Home ព័ត៌មានសំខាន់ៗ ​​ប្រមុខ​រាជ​...

​​ប្រមុខ​រាជ​​រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ក្នុងការ​រក្សា​ភាពជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ចំនួន​២សម្រាប់ឆ្នាំថ្មីនេះ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​នៅ​ឆ្នាំថ្មី​២០២១​នេះ​ក្នុង​ការរក្សា​ភាពជា​ម្ចាស់​លើ​ការងារ​ជា​អា ទិភាព​ចម្បង​ទាំងពីរ​គឺ​ទី​១-​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​និង​ទី​២-​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបានល្អប្រសើរ​និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍ​ជាតិ​និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​ចៀស​ផុតពី​ជំងឺឆ្លង​កាច​សាហាវកូ​វីដ​-១៩ ដែល​បាននិងកំពុង​យាយី​ដល់​សុខមា លភាព​របស់​ប្រជាជន ។​

​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើឡើង​នៅក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥​ត្រូវ នឹង​ថ្ងៃទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​៖​ឆ្នាំឆ្លូវ​ត្រី​ស័ក ព​.​ស​.២៥៦៥ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថិរភាព នយោបាយ ឯកភាព​ជាតិ ឯករាជ្យ អធិបតេយ្យ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ស្របតាម​បាវ ច​នា ជាតិ សាសនា ព្រះមហាក្សត្រ និង ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ទាំងមូល​សម្រេចបាន​នាពេល​កន្លងទៅ​។

​ទន្ទឹមនេះ​រាជរដ្ឋាភិបាល​នឹង​បន្ត​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​តាម​អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់​” ក្នុងនោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ​តាមរយៈ​ការពង្រឹង​ស្ថាប័ន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ការធ្វើកំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​ការកែទម្រង់កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធារណៈការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​និង ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ការអភិវឌ្ឍ​ធនធានមនុស្ស ការកែ លម្អ​ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ដោយ​ផ្សារភ្ជាប់ជាមួយ​សេដ្ឋកិច្ច​ឌីជីថល បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ទីផ្សារការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបា ល ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំណង់ ផ្លូវ ស្ពាននិងធារាសាស្ត្រ បង្កើន​ប្រភព​ថាមពល​អគ្គិសនី បន្ត​ពង្រីក ​បណ្តាញ​ចែកចាយ ថាមពល​អគ្គិសនី​ឱ្យបាន​គ្របដណ្តប់នៅ​ទូទាំងប្រទេសជាពិសេស​នៅតាម​ប៉ូល​សេដ្ឋកិច្ច​សំខា ន់ ៗអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្មសេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍និង​កសិកម្មឱ្យ​កាន់តែ​រីកចម្រើន ​ឥតឈប់ឈរ​ថែមទៀត ។​

សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ក្នុងន័យនេះ​រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់នូវ​ការគាំទ្រ និង ចូលរួម​អនុវត្ត​ដោយ​សកម្ម​ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ​ដោយ​ឈរលើ​គោលការណ៍​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ជាធំ​ដើម្បី​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ហានិភ័យ​និង​ឧ​ប សគ្គ​ទាំងឡាយ​សំដៅ​បន្ត​ដឹកនាំ​នាវា​កម្ពុជា​រក្សា​ការពារ​បាន​សុខសន្តិភាព យូរអង្វែង មាន​វឌ្ឍនភាព វិបុលភាព និង​យុត្តិធម៌​សង្គម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular