​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ហេលហល​

​គុណសព្ទ​

​ដែល​ចេះតែ​ប្រែប្រួលៗ​ឬ​ប្រែ​ចុះ​ប្រែ​ឡើង ដោយហេតុ​តឹង​ពោះ​ព្រោះ​បរិភោគ​អាហារ​ច្រើន​ហួសកំណត់​ឬ​ព្រោះ​អំណាច​ខ្យល់​ធាក់​ច្រាល់​ឡើង​, ហល់ផ្ទៃ​
​បរិភោគ​អាហារ​ច្រើន​ជ្រុល​ទាល់តែ​ហេលហល ។​

​ហេលហាល​

​គុណសព្ទ​

​ដែល​អស់​ទីពឹង​ឬ​អស់សង្ឃឹម​, ដែល​វាល​ចិត្ត​ឬ​វាលខ្លួន​
​ចិត្ត​ហេលហាល​ឬ​ហេលហាល​ចិត្ត ។​

​តែលតោល​

​កិរិយាវិសេសន៍​

​ណែលណោល​
​ឈរ​តែលតោល ។​

​គុណសព្ទ​

​ដែល​ណែលណោល​, ហេលហាល​, សាត់អណ្ដែត ឥត​ទីពឹង ឥត​ពំនាក់​
​មនុស្ស​តែលតោល ។​

​ប្រណីតាហារ​

(—​ហា​)

​នាមសព្ទ​

( សំ​.; បា​. បណីតាហារ ) អាហារ​ដ៏​ប្រណីត​, ម្ហូបចំណី​ដែល​មានឱជារស​ឆ្ងាញ់​ពីសា​ដែល​គេ​រៀប​តាក់តែង​ក្នុង​ពិធី​មង្គល​ផ្សេងៗ​
​អ្នកខ្លះ​ដែល​មិនសូវ​ធ្លាប់បាន​បរិភោគ​ប្រណីតាហា​រ​, លោតែបាន​ចួប​ម្ដងៗ បរិភោគ​ទាល់តែ​តឹង​ពោះ​ហេលហល​ចាក់ច្រាស​ក៏សឹងមាន ព្រោះ​ជា​អាហារ​ចំពើបមាត់ ( បារ​. Régal ) ។​

​ហល់​

​កិរិយាសព្ទ​

( សំ​.​បា​. ហល “​បៀតបៀន​” < ហន​, ន > ល​; ន​. “​នង្គ័ល​”)​ទល់ខ្យល់​ហេលហល​
​សេះ​ហល់​; ហល់ផ្ទៃ ។​
​ថ្នាំ​ហល់ផ្ទៃ​( ព​. ប្រ​. )​គ្រឿង​បរិភោគ​ចម្អែត​អាត្មា ។​

​គុណសព្ទ​

( សំ​.​បា​. ហល “​បៀតបៀន​” < ហន​, ន > ល​; ន​. “​នង្គ័ល​”)​ទល់ខ្យល់​ហេលហល​
​សេះ​ហល់​; ហល់ផ្ទៃ ។​
​ថ្នាំ​ហល់ផ្ទៃ​( ព​. ប្រ​. )​គ្រឿង​បរិភោគ​ចម្អែត​អាត្មា ។​