​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ជិត​១១ យប់​អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុមគ្រូពេទ្យ បាន​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០៣ នាក់​រួមមាន​៖ ១. ស្ត្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ នៅ​បុរី​មង្គល​ភ្នំពេញ ផ្ទះ​លេខ AC ៣១ ផ្លូវ​B1 ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ២.​បុរស អាយុ ៥៣​ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​៣៨ ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​អ្នកលក់​ឥ​វ៉ាន់​សែនព្រេន​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​)​។ ៣.​បុរស អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ នៅផ្ទះ​លេខ​២៧៣A ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ប្រពន្ធ​របស់គាត់​ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​)៕​