ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ៤៥៦នាក់បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១១៦៦នាក់ ក្នុងនោះធ្ងន់ចំនួន ៦៩០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ៩៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរស្មីកម្ពុជាទទួលបាននៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
របាយការណ៍បានបន្តថាសម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៣លើក ស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់។
ប្រភពដដែលបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៩៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧១៩២៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥២៦៤៥គ្រឿង និងរថយន្តចំនួន ១៩២៨១គ្រឿង៕srn