ប្រែសម្រួល : កញ្ញាដាលីស ៖ អង្គការសុខភាពពិភពលោក (WHO)បានរិះគន់អ្វីដែលខ្លួនពិពណ៌នាថាជាអតុល្យភាពគួរឱ្យតក់ស្លុតក្នុងការចែកចាយវ៉ាក់សាំងការពារវីរុសកូរ៉ូណារវាងប្រទេសអ្នកមាននិងអ្នកក្រ។
ប្រមុខអង្គការនេះបាននិយាយថាគោលដៅនៃការមើលឃើញកម្មវិធីចាក់វ៉ាក់សាំងដែលកំពុងដំណើរការឱ្យបានគ្រប់ប្រទេសទាំងអស់នៅត្រឹមថ្ងៃសៅរ៍នឹងត្រូវខកខាន។
WHO បានអំពាវនាវជាយូរមកហើយឱ្យមានការចែកចាយវ៉ាក់សាំងកូវីដ១៩ ដោយស្មើភាពគ្នា។
អង្គការកំពុងដឹកនាំគម្រោង Covax ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំង។
រហូតមកទល់ពេលនេះវ៉ាក់សាំងជាង ៣៨ លានដូសត្រូវបានបញ្ជូនទៅប្រទេសចំនួន ១០០ នៅក្រោមគម្រោងនេះ។
Covax សង្ឃឹមចែកចាយវ៉ាក់សាំងជាងពីរពាន់លានដូសដល់ប្រជាជននៅក្នុងប្រទេសចំនួន ១៩០ ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ ជាពិសេសខ្លួនចង់ធានាថាប្រទេសក្រីក្រចំនួន ៩២នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងពេលតែមួយជាមួយប្រទេសអ្នកមានដែរ៕
អង្គការកំពុងដឹកនាំគម្រោង Covax ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំង