ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោក អ្នក សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស ឬ ការបណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។ លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង ការងារ គ្រប់គ្រង ប្រាក់កាស និង គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ប្តូរ​កន្លែង​លក់ដូរ​ជាការ​ប្រសើរ​បំផុត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ដោះស្រាយ​បញ្ហា​ដែល​មន្ទិល​ក្នុង​ចិត្ត ឬ ចង់​ជជែក​បញ្ហា​ល្អក់កករ​កាលពីមុន​មក​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់ លោក អ្នក នៅតែ​ល្អប្រសើរ​ដដែល​ទេ ហើយ​ពិសេស​បុរស​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ពិតមែន ប៉ុន្តែ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ដដែល​ពីព្រោះថា​ផល​មិនល្អ​តែង​កើតមាន​ជានិច្ច​។ ការប្រកប​ការងារ​ទីជិត​ឆ្ងាយ ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​គួរសម​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ដែរ គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​មាន​សន្ទុះ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​តែង​ហុច​ផល​គ្រាន់​គាប់​បំណង​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​
បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

រាសី​ស្រុតចុះ​។​ក្នុង​ជីវិត​មនុស្ស​យើង​ពុំមែន​ល្អ​អ្វី​តែ​ម្យ៉ាង​នោះទេ គឺមាន​ល្អ​នេះ​ល្អ​នោះ​គ្រាន់តែ​ច្រើន ឬ តិច​ប៉ុណ្ណោះ​។​ក្នុងនេះ​ក៏​គ្មាន​នរណា​ល្អ​អ្វីៗ​គ្រប់យ៉ាង​នោះដែរ​។​អ្វីដែល​សំខាន់​យើង​ចេះ​ថ្លឹងថ្លែង​និង​ចេះ​កែច្នៃ​ខ្សែសង្វាក់​ជីវិត​កុំ​ធ្វើ​អ្វីដែល​ដើរ​ខុស​ច្រើន ឬ​បង្ក​ផល​លំបាក​ដល់​អ្នកដទៃ​ច្រើន​ប៉ុណ្ណោះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ជួប​ផល​លំបាក​ច្រើន​បន្តិច ហើយ​កិច្ចការងារ​ក៏​ងាយ​ខុស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​តានតឹង​ពិសេស​តែង​កើតមាន​ការប្រទាំងប្រទើស​ជាមួយ​ក្រុម​មនុ​សុ្ស​ច្រើន​ទៀតផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ងាយ​ប្រេះស្រាំ​និង​ងាយ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​យីអ៊ុន​របស់លោក​អ្នក​នៅថ្ងៃនេះ​ងាយ​ជួប​បញ្ហា​ច្រើន ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​គប្បី​ធ្វេសប្រហែស​បានទេ​ពីព្រោះ​មានតែ​ក្រុមមនុស្ស​តាម​ចាប់កំហុស និង វាយប្រហារ​តែប៉ុណ្ណោះ​។​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កិច្ចការ​ផ្ទះសម្បែង​ក្លាយជា​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​សមាជិកគ្រួសារ​ដែ​ល​នាំឱ្យ​ក្តៅក្រហាយ​នៅ​មិន​សុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ពីព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការចុះ​សម្រុង​គ្នា​ឡើយ​ព្រោះ​ម្នាក់ៗ​មានតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ លោក អ្នក អាច​ត្រូវ​ចៅហ្វាយនាយ​ស្តីបន្ទោស ឬ​អ្នកគ្រប់គ្រង​បង្កបញ្ហា​អ្វីមួយ​នាំ​ពិបាក​ដល់​អាត្មា​ខ្លួន​ដល់​ថ្ងៃក្រោយ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង ហើយ​មិន​ត្រូវឱ្យ​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​ពីព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជូ​ប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​គឺ​ងាយ​បង្កបញ្ហា​វែង​អន្លាយ​នៅពេល​ក្រោយ​ថែមទៀត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​អាច​ទទួលរង​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ទៀតផង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​បន្តិចបន្តួច​ជាមួយ​ក្រុមមនុស្ស​ដោយសា​រ​ការខ្វែងគំនិត​គ្នា ឬ​ការនិយាយ​មិន​ចូល​ត្រចៀក​គ្នា​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ និង មាន​ភាព​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល​ពិសេស​ជួប​ការប្រទាំងប្រទើស​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ច្រើន​ទៀតផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​

រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោក អ្នក ទោះ​ធ្វើ​អ្វី​មិនត្រូវ​លោភលន់​ច្រើន​ឡើយ បើ​ពុំ​នោះទេ​អាច​នឹង​ជួប​ដូច​ពាក្យចាស់​ថា​”​ទន្សាយ​ក៏​រួច​ត្រី​រ៉ស់​ក៏​រួច​”​ពុំខាន​។​ក្រៅពីនេះ​ដំណើរ​ជីវិត​មាន​គ្រោះ​យាយី ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បញ្ហា​ការងារ​ប្រាក់កាស​និង​បញ្ហា​ផ្ទាល់ខ្លួន​។ ក្រៅពីនេះ​ការធ្វើ​អ្វី​ក៏ដោយ​ពុំ​សូវ​ឆ្លើយតប​ដូច​ការ​គិតទុក​ដែរ លោក អ្នក តោង​ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​បន្តិច​ទើប​អាច​ឆ្លង​ផុត​ផល​លំបាក​តូចធំ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ដូច​ជាទី​កត់សម្គាល់​ប៉ុន្មាន​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕