ដោយ៖ភ្នំដែក / ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នារសៀលទី៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក រួមដំណើរដោយលោក ហោ ប៊ុនហួរ អភិបាល ស្រុករវៀង ចុះទៅពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអតីតយុទ្ធជន នៅមណ្ឌលសុខភាព ភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា៖ វ៉ាក់សាំងកូវីដ-១៩ ជាថ្នាំប្រភេទថ្មីមួយ បន្ថែមទៀត លើវិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គល មិនឱ្យឈឺធ្ងន់ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយ ការព្យាបាល នៅមន្ទីរពេទ្យ។
លោក ហោ ប៊ុនហួរ បានឱ្យដឹងថាៈ វ៉ាក់សាំងកូវីដ-១៩នេះ មានតម្លៃណាស់ សម្រាប់ការពារ អាយុជីវិតរបស់យើង។ ជំងឺនេះវាសាហាវ ងាយនឹងធ្វើឱ្យយើងស្លាប់ ហើយយើងមើលវា មិនឃើញ មិនដឹងវានៅទីណា គឺលំបាកណាស់។ កាន់តែពិសេសទៀតនោះ វ៉ាក់សាំងនេះ យើងមិនអាចទៅរកទិញ លើទីផ្សារបានទេ។ ដូច្នេះនេះពិតជាឱកាស ដ៏ពិសេស សម្រាប់អតីតយុទ្ធជនយើង៕/V-PC