ជនបរទេស​៦៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការឆែកឆេរ នៅ​ទូទាំង​ប្រទេស​ថៃ

1155
ចែករម្លែក

ក្នុង​ប្រតិបត្តិការ​ឆ្មក​ឆែកឆេរ​នៅ​ទូទាំង​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៦៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ទេស​​ចរណ៍​ថៃ ដែល​សហការ​ជាមួយ​អង្គភាព​ប៉ូលិស​ផ្សេងៗ​ទៀត​។​

​លោក Surachet Hakpa ឧត្តមសេនីយ៍​ប៉ូលិស បាន​និយាយថា ជន​បរទេស​ចំនួន​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​គឺ ជនជាតិ​ឡាវ​ម្នាក់ ឥណ្ឌា​ម្នាក់​ វៀត​ណា​ម្នាក់ រុស្ស៊ី​ម្នាក់​និង ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់ នៅក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ជនបរទេស​ស្នាក់នៅ​ខុស​ច្បាប់​លើ​ទី​១០​។​

​លោក Surachet Hakpa បាន​បន្តថា ជន​បរទេស​ចំនួន​៥១​នាក់ ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ ។ ពួកគេ​ទាំងនេះ គឺ​៣០​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​១០​នាក់​មក​ពី​កម្ពុជា ៨​នាក់​មក​ពី​ឡាវ ម្នាក់​មក​ពី​ឥណ្ឌា ម្នាក់​មក​ពី​វៀតណាម និង​ម្នាក់ មកពី​ប្រទេស​សៀ​រ៉ា​ឡេ​អូន​។​

​លោក បានអោយដឹង​ទៀត​ថា បាន​និយាយថា ជនបរទេស​៧​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន​តាម​ការចោទប្រកាន់​បទល្មើស​ផ្សេងៗ​ទៀត​នោះ គឺ ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ឥណ្ឌា​២​នាក់ ចិន​ម្នាក់ មី​យ៉ាម៉ា​ម្នាក់ និង ជនជាតិ​ហ្គា​ណា​ម្នាក់​៕

​ក្នុង​ប្រតិបត្តិការ​ឆ្មក​ឆែកឆេរ​នៅ​ទូទាំង​ប្រទេស​ថៃ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៦៣​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ