ដោយ​: ប​.​ខុន / ភ្នំពេញ​: នៅ​រសៀល​នេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​លី​រាជធានី​ភ្នំពេញ ដោយសារ​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​សមុទ្រ​ឥ​ណ្ឌ ព្រម​ពេល​ជាមួយគ្នានេះ​ខ្យល់​ពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​) ក៏បាន​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​ជា​បន្ត បន្ទាប់​ជាមួយនឹង​បាតុភូត​ផ្សេងៗ ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ វិ​សម្ពាធ​និង​អាចមាន​ដល់​កម្រិត​ជា​កូន​ព្យុះ អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១​ថា រសៀល​នេះ មាន​ភ្លៀង​ធ្លាក់​លើ​រាជធានី​ជាមួយនឹង​ខ្យល់​បក់បោក​ខ្កាំ​ង​ដោយសារ​ឥទ្ធិពល នៃ​ជ្រលង​សម្ពាធ​ទាប រុញ​មកពី​សមុទ្រ​ឥណ្ឌា​និង​ការកើនឡើង​ជា​លំដាប់​នៃ​ឥទ្ធិពល ខ្យល់​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង (​កើត​) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​កើតមានឡើង​ស្ទើរ​រាល់​ជា​ថ្ងៃ ជាពិសេស​នៅ​តំបន់​ទំនាប កណ្តាល​ភាគ ពាយព្យ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​បាតុភូត​ទាំងពីរ​បានកើត​មាន ឡើង​ព្រម​គ្នា​នេះ​ធ្វើឱ្យ​ស្ថានភាព​ភ្លៀង​និង​ខ្យល់​វិលវល់​ម្តង​រុញ​មកពី​និរតី ម្តង​រុញ មកពី​ឦសាន​និង​ម្តង​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​) តែ​ចាប់ពី​ចុង​សប្តាហ៍ នេះ​ទៅ​ខ្យល់​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​បង្កើន​ឥទ្ធិពល បង្កឱ្យមាន​បាតុភូត ផ្សេងៗ​កើត​ឡើងជា​បន្តបន្ទាប់​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា បាតុភូត​ផ្សេងៗ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​បានចាប់ផ្តើម​កើតមាន​និង​មានដំណើរ​រុញ​មករក​ប្រទេស​ហ្វីលីពីន រួច​ឆ្លង​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្លាយទៅជា​វិ​សម្ពាធ​(TD) ឬ​ជា​កូន​ព្យុះ​ទី​២​នៅ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ខាងមុខ ដោយ​នៅពេលនេះ ខ្យល់​ពី​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច បាន​រុញ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្ត បន្ទាប់ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅក្នុង​ប្រទេស​កម្ពុជា​រាល់ ថ្ងៃ​ជាមួយនឹង​បាតុភូត​ខ្យល់​កន្ត្រាក់​ត្រូវ​ប្រុងប្រយ័ត្ន​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២១​បាន ជូន ដំ ណឹ​ង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៧-១៣​ខែមេសា​ថា ព្រះរាជា ណា ចក្រ​កម្ពុជា​នៅ​ចន្លោះ​ពេលនេះ​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ ស​ម្ពា ធ ទាប ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត នៅ តំបន់ វាល ទំ នា​ប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ​, អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម ទៅ បង្គួរ​ក្នុង នោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​។

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​នេះ​សរសេរ​ទៀត ថា បណ្តា ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤ -២៦​អង្សា​សេ​,​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦​អង្សា​សេ អាចមាន​ភ្លៀង ក្នុង កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ ក្នុង​សេចក្តីជូនដំណឹង​ខាង​ង​លើ ក្រៅពី​ជម្រាបជូន​សាធារណជន​ឱ្យបាន ជ្រាប​ជា ព័ត៌មាន​ក៏បាន​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន​ជាពិសេស​នៅ​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​៕​