ព្រះអង្គម្ចាស់​ហារី លាតត្រដាង​រឿង​គួរឱ្យភ្ញាក់ផ្អើល​ថា គ្មាន​ញាតិវង្ស​ណា​ម្នាក់​ចង់បាន​រាជបល្ល័ង្ក​ឡើយ​

1452
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី​បាន​មាន​ព្រះបន្ទូល​ថា គ្មាន​នរណាម្នាក់​នៅក្នុង​គ្រួសារ​ញាតិវង្ស​ចង់​ក្លាយជា​មហា​ក្សត្រា​ឬ មហាក្សត្រិយ៍​នោះឡើយ​។​

​តែ​ទោះយ៉ាងណា នៅក្នុង​កិច្ចសម្ភាសន៍​វិសាមញ្ញ​មួយ ព្រះអង្គម្ចាស់​បាន​ទទូចថា អង់គ្លេស និង ប្រទេស​ផ្សេងទៀត​នៅតែ​ត្រូវការ “​មន្តអាគម​” នៃ​រាជាធិបតេយ្យ​។​

​ព្រះអង្គម្ចាស់​ព្រះជន្ម ៣២ វស្សា​អង្គ​នេះ ក៏បាន​រិះគន់​ការសម្រេចចិត្ត​របស់​គ្រួសារ​ទ្រង់​ផងដែរ ដើម្បីឱ្យ​ទ្រង់​ដើរ​ពីក្រោយ​មឈូស​ព្រះ​មាតា ដាយ​អាណា កាល​ទ្រង់មាន​ព្រះជន្ម ១២ វស្សា ដោយ​មានបន្ទូលថា “​មិន​គួរឱ្យ​ក្មេង​មក​ធ្វើ​អ៊ីចឹង​ទេ​”​។​

​ទាក់ទិន​នឹង​រាជាធិបតេយ្យ​វិញ ទ្រង់​បាន​សួរថា “​តើ​មាន​នរណាម្នាក់​នៅក្នុង​គ្រួសារ​ញាតិវង្ស​ចង់​ក្លាយជា​មហា​ក្សត្រា ឬ មហាក្សត្រិយ៍​ដែរ​ទេ​? ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​កាតព្វកិច្ច​របស់​យើង​នៅពេល​វេលា​ស័ក្តិសម​ណាមួយ​”៕

​ព្រះអង្គម្ចាស់​ហារី​

ទីតាំងផ្សាយពាណិជ្ជកម្ម