​ញ បារាំង និង​វៀតណាម​ផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve និង​អ្នក​ដទៃទៀត​ជា​អ្នក​បញ្ចូល​សម្លេង​តួអង្គ​ជា​ភាសា​ទាំងនោះ និង​ទទួលបាន​សារ​គាំទ្រ​ជា​វីដេអូ​ពី Maggie Q ។

​សូម​ស្វែងរក​ខ្សែភាពយន្ត​ខ្នាត​ខ្លី និង​បទសម្ភាសន៍​អប់រំ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ និង​អំពី​វិធីសាស្ត្រ​ដែល​អ្នក​អាចជួយ​បាន​នៅលើ​គេហទំព័រ hsi.org/Ralph ។​

​លោកJeffrey Flockenប្រធាន​អង្គការHumane Society Interna​tio​n​a​l បាន​មានប្រសាសន៍ថា “​ខ្សែភាពយន្ត​រឿង​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph គឺជា​ការអំពាវនាវ​ដាស់​ស្មារតី​មួយ​ថា សត្វ​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​គ្រឿងសម្អាងហើយ​ឥឡូវនេះ​ដល់ពេល​ដែល​​យើង​ត្រូវ​រួមគ្នា​ដើម្បី​ហាមឃាត់​វា​ហើយ ។ សព្វថ្ងៃ​យើង​មាន​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ជាច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​សត្វ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផលិត​ផល​ដូច្នេះហើយ​មិនមាន​ការលើកលែង​នោះទេ​ចំពោះ​ការបង្ក​ការឈឺចាប់​ដល់​សត្វ ដូចជា​ទន្សាយ Ralph ដោយ​ការធ្វើ​តេស្ត​គ្រឿងសម្អាង ឬ​គ្រឿង​ផ្សំ​ផលិតផល​គ្រឿងសម្អាង​” ។​

​ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​លក្ខណៈពិសេស​របស់​សត្វ​ទន្សាយ Ralph ដែល​ជា​អ្នកនាំពាក្យ​យុទ្ធនាការ​របស់ HSI ដែល​បញ្ចូល​សម្លេង​ដោយ Taika Waititi តាមរយៈ​ការផ្តល់​បទសម្ភាសន៍​នៅពេលដែល​គាត់​កំពុង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​របស់គាត់​ជា “​អ្នកជំនាញ​ធ្វើតេស្ត​” នៅ​មន្ទីរពិសោធន៍​ជាតិពុល ។ យុទ្ធនាការ​ជួយសង្គ្រោះ​សត្វ​ទន្សាយ​របស់ HSI គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​នៃ​ការធ្វើ​តេស្ត​ពិសោធន៍​សត្វ​តាម​លំនាំ​ដើម​ដែល​គេ​មិន​នឹកស្មាន​ដល់ តាមរយៈ​ដំណើររឿង​របស់​សត្វ​ទន្សាយ​មួយ​ដើម្បី​ជា​ពន្លឺ​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ស្ថានភាព​របស់​ទន្សាយ​ជាច្រើន​រាប់មិនអស់​និង​សត្វ​ដទៃទៀត​ដែល​កំពុងតែ​រងគ្រោះ​នាពេលនេះ​នៅតាម​មន្ទីរពិសោធន៍​នៅ​ជុំវិញ​ពិភព​លោក​។ វា​ជួយ​ឱ្យ​អ្នកទស្សនា​ជួយ​ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ ។​

​អ្នកដឹកនាំ Spencer Susser បាន​មានប្រសាសន៍ថា​“​សត្វ​នៅក្នុង​មន្ទីរ​ពិសោធន៍​គ្រឿងសម្អាង​មិនមាន​ជម្រើស​នោះទេ​ហើយ​យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការធ្វើ​អ្វីមួយ​ចំពោះ រឿង​នោះ ។ នៅពេលដែល​មានឱកាស​បង្កើត​យុទ្ធនាការ​ថ្មី​សម្រាប់​អង្គការ Humane SocietyInternational​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្សែភាពយន្ត​គំនូរជីវចល​ដើម្បី​បញ្ឈប់​ទង្វើ​នេះ គឺជា​មធ្យោ​បាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបញ្ជូនសារ​។ នៅពេលដែល​អ្នកមើល​ឃើញ​ពី​ការ​ពិត​ដ៏​គួរឱ្យ​រន្ធត់​នៃ​ការប្រព្រឹត្តិ​ចំពោះ​សត្វ នោះ​អ្នក​មិនអាច​ជួយ​អ្វី​បានទេ គ្រាន់តែ​អាច​បែរមុខ​ចេញ​ប៉ុណ្ណោះ​។ អ្វី​ដែលជា​ក្តីសង្ឃឹម​របស់ខ្ញុំ​ចំពោះ​ខ្សែ​ភាពយន្ត​នេះ​គឺ​ការបង្កើត​អ្វីមួយ​ដើម្បី​ចែកចាយ​សារ​ដោយ​មិនចាំបាច់​ប្រើ​អំពើ​ហឹ​ង្សា​នោះទេ​។ ខ្ញុំ​សង្ឃឹមថា​ទស្សនិកជន​ស្រឡាញ់​ចូលចិត្ត តួអង្គ​ទន្សាយ Ralph ហើយ​ចង់​ចូលរួម​សង្គ្រោះ​គាត់ និង​សត្វ​ដទៃទៀត​ដែល​ជួប​ប្រទះ​បញ្ហា​ដូច​គាត់​ដែរ ដូច្នេះ​ពួកយើង​អាច​ហាមឃាត់​ជាដាច់ខាត​លើ​ការ​ធ្វើ​តេស្ត​លើស​ត្វ ។​

​លោក Aduane Joseph Alcantara ដែលជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​អាស៊ាន​របស់​អង្គការ Humane Society International បាន​ថ្លែងថា​៖ “​នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​នូវ​តម្រូវការ​ផលិតផល​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​លើស​ត្វ និង​ការគាំទ្រ​ជា​សាធារណៈ​ឱ្យមាន​ការ​ផ្លាស់ប្តូរ​។ ផ្អែក​តាម​ការស្ទង់មតិ​បាន​បង្ហាញថា មាន​ប្រជាជន​កម្ពុជា​៨០​ភាគរយ​គាំទ្រ​ការហាមឃាត់​ចំពោះ​ការធ្វើ​តេស្ត​ពិសោធន៍​លើ​សត្វ​ដើម្បី​ផលិត​គ្រឿងសម្អាង​និង​មានការ​គាំទ្រ​ស្រដៀង​គ្នា​យ៉ាងច្រើន​គួរឱ្យកត់​សម្គាល់​ចំពោះ​ការហាមឃាត់​បែបនេះ​នៅ​តំបន់​អាស៊ាន​។​ជា​លទ្ធផល​នៃ​ការជំរុញ​លើកទឹកចិត្ត​ទាំងនេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​តំបន់​អាស៊ាន​ទាំង​មូល​ចាំបាច់​ត្រូវ​បោះជំហាន​ឆ្ពោះទៅរក​អនាគត​នៃ​ការផលិត​គ្រឿងសម្អាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើស​ត្វ​។ ខ្សែ​ភាព​យន្ត​រឿង “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph” (#SaveRalph)​គឺជា​យុទ្ធនា​ការតស៊ូ​មតិ​និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​មួយ​របស់​អង្គការ​HSI​ដែលមាន​គោលបំណង​បង្ហាញ​ពី​ការរង​ទុក្ខវេទនា​ដ៏​គួរឱ្យ​ខ្លោច​ផ្សា​របស់​សត្វ​ដែល​បាន​ទទួលរង​ក្នុងពេល​ធ្វើតេស្ត​ពិសោធន៍​។​វា​ក៏​ជាការ​ក្រើនរំលឹក​មួយ​ដល់​ក្រុមអ្នកច្បាប់​ផងដែរ​ថា​យើង​ចាំបាច់​ត្រូវ​ហាមឃាត់​ដាច់ខាត​ចំពោះ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ ព្រោះ​គ្មាន​សត្វ​ណាមួយ​ត្រូវ​រង​ទុក្ខ និង​ស្លាប់​ដោយសារតែ​សម្រស់​នោះទេ ” ។​

​តារា​សម្តែង Maggie Q មានប្រសាសន៍ថា​“​ខ្ញុំ​ជឿជាក់​លើ​មនុស្ស​។​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រសិនបើ​ពួកគេ​ដឹង​អំពី​ទុក្ខវេទនា​ដ៏​ធំធេង​ដែល​បណ្តាលឱ្យ​សត្វ​ត្រូវ​រង​ទុក្ខ​ដោយសារតែ​សម្រស់​បែបនេះ​ពួកគេ​នឹងមាន​ការទាមទារ​ខុសពី​នេះ​។​ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើស​ត្វ​នៅតែមាន​លក្ខ​ណៈ​​​ស្របច្បាប់​នៅតាម​កន្លែង​ជាច្រើន​ជុំវិញ​ពិភពលោក​រួមទាំង​អាស៊ី​អា​គ្នេយ៍​។ ខ្ញុំ​លើកទឹកចិត្ត​អតិថិជន​នៅក្នុង​តំបន់​នេះ​ឱ្យ​គិត​ទ្វេរ​ដង​អំពី​កន្លែង​ដែល​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ដុល្លារ​របស់​ពួកគេ​។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ដឹងថា​ខ្ញុំ​មិនត្រូវ​ការផលិត​ផល​គ្រឿងសម្អាង​ដែល​ពាក់ព័ន្ធ​ទៅលើ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ​បែបនេះ ដើម្បីឱ្យ​ស្រស់​ស្រស់ស្អាត​នោះទេ​។​ហើយ​អ្នក​វិញ​ក៏​មិនត្រូវ​ការ​ដែរ​! សូម​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍​ជាមួយគ្នា !! ”

​លោក Troy Seidle អនុប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ជាតិពុល​វិទ្យា​បាន​មាន​ប្រសាសន៍ថា “ វា​ងាយស្រួល​ក្នុងការ​សន្មត​ថា​ក្រុមហ៊ុន​គឺជា​បញ្ហាប៉ុន្តែ​តាម​​ការពិត ពួកគេ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ការកែប្រែ​ច្បាប់​គឺជា​រឿង​ចាំបាច់​មួយហើយ​ក្រុមហ៊ុន​ឧស្សាហកម្ម​នាំមុខ​ជាច្រើនដូច​ជា​ Lush, Unilever, P&G,L’alé​និង​Avon​បាន​នឹង​កំពុងធ្វើការ​ជាមួយ​យើង​​ដើម្បី​ធានាឱ្យមាន​ការហាមឃាត់​ប្រកបដោយ​អត្ថន័យ​លើ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ​នៅក្នុង​ទីផ្សារ​ថែរក្សា​សម្ផស្ស​ជាច្រើន​ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​។​យើង​បានជ្រើសរើស​សុភា​ទន្សាយ​Ralph​ជា​តួ​អង្គ​អ្នកនាំពាក្យ​របស់​យើង​ដើម្បី​ជួយ​ជំ​រុញឱ្យ​ច្បាប់​ទាំងនេះ​ឈានទៅដល់​គោលដៅ​ចុងក្រោយ “ ។​

​យុទ្ធនាការ​នេះ​ផ្តោតលើ​ប្រទេស​អាទិភាព​ចំនួន ១៦ ដែល​ក្នុងនោះ​រួមមាន​ប្រទេស​ប្រេ​ស៊ី​ល កាណាដា ឈី​លី ម៉ិ​ក​ស៊ី​កូ អាហ្វ្រិក​ខាងត្បូងនិង​ប្រទេស​​​អាស៊ីអាគ្នេយ៍​ចំនួន ១០ ដូចជា​ប្រទេស​ប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង​បណ្តា​អង្គការ​ដៃគូ​របស់​យើង​គឺ​អង្គការ Humane Society សហរដ្ឋ​អាមេរិក និង​អង្គការ​ច្បាប់ Humane Society Legislative Society ។ យើង​ផ្តោតទៅលើ​ច្បាប់​នៅ​សហរដ្ឋអាមេរិក​។ យើង​ក៏​កំពុងតែ​ប្រកាន់​ជំហរ​ឱ្យមាន​ការហាមឃាត់​នៅនឹងកន្លែង​ផងដែរ ដូចជា នៅ​អឺរ៉ុប​ជាដើម ដែល​អាជ្ញាធរ​កំពុង​ព្យាយាម​ទាញយក​ប្រយោជន៍​ពី​ចន្លោះប្រហោង​ផ្នែក​ច្បាប់​ដោយ​ទាមទារ​ឱ្យមាន​ការធ្វើ​តេស្ត​លើស​ត្វ​ថ្មី​ដើម្បី​ផលិតផល​គ្រឿងផ្សំ​របស់​ផលិតផល​គ្រឿងសម្អាង​ស្របតាម​ច្បាប់​ស្តីពី​គីមីវិទ្យា​។​យុទ្ធនាការ​#​Save​Ralph​នឹង​ក្លាយជា​ពន្លឺ​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រទេស​ទាំងអស់នេះ​ដោយ​ជំរុញ​ឱ្យ​ពួកគេ​ឆ្ពោះទៅរក​អនាគត​មួយ​ដែល​មិន​ពាក់ព័ន្ធ​ទៅលើ​ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើស​ត្វ​តាម​ការរំពឹងទុក​រប​ស់​សាធារណជន និង​អ្នកប្រើប្រាស់ ។​

​ផ្អែក​តាម​ការស្ទង់មតិ​ថ្មីៗ​នេះ​បាន​បង្ហាញថា មាន​ប្រជាជន​កម្ពុជា ៨០% គាំទ្រ​ចំពោះ​ការហាមឃាត់​លើ​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ​។​នៅ​តំបន់​ខ្លះ​នៅលើ​ពិភពលោក ទន្សាយ​ដូចជា​Ralph​ត្រូវបាន​ចាក់សោរ​ជាប់​ក​ហើយ​មាន​ផលិតផល​គ្រឿងសម្អាង​និង​គ្រឿងផ្សំ​ហូរ​ស្រក់​ចូល​ភ្នែក​របស់​ពួកវា​និង​នៅលើ​ស្បែក​ខ្នង​របស់​ពួកវា​ដែល​ត្រូវបាន​គេ​កោរ​រោម​ចេញ​អស់​។ សត្វ​ជ្រូក និង​កណ្តុរ​ហ្គី​ណេ​មាន​សារធាតុ​គីមី​ពាសពេញ​លើ​ស្បែក ដែល​ត្រូវបាន​គេ​កោរ​រោម​ចេញ​អស់ ឬ​នៅលើ​ត្រចៀក​របស់​ពួកវា ។ក្នុង​ចំណោ​ម​​សត្វ​ទាំងនោះ គ្មាន​សត្វ​ណាមួយ​ទទួលបាន​ថ្នាំ​បំបាត់​ការឈឺចាប់​នោះទេ ហើយ​ជា​ចុងក្រោយ​ពួកវា​នឹង​ត្រូវគេ​សម្លាប់ចោល​ទាំងអស់​៕Ph

​សូម​ទាញយក​រូបភាព​ដែល​មិនមាន​ចលនា​ពី​ខ្សែភាពយន្ត​រឿង​ជួយ​សង្គ្រោះ​​សត្វ​ទន្សាយ Ralph -Save Ralph https://newsroom.humanesociety.org/fetcher/index.php?searchMerlin=1&searchBrightcove=1&submitted=1&mw=d&q=SaveRalph0321

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular