ដោយៈទេពកង្រី/កំពង់ឆ្នាំង:ទីប្រជុំជនផ្សារពង្រត្រូវបានដាក់ឲ្យដំណើរការលក់ដូរសារជាថ្មីឡើងវិញហើយបន្ទាប់ពីបានផ្អាក់ការលក់ដូរមួយរយៈក្រោយពីការរកឃើញអ្នកប៉ះពាល់ប្រយោលនិងប៉ះពាល់ផ្ទាល់ ។
នៅព្រឹកថ្ងៃទី៨ខែមេសានេះអភិបាលស្រុករលាប្អៀរបានចុះទៅធ្វើការផ្សព្វផ្សាយដល់បងប្អូនអាជីវកក្នុងផ្សារពង្រដែលបានចូលលក់ដូរសារជាថ្មីឡើងវិញនិងបានធ្វើការផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់សូមអនុវត្តការពារជំងឺរាតត្បាតកូវីដ១៩ ។
អភិបាលស្រុករលាប្អៀរ លោក យ៉ុងសៅវុទ្ធី បានមានប្រសាសន៍ថា ក្រោយពីមានផ្ទុះបាតុភាពកូវិដ១៩ដែលមានបងប្អូន មកពីរាជធានីភ្នំពេញ ២ នាក់ប្ដីប្រពន្ធធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋអ្នកនៅផ្សារពង្រនោះ អាជ្ញាធរស្រុក ខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលបានចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងមានការបាញ់ថ្នាំសម្លាប់មេរោគ ដែលក្នុងនោះអ្នករងផលប៉ះពាល់ដោយផ្ទាល់ ១១នាក់យើងបានយកទៅធ្វើចត្តាឡឺស័កនៅស្រុកទឹកផុស និងបានយកសំណាកទៅពិនិត្យ ចំណែកមនុស្ស ច្រើននាក់ផ្សេងទៀត ដែលប៉ះពាល់ដោយប្រយោល គឺបានធ្វើ ចត្តាឡីស័កនៅតាមផ្ទះ និងបានពិនិត្យសំណាក ទៅពិនិត្យ ដូចគ្នាដែរ។
ជាលទ្ធផលមកដល់ថ្ងៃទី៧ ខែមេសាម្សិលមិញនេះ អ្នកដែលរងនៅផលប៉ះពាល់ពាល់ដោយ ផ្ទាល់ទាំង១១នាក់ គឺជាលទ្ធផលអវិជ្ជមានទាំង៣ លើក ។ ហេតុនេះហើយទើបអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្តីជូនដំណឹងស្ដី ការ អនុញ្ញាត្តិឱ្យអាជីវករក្នុងផ្សារពង្រ ចូលលក់ឡើងវិញ នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ។
ក្នុងឱកាសនេះបងប្អូនអាជីវករនៅផ្សារពង្រក៏បានឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃមកហើយ ដែលពួក គាត់មិនអាចចូលធ្វើការលក់ដូរបាន ធ្វើឲ្យរងផលប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារទោះបីគាត់ព្យាយាមទៅលក់ដូរនៅ កន្លែងដទៃក៏ប៉ុន្តែលក់មិនដាច់ឡើយ។
សូមបញ្ជាក់ថាផ្សារពង្រត្រូវបានបិទតាំងពីថ្ងៃទី២៤ខែមីនារហូតដល់មកដល់ពេលនេះមាន រយៈពេល ១៥ថ្ងៃហើយ បន្ទាប់ពីមានការប៉ះពាល់ប្ដីប្រពន្ធពីរនាក់ដែលមកពីរាជធានីភ្នំពេញនិងធ្វើឲ្យមនុស្ស១១ នាក់ដែលរងផលប៉ះពាល់ដោយផ្ទាល់ និងមនុស្ស ២២៤នាក់ទៀតប៉ះពាល់ដោយប្រយោល ៕