Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ ...

ក្រសួង​អប់រំ ប្រកាស​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​បុគ្គលិក​អប់រំ​លើក​ទី​១

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​បិទ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា ទៅដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ បុគ្គលិក​បម្រើការ ក្នុង​វិស័យ​អប់រំ គ្រប់​ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន។​

​គួរ​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រសួង​អប់រំ បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​។​

​ជុំវិញ​ការបញ្ចប់​យុទ្ធនាការ​នេះដែរ ក្រសួង​អប់រំ បាន​បញ្ជាក់ថា បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ប្រកបដោយ ស្មារតី​អនុគ្រោះ​កម្រិត​ខ្ពស់ ក្នុង​គោលដៅ​ធានា​សុខភាព សុខមាលភាព សុវត្ថិភាព​របស់ ប្រជាពលរដ្ឋ និង​បានប្រកាស​បញ្ចប់ ការទទួល​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ដោយ​ជោគជ័យ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រៀលជ្រៅ ជាទីបំផុត ជូន​ចំពោះ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​បញ្ហា​សុខភាព​សាធារណៈ ជាពិសេស​សុខភាព​បុគ្គ​លិ​ក​អប់រំ និង​សិស្សានុសិស្ស និស្សិត​ក្នុងដំណាក់កាល នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយបាន​សម្រេច​ដ៏​ខ្ពង់ខ្ពស់ និង​ជំរុញឱ្យមាន យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​បុគ្គលិក​អប់រំ បុគ្គលិក​ជាប់កិច្ចសន្យា នៅតាម​អង្គភាព​អប់រំ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ថ្លែង អំណរគុណ ដល់​ក្រសួងសុខាភិបាល​ភ្នា​ក់​សុខាភិបាល គ្រប់​ជាន់ថ្នាក់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ស​.​ស​.​យ​.​ក អាជ្ញាធរ​ដែនដី បុគ្គលិក​អប់រំ យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ដឹកនាំ ប្រតិបត្តិការ និង​ចូលរួមចំណែក ក្នុង​យុទ្ធនាការ​នេះ ប្រកបដោយ​ជោគជ័យ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular