ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ប្រយោល
(ប្រយ៉ោល)
កិរិយាសព្ទ
ចងដុំអ្វីមួយនឹងខ្សែសំយុងស្ទង់មើលឲ្យដឹងជំហរវៀចត្រង់ឬសាច់ខ្ពស់ទាប, ផតខូងឬស្មើ
មិនទាន់ដឹងជាវៀចឬត្រង់នៅឡើយទេ ចាំប្រយោលមើលសិន ។
នាមសព្ទ
ខ្សែដែលចងដុំអ្វីមួយសម្រាប់សំយុងស្ទង់ជំហរ
យកប្រយោលមកស្ទង់មើលសិន ( ហៅថា ខ្សែប្រយោល ឬ កូនប្រយោល ក៏បាន ) ។
កិរិយាវិសេសន៍
ដែលរយាល, ដែលឆ្ងាយពីដៃ
កុំឈរប្រយោលពេក ខិតចូលឲ្យកៀកបន្ដិចមក ។
គុណសព្ទ
ដែលរយាល, ដែលឆ្ងាយពីដៃ
កុំឈរប្រយោលពេក ខិតចូលឲ្យកៀកបន្ដិចមក ។
កូនប្រយោល
(—យ៉ោល)
នាមសព្ទ
ប្រដាប់មួយយ៉ាងមានសណ្ឋានដូចកូនតឹង ឬ កូនជញ្ជីង សម្រាប់ចងខ្សែស្ទង់ពីលើមកក្រោម ដើម្បីឲ្យដឹងជាវៀច ឬ ត្រង់ ។
តែងតោង
កិរិយាវិសេសន៍
ដែលយោលដោយអាការប្រយោលយារចុះខ្លាំង (ម. ព. តែកតោក) ។
ថ្លឹង
កិរិយាសព្ទ
លើកស្ទង់ទម្ងន់
ថ្លឹងមាស, ថ្លឹងទោស ។
នាមសព្ទ
ប្រដាប់ធ្វើដោយឈើ មានរាងជាស្នូកវែង មានដងចងប្រយោលភ្ជាប់មកនឹងក្បាលស្នូក មានជណ្ដើរសម្រាប់ឡើងចុះជាន់ក្បាលស្នូកពន្លិច យកទឹកយោងចាក់បង្ហូរដាក់ស្រែ, ច្រើនប្រើធ្វើស្រែប្រាំង
ដងថ្លឹង, កំពីងថ្លឹង, ជាន់ថ្លឹង ។
ប៉ោល
នាមសព្ទ
កូនប្រយោល
ប៉ោលនាឡិកា, ប៉ោលស្ទង់ប្រយោល ។