ដោយ: រ៉ាម៉ន / ភ្នំពេញ: រដ្ឋបាលខណ្ឌសូមជូនដំណឹងដថា នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌឫស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២ នាក់។
នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ១.ស្ត្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២៨២៩ ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរឫស្សី)។ ២.ស្ត្រី អាយុ ១៧ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២៨២៩ ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរឫស្សី)។
អ្នកជម្ងឺពីរនាក់នេះជាមនុស្សពីរផ្សេងគ្នា និងមានអាសយដ្ឋានតែមួយដូចគ្នា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕