ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: កងកម្លាំងកងឯកភាពទាំង៣ប្រភេទ គឺនគរបាល កងរាជអាវុធហត្ថ និងកងទ័ព នៅខេត្តបន្ទាយមានជ័យ បន្តសហការជាមួយរដ្ឋបាលខេត្ត ស្រុកក្រុងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរអ្នកដំណើរឆ្លងខេត្ត។
ពីព្រឹកដល់ល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២១ ជាថ្ងៃទី២នៃការអនុវត្ត ក៏ដូចជាថ្ងៃដំបូងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជាអាវុធហត្ថខេត្ត និងមេបញ្ជការរងភូមិភាគ ទទួលទិសខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជការកងពលតូចថ្មើរជើងលេខ៥១ ក៏ដូចលោកអភិបាលស្រុកនៅភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តជិតខាង បានបន្តបានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅអនុវត្តសេចក្តីសម្រេចលេខ៤៤សសរ ចុះថ្ងៃទី៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ លោកឧត្តមសេនីយ៍ត្រីបោន បិន ..បានចុះដឹកនាំ ត្រួតពិនិត្យកម្លាំងប្រចាំគោលដៅនៅចំណុចទីតាំងទាំង៨ ដូចជានៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-បាត់ដំបង ៤ ទីតាំងគឺ២ទីតាំងលើផ្លូវជាតិលេខ៥,ផ្លូវខេត្តលេខ១៥៩សេ ស្រុកមង្គលបូរី ។និង២ទីតាំងលើផ្លូវជាតិលេខ៥៩ និងផ្លូវខេត្តនៅ ស្រុកម៉ាឡៃ ។ នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ១ទីតាំង លើផ្លូវជាតិលេខ៦ នាស្រុកព្រះនេត្រព្រះ ។
នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ៏យ មាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួកនិងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក ។
ចំពោះកសរត្រួតពិនិត្យនោះ ហាមលើយានយន្តដឹកអ្នកដំណើរនិងរថយន្តលក្ខណៈគ្រួសារដែលមានមនុស្សច្រើន ហើយឆ្លងកាត់ច្រើនខេត្ត ។
ការដាក់គោលដៅត្រួតពិនិត្យនោះក្នុងបំណងពង្រឹងការអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ទៅដល់សហគមន៍។
ក្នុងឱកាសតាមគោលដៅនានានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន ក៏ដូចមេបញ្ជការ អភិបាលនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលស្រុក ក្រុង បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំង មន្ត្រីអាជ្ញាធរ ទាំងឡាយដែលឈរជើងតាមគោលដៅត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ក្នុងការអនុវត្តសារាចររបស់រាជរដ្ឋាភិបាលអោយបានលទ្ធផលល្អនិងមានប្រសិទ្ធភាព ៕