ដោយ៖ដេប៉ូភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានរយៈពេល២ថ្ងៃហើយ ពោលគឺ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា លទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ក្រុម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ក៖ លទ្ធផលក្នុងថ្ងៃទី៨ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥,១៧៧នាក់ (បរទេសចំនួន ២៧៨នាក់)
-ចាក់បានចំនួន ៥,០២៩នាក់ (បរទេសចំនួន ២៧៨នាក់)
-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ១៤៨នាក់។
ខ៖ លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩,១១៦នាក់ (បរទេសចំនួន ៣៤៨នាក់)
-ចាក់បានចំនួន ៨,៨៧៥នាក់ (បរទេសចំនួន ៣៤៨នាក់)
-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន០នាក់)។
ក្នុងសេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់បន្ថែមថា អនុគណៈកម្មការចំពោះកិច្ច ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕srn