អ្នកបើកបរម៉ូតូ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួ បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានបើកម៉ូតូ ស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំ ហើយបានបុកពីក្រោយ រ៉ឺម៉កគោយន្ត ដែលចតលើផ្លូវ ដោយមិនមាន ដាក់សញ្ញា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣៥ នាទី យប់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលា ឃុំរលួស ស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។