ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កូនលោក
នាមសព្ទ
ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល តែតូចជាង មានត្រី ខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា គោលោក, ខ្លះទៀតហៅថា លាលោក ។
បំព្រង
គុណសព្ទ
ស្រស់ត្រចង់ឬត្រយង់ភ្លឺថ្លា
ស្រស់បំព្រង, មុខបំព្រង, ល្អបំព្រង ។
ពពេច
នាមសព្ទ
ឈ្មោះសត្វស្លាបមាត្រតូចមួយប្រភេទ ពួកចាប មានសម្ដីច្រើន និយាយចេចចាចៗមិនសូវស្រាក ។ ( ព. កា. )
ពពេចទំមែកពពូលថ្ម កុកសហើរព្រាតលើបឹងធំ ត្រយងយំថ្ងូរសូររងំ វាទំលើមែកពពូលទឹក ។
រំគាល
កិរិយាសព្ទ
( ព. បុ. ) រលស់, ថយចំនួន ( ព. កា. )
ស្ដេចទតព្រះនេត្រយង់យល់ រំគាលរេហ៍ពល ពុំអាចតទល់ទ័ពបាន ។ . . . ទ្រង់ក្រោធច្រឡោតអង្គប្រាណ ព្រះទ័យឥតក្សាន្ត បានត្រាស់បញ្ជាជាថ្មី ។ . . .
គុណសព្ទ
( ព. បុ. ) រលស់, ថយចំនួន ( ព. កា. )
ស្ដេចទតព្រះនេត្រយង់យល់ រំគាលរេហ៍ពល ពុំអាចតទល់ទ័ពបាន ។ . . . ទ្រង់ក្រោធច្រឡោតអង្គប្រាណ ព្រះទ័យឥតក្សាន្ត បានត្រាស់បញ្ជាជាថ្មី ។ . . .
សោភា
គុណសព្ទ
( បា.; សំ. ឝោភា ) ល្អ; ហ្មត់ហ្មង; ភ្លឺត្រចះ, ត្រចង់; ត្រយង់ ។
នាមសព្ទ
លំអ; ពន្លឺ, ពន្លឺត្រចះ ។ ព. កា. ប្រើជា សោភី ក៏បាន; បើស្ត្រីជា សោភិនី “ស្ត្រីល្អ, នាងល្អ” ក៏បាន ។ ព. សា. សម្បូណ៍សោភិនី សម្បូណ៍គរគោកយកមិនអស់ ។