ប្រែសម្រួល : កញ្ញាដាលីស ៖ សរុបចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅលើពិភពលោកឥឡូវនេះគឺប្រហែលជា១៣៣ លាននាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,៨៨ លាននាក់នេះបើយោងតាមវេបសាយ Baltimore នៃសាកលវិទ្យាល័យចនហប់ឃីននៃរដ្ឋម៉ារីលែន។
សហរដ្ឋអាម៉េរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លងវីរុសកូរ៉ូណាប្រមាណ ៣០,៩ លាននាក់ខណៈជនជាតិអាមេរិកយ៉ាងតិច ៥៥៣.០០០នាក់បានស្លាប់ក្នុងពេលមានជំងឺរាតត្បាតនេះ។
សហរដ្ឋអាម៉េរិកត្រូវបានតាមពីក្រោយដោយប្រេស៊ីលដែលមានអ្នកឆ្លងប្រហែលជា ១៣ លាននាក់និងមានអ្នកស្លាប់ជាង ៣៤០.០០០ នាក់។
ក្នុងពេលជាមួយគ្នានេះដែរ ឥណ្ឌាបច្ចុប្បន្នមានចំនួនឆ្លងច្រើនបំផុតទី ៣ លើពិភពលោក ហើយនៅថ្ងៃព្រហស្បតិ៍នេះមានអ្នកឆ្លងខ្ពស់បំផុតរហូតដល់ ១២៦.៧៨៩ នាក់ (ឆ្លងសរុប ១២,៨លាននាក់និងមានអ្នកស្លាប់សរុបជិត ១៦៦.០០០ នាក់) ខណៈម៉ិកស៊ិកមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេលំដាប់ទី ៣ លើពិភពលោក គឺជាង ២០៥.០០០ នាក់ ដោយមានអ្នកឆ្លងកូវីដប្រមាណ ២,២ លាននាក់៕
ឥណ្ឌាជាប់លេខ៣លើពិភពលោកខាងឆ្លងកូវីដ១៩