ដោយ​៖ ដេប៉ូ/ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និងកីឡា នៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​នូវ​សេចក្តីណែនាំ​មួយ ស្តីពី​វិធានការសម្រាប់​មន្ត្រី​អប់រំ បម្រើការ​នៅតាម​អង្គភាពថ្នាក់ជាតិក្នុងការ​បង្ការ និង​ទប់ស្កាត់ការ​រាតត្បាតនៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​សេចក្តីណែនាំ​នេះ ក្រសួង​អប់រំ បានបញ្ជាក់​ថាៈ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ -១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ បម្រើការ​នៅតាម​អង្គភាព ថ្នាក់ជាតិ​ទាំងអស់ ដូចខាងក្រោម​៖

-​រាល់​ការងាររដ្ឋបាល​ទាំងអស់ ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​អន​ឡាញ ទាំងស្រុង​
-​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​បំពេញការងា​រ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន តាម​ប្រព័ន្ធ​អន​ឡាញ​
– គ្រប់​អង្គភាព​ទាំងអស់ មិនចាំបាច់​រៀបចំ​វេន​ការងារ ឬ​មន្ត្រី​ប្រចាំការ​
-​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព​សុខភាព របស់​មន្ត្រី​
-​ករណី​មានការ​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​៥-១៩ ត្រូវ​រាយការណ៍ ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥ ជាបន្ទាន់​។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ បាន​បញ្ជាក់ដែរថាៈ នៅពេល​ទទួលបាន សេចក្តីណែនាំ​នេះ អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ និង​ចូលរួម​សហការ អនុវត្ត​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕/V​-PC