លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួង មុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូក្រសួង មុខងារ សាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារ សាធារណៈអាស៊ាន លើកទី២១ (Preparatory Meeting and Senior Officials’ Meeting of the 21st ACCSM) តាមប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងមហាផ្ទៃនៃប្រទេសវៀតណាម។