ដោយៈ សុផល / ភ្នំពេញៈ អ្នកមានវិជ្ជមានកូវីដ ១៩ម្នាក់ អ្នកធ្វើការនៅហាងបាយមួយ ឈ្មោះ «អ័រគីដេ» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញមានវិជ្ជមានកូវីដ១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់មានការពាក់ព័ន្ធ ជាមួយអ្នកធ្វើការ នៅនិងធ្លាប់ទៅហាងបាយ «អ័រគីដេ» ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សូមប្រញាប់ទៅធ្វើតេស្ត សុខភាពរកមេរោគកូវីដ-១៩ ជាបន្ទាន់ ប្រសិនបើអ្នកបានទៅទីតាំង ខាងលើនេះ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ។
ដោយឡែក អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានឱ្យដឹងថា ដោយសារករណីផ្ទុះ ការឆ្លងជំងឺ កូវីដ១៩ នៅផ្សារអូរឫស្សី ឡើងដល់ជាង ១០០ នាក់
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ អំពាវនាវម្តងទៀត ដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ទាំងអស់ សូមប្រញាប់ទៅធ្វើតេស្ត។
ចំណែកអ្នកពាក់ព័ន្ធនឹងធនាគារកាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១ ដល់ ៥ រសៀល ដោយសារអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ ក៏សូមទៅធ្វើតេស្តផងដែរ។
ទីតាំងដែលត្រូវទៅធ្វើតេស្ត មានៈ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរពេទ្យខ្មែរ-សូវៀត , សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា៕/V