Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ៩ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​នៅ​អំឡុង​ពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ និង ចេះ​ថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឃើញថា​ការធ្វើ​អ្វីមួយ​តែង​ឆ្លើយតប​ផល​មួយកម្រិត​មកវិញ​ដែរ​។​នៅថ្ងៃនេះ​វិញ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​ចំពោះមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​យាយី ពិសេស​បញ្ហា​សុខភាព​តែម្តង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ច្រើន​ចាក់​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នា​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា​នៅ​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់​លោកអ្នក​អាច​សម្រុក​ពេញទី​លើ​បញ្ហា​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​ហួសការ​ស្មាន​ទុក​ទៅទៀត​។​ក្នុងថ្ងៃនេះ​រឿង​រាវ​អាក្រក់​នឹងត្រូវ​សាបរលាប​ឬ​ត្រូវ​ធូរស្រាល​ឡើងវិញ​ហើយ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ប្រកបទៅដោយ​ភាព​សុខដុម​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​បាន​ចៀស​ឆ្ងាយ ម្ល៉ោះហើយ​រឿង​រាវ​ធ្លាប់​អាក្រក់​បាន​រលត់រលាយ​តាម​កាល​វេលា ហើយ​រឿង​រាវ​ល្អៗ​បាន​ចូល​មកវិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​អាច​នឹង​មានការ​ភ្លាំងភ្លាត់​តិចតួច ឬ​បើ​មានការ​ខូចខាត​ក៏​មិន​ច្រើន​ដែរ ប៉ុន្តែ​ការទទួល​ផល​វិញ​ឃើញថា​មាន​ខ្ពស់​គ្រាន់​កក់ក្តៅ​។​ការប្រកប​ជំនួញ​តូចធំ​លាភ​ទាំង​តូច ធំ ធ្លាប់តែ​បោល​ហួស​បាន​រត់​ចូល​វិញ​ធ្វើឱ្យ​ការធ្វើ​អ្វីមួយ​ទទួល​ជា​លទ្ធផល​គ្រាន់​សប្បាយចិត្ត​ឡើងវិញ​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ពុំមាន​អ្វី​ចូល​រារាំង និង បង្កបញ្ហា​ជា​ឧបសគ្គ​ច្រើន​ឡើយ​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​កិច្ចការ​អ្វី​សំខាន់​គួរ​រួសរាន់​បញ្ចប់​ព្រោះ​បើ​ទុក​យូរ​ប្រយ័ត្ន​ជួប​ផល​លំបាកទៅ​គ្រាក្រោយ​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​នៅថ្ងៃនេះ​ការងារ​មួយចំនួន​លោកអ្នក​មិនត្រូវ​ឆាប់​ទុកចិត្ត​គេ​ពេក​ទេពី​ព្រោះ​ងាយ​ប្រែប្រួល​មក​អាក្រក់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នា​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​សេះ​នា​សប្តាហ៍​នេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិតគូរ​ឱ្យបាន​លម្អិតលម្អន់ និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ក្តីសង្ឃឹម និង ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំវក

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើជា​បុរស​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច ។​ក្រៅពីនេះ​លោកអ្នក​ក៏​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ផងដែរ ដើម្បី​សន្សំ​កុសល​និង​នាំមក​នូវ​សិរី​សួស្តី​ខ្លះ​ដាក់ខ្លួន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ងាយ​ខុស​ញឹកញាប់​និង​ពិសេស​កិច្ចការងារ​តែង​យឺតយូរ​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​បន្តិច​ពីព្រោះ​ងាយ​បាត់បង់​និង​បង្កបញ្ហា​មកឱ្យ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​និង​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ចេញពី​ខ្លួន​ទើប​គ្មាន​រឿង​ដំបៅ​ទ្រូង​នាគ្រា​ខាងមុខ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​សម្លឹង​ឱ្យ​វែងឆ្ងាយ​បន្តិច ពីព្រោះ​ថាបើ​ឃើញ​ប្រយោជន៍​រយៈពេល​ខ្លី ឬ​ធ្វើ​អ្វីៗ​មិនមាន​គម្រោង​នោះ​ផល​លំបាក​នឹង​រង់ចាំ​ពេល​គ្រា​ខាងមុខ​ពុំខាន​។​
​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​ផង ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស ដែល​កើត​ឆ្នាំច​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​ថ្ងៃ​មិនល្អ​ពីព្រោះថា​ងាយ​ជះ​ផល​មិនល្អ​ច្រើនជាង​សព្វមួយដង​។​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ជាពិសេស​អ្នក​ចេញទៅ​ប្រកបការងារ​នៅឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​មិនត្រូវ​មានគំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​តែង​ហុច​មកវិញ​ច្រើន​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular