ដោយ៖រ៉ាម៉ន/ភ្នំពេញ៖កម្មករកម្មការិនី នៅរោងចក្រឌីន​​ ហាន​ ចំនួន ៦៣៦ នាក់ ហើយ​បាន​ឆ្លងកូវីដ១៩ គិត​ត្រឹម​យប់ថ្ងៃទី ៩ ខែមេសា​ ឆ្នាំ​២០២១​នេះ ។ នេះបើតាម​​លោ​ក​ ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​បាន​ថ្លែងនៅ​ក្នុងសន្និសីទសារព័ត៌មាននៅម៉ោង១០និង៣០នាទីយប់​នេះ។

លោកថា៖រោងចក្រឌីន ហាន មានទីតាំងស្ថិតនៅ​​ក្នុងស្ថិត​នៅ​ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ​។រោងចក្រនេះមាន​​កម្មករ​បម្រើ​ការងារ​ជាង ២០០០នាក់ និង​ត្រូវបាន​​ក្រុម​គ្រូេពទ្យធ្វើ​តេស្តជាបន្ត​បន្ទាប់។នៅវេលាម៉ោង ០០:00 រំលងអាធ្រាត្រនេះអាជ្ញាធរ សម្រេចបិទខ្ទប់​តំបន់​មួយ​ចំនួន​រួម​មាន​ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ប្រជាពលរដ្ឋរស់នៅ​ភូមិទ្រុង​មាន់ ក្នុងខណ្ឌសែន​សុខ និង​ប្រជាពលរដ្ឋរស់នៅចំនួន​ ៦​ ភូមិទៀត​ស្ថិតនៅ​ក្នុង​ខណ្ឌពោធិសែនជ័យ ដែល​ភូមិទាំងនេះមាន​បងប្អូន​កម្មករជួល​ផ្ទះ​រស់នៅ​ច្រើន​។ ​លោក​ ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញថា ការបិទខ្ទប់ភូមិដ្ឋាន​ខាងលើនេះ​ ដើម្បីបង្កា និង​ទប់ស្កាត់ការឆ្លងកូវីដ១៩ និង​បានសុំ​ការយោគយល់​ពីបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែល​ត្រូវបាន​អាជ្ញាធរបិទតំបន់របស់​ខ្លួន ដែល​ពិតជាបាន​ធ្វើ​ឱ្យ​ប៉ះពាល់អារម្មណ៍របស់​បងប្អូន​ជាក់ជាមិន​ខាន។ ប៉ុន្តែយើង​ត្រូវតែ​រួម​​គ្នាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបញ្ហា​ផ្សេងៗ ដែល​បងប្អូន​ប្រជាពលរដ្ឋស្នើមកអាជ្ញាធរ និង​កងកម្លាំង នឹងរង់ចាំសហការជាមួយ​បងប្អូនជានិច្ចចំពោះ​បងប្អូន​​ ដែល​ត្រូវការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចង់ទិញ​អាហារ​ និង​ថ្នាំពេទ្យ​អាជ្ញាធរនឹងសម្រួល​ជូន​បងប្អូនជានិច្ច៕