ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ សម្រាប់រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ កូវី៥-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ៖ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

សូមអានសេចក្តីសម្រេច