ភ្នំពេញៈក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី៨ខែមេសាបានជូនដំណឹងថាដើម្បីឱ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានរៀបចំយន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬ កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហ ប្រជាជាតិ អង្គការអន្តរជាតិ អង្គ ការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) មានដូចខាងក្រោម៖
សូមអានសេចក្តីជូនដំណឹងៈ