ដោយៈ គ្រញូង / បាត់ដំបងៈ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១លោក ងួន រតន: អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត បានបន្តអញ្ជើញចុះពិនិត្យមើល ស្ថានភាពស្ពានបោះពោធិ៍ ដែលស្ថិតនៅឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានស្ថានភាព ទ្រុឌទ្រោម និងប្រេះស្រាំ ដោយអន្លើៗមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់ការធ្វើដំណើរ ទៅមករបស់ បងប្អូនប្រជាពលរដ្ឋ។
ក្នុងការចុះពិនិត្យមើលស្ថាននភាពស្ពាន និងផ្លូវនេះ លោកងួន រតនៈ ក៏បានណែនាំដល់អាជ្ញាធរឃុំ ស្រុក ឲ្យចុះពិនិត្យ និងរៀបចំទីកន្លែងលក់ដូរ របស់អាជីវករ នៅតាមចិញ្ចើមផ្លូវឡើងវិញ កុំឲ្យលក់ដូរហៀរ មកដល់ផ្លូវថ្នល់។
លោកអភិបាលខេត្ត ក៏បានជម្រុញណែនាំ ដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឲ្យធ្វើការសិក្សា ពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ពាន ដែលទ្រុឌទ្រោម នេះឡើងវិញ និងឈូសឆាយពង្រីកផ្លូវ ឲ្យបានធំទូលាយ ផងដែរ៕/V