រថយន្ត​ធុន​ធំ​ម៉ាក FUSO បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម រ​បូស​ធ្ងន់​ម្នាក់ នៅ​ស្រុក​ស្វាយ​លើ​

1307
ចែករម្លែក

ដោយ​: គូលែន / សៀមរាបៈ មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៥ មួយគ្រឿង បាន​ខូចខាត​យ៉ាងដំណំ បន្ទាប់ពី​រថយន្ត​ធុន​ធំ​ម៉ាក FUSO ដែល​បើកបរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ចំណែក​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង​១G ៤៧៣២ បើកបរ​ដោយ​ឈ្មោះ ឆុន ឆ្លៀត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិក​ន្ទូ​ត ឃុំ​ក​ន្ទូ​ត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ចំណែក​រថយន្ត​ធុន​ធំ​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B ៣៨៧៨ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ធុន​ធំ​ម៉ាក FUSO បាន​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង សំណាងល្អ​ដែល​អ្នកបើកបរ​ម៉ូតូ​មិន​ស្លាប់ គ្រាន់តែ​រងរបួស​ធ្ងន់​តែប៉ុណ្ណោះ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ព្យាបាល​ចំណែក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ធ្វើ​ការដើ​ស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​តៃកុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ