ដោយ:គ្រញូង/បាត់ដំបង: កាលពីព្រឹកថ្ងៃទី៩ខែមេសានៅមុខទីធ្លានាគបាញ់ទឹកនិងនៅមុខស្ពានថ្ថ្មថ្មី១៣មករាស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ ដំបងលោកងួនរតន: អភិបាលខេត្ត លោកណុប ដារ៉ាអភិបាលរងខេត្តនិងលោកអ៊ុយ សុធាវីអភិបាលរងខេត្ត ព្រមទាំងក្រុមការងារមួយចំនួនបានមកចែកអំណោយនុស្សធម៌មុនឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ជូនដល់ក្រុមអាជីវកលក់ដូរតូចតាច អ្នករត់ម៉ូតូកង់បីអ្នករត់ម៉ូតូឌុប និងអ្នសារព័ត៌មានក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យជាង៣០០នាក់។
អំណោយដែលត្រូវចែកជូនដល់ក្រុមអាជីវកលក់ដូរតូចតាច អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូ ឌុបចំនួន១៨៨នាក់ដោយក្នុងម្នាក់ៗទទួលបានអ្ករ១០គីឡូ មី១កេសនិងទឹកត្រី១យួរ។ បន្ទាប់ពីចែកអំណាយដល់អាជីវករនិងអ្នករត់ម៉ូតូកង់នីរួចលោកអភិបាលនិងអភិបាលរហខេត្តបានមកចែកថវិកាដល់អ្នកសារព័ត៌មានក្នុងខេត្តបាត់ដំបងបន្ទាយមានជ័យក្នុងម្នាក់ៗរួទទួល បានថវិកា៥ម៉ឺនរៀល៕/PC