Home ព័ត៌មានសំខាន់ៗ ១០០​ថ្ងៃ : មន...

១០០​ថ្ងៃ : មនុស្ស​ចំនួន ៤៦៣​នាក់​ស្លាប់ និង​របួស​ជាង​មួយ​ពាន់​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១០ ខែមេសា​នេះ​ថា រយៈពេល ១០០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា​ដល់​ថ្ងៃទី​១០ ខែមេសា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៨២២​លើក​បណ្តាលឱ្យ​មនុស្ស​បាត់បង់​ជីវិត ចំនួន ៤៦៣​នាក់ និង​របួស​ចំនួន ១.១៧៧​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៦៩៧​នាក់​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ(រូបថតឯកសារ)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា​ដោយឡែក​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១០​ខែមេសា​នេះ​បាន​កើតឡើង​ចំនួន ៤​លើក ស្លាប់ ៣​នាក់ និង​របួសធ្ងន់​ចំនួន ៣​នាក់​។​

​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ១០០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១០ ខែមេសា យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៧២.៥៧៤​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៥៣.០៦៨​គ្រឿង និង​រថយន្ត​ចំនួន ១៩.៥០៦​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១៥.២៨៤​គ្រឿង និង​ធំ ៤.២២២​គ្រឿង​៕​សរន​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ(រូបថតឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular