ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ នៅពេលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជន ជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង ចូលរួម ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ កន្លងមក។
ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាល នៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ច យ៉ាងសកម្មដើម្បីជាតិ និងប្រជាជន ស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វ ដោយសុគន្ធជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយ សកម្មភាពមនុស្សធម៌ ដើម្បីជាតិ និងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានចូលរួមសកម្មភាព មនុស្សធម៌ជាមួយ សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញ បេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ៕/V