Home កម្សាន្ត បវរ​កញ្ញាឯក​ស...

បវរ​កញ្ញាឯក​ស្រីលង្ការ​ចូល​ពេទ្យ​ព្យាបាល​របួស​ក្បាល ក្រោយ​ផ្ទុះ​ជម្លោះ​រឿង​មកុដ​នៅលើ​ឆាក​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ជ័យលាភី​ពានរង្វាន់​ស្រ្តីមានសម្រស់ឯកសំរាប់ស្រ្តីមានស្វាមី​របស់​ស្រីលង្កា​បាន​រងរបួស​ក្បាល​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ផ្ទុះ​ការ​ប្រទាញប្រទង់​ដកហូត​មកុដ​នៅលើ​ឆាក​។

​បវរកញ្ញា ភូស​ពី​កា ដេ​ស៊ីល​វ៉ា បានឈ្នះ​មកុដ “​លោកស្រីឯក​ស្រីលង្កា​” ក្នុង​ពិធី​មួយ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​មេសា​។​មួយសន្ទុះ​ក្រោយមក ជ័យលាភី​ឆ្នាំ ២០១៩ បាន​ដណ្តើម​​យក​មកុដ​ពី​នាង​ដេ​ស៊ីល​វ៉ា ដោយ​អះអាង​ថា​នាង​មិន​អាច​ទទួលបាន​មកុដ​នេះ​ទេ ព្រោះ​នាង​បាន​លែង​ប្តី​។​

​មកុដ​នេះ​ឥឡូវ​ត្រូវបាន​ប្រគល់ជូន​នាង​ដេ​ស៊ីល​វ៉ា​វិញ​ហើយ បន្ទាប់​ពី​អ្នក​រៀបចំ​កម្មវិធី​បានបញ្ជាក់​ថា​នាង​មិនមែន​ជា​ស្ត្រី​លែងលះ​ប្តី​នោះទេ​។​

​គណៈកម្មការ​ដាក់ពិន្ទុ​បានប្រកាស​នាង​ដេ​ស៊ីល​វ៉ា​ជា​ជ័យលាភី​ឆ្នាំ ២០២១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ “​លោកស្រីឯក​ស្រីលង្កា​” នៅក្នុង​សាល​មហោស្រព​មួយ​ក្នុង​ទីក្រុង​កូឡុំបូ​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ប៉ុន្តែ​ម្ចាស់​ជ័យលាភី​ឆ្នាំ ២០១៩ ឈ្មោះ ខា​រ៉ូ​លីន ជូ​រី បាន​ដោះ​យក​មកុដ​ពី​លើ​ក្បាល​នាង​ដេ​ស៊ីល​វ៉ា ដោយ​សម្អាង​ច្បាប់​មួយ​ចែង​ថា គូប្រកួត​ត្រូវតែ​រៀបការ​ហើយ​តែ​មិន​បាន​លែងលះគ្នា​។​

​នាង​ជូ​រី​បាន​ប្រាប់​ទស្សនិកជន​ថា “​មាន​ច្បាប់​មួយ​រារាំង​ស្ត្រី​ដែល​បាន​រៀបការ​រួចហើយ​បាន​លែងលះគ្នា​ដូច្នេះ​ខ្ញុំ​នឹង​ចាត់​វិធានការ​ដក​ហូត​មកុដ​ឱ្យទៅ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ ២”​។​

​វីដេអូ​នៃ​ឧបទ្ទវហេតុ​នេះ​បាន​បង្ហាញ នាង​ជូ​រី​បំពាក់​មកុដ​លើ​ក្បាល​ជ័យលាភី​រង ជាហេតុ​នាំ​ឱ្យ​នាង​ដេ​ស៊ីល​វ៉ា​ដើរចេញ​ពី​លើ​ឆាក​ទាំង​ទឹកភ្នែក​។

​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​សុំ​ទោស​នាង​ដេ​ស៊ីល​វ៉ា ដោយ​និយាយថា នាង​រស់​នៅ​ដាច់​ឆ្ងាយ​ពីគ្នា តែ​មិន​បាន​លែងលះ​ប្តី​នោះទេ​។

​នៅលើ​ផុស​ហ្វេ​សប៊ុក នាង​បាន​និយាយថា នាង​បាន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​ក្បាល ក្រោយ​គេ​ដក​មកុដ​ទាំង​ប្រទាំង​ប្រទើស​បណ្តាលឱ្យ​មុត​ក្បាល​នាង​៕

​នាង​ដេ​ស៊ីល​វ៉ារង​របួសក្បាល​ក្រោយផ្ទុះ​ជម្លោះ​ដកហូតម​កុដពី​ក្បាល​នាង​នៅ​លើ​ឆាក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular