Home ព័ត៌មានសំខាន់ៗ ​សារ​ពិសេស​រប...

​សារ​ពិសេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រយៈពេល​ជាង ២ ម៉ោង​កន្លះ​នា​ព្រឹក​ថ្ងៃទី​១០​មេសា​មាន​អ្វីខ្លះ​?

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​សារ​ពិសេស​រយៈពេល​ជាង​២ ម៉ោង​កន្លះ​តាមរយៈ ទូរទស្សន៍​ជាតិ​កម្ពុជា​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ ២០២១ នេះ​ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការតម្រូវ ឲ្យ​មាន​ការបិទ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​,​ការចាត់​វិធ​ន​ការជួយ​ដោះស្រាយ​ដល់​ពលរដ្ឋ​ដែល​ត្រូវបាន​បិទ​ខ្ទប់​,​ការជួយ​ស​ម្រួ​យ​របស់​រាជរដ្ឋាភិបាល​ចំពោះ​គ្រួសារ សព​ដែល​ស្លាប់​ដោយ​កូ​វីដ​១៩,​គ្រួសារ​ដែលមាន​សមា​ចិក​កើត​កូ​វីដ​១៩ និង អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​,​អ្នក​ដែល​ត្រូវ​រាំងខ្ទប់​មិន​ឲ្យ​ចេញពីផ្ទះ​។ ការដោះស្រាយ​បញ្ហា​បំណុល​ជាមួយ ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​,​ការ​ពេញប្រៀប​នៃ​មន្ទី​ពេទ្យ​សម្រាប់​ដាក់​អ្នក​កូ​វីដ​១៩ ដែល​ត្រូវ​បង្កើន​ថែម​ប្រមាណ​ជាង​៥​ពាន់​គ្រែ​ទៀត និង ចុងក្រោយ​គី​ដំណើរ​ការចាក់ វ៉ាក់សាំងដែល​វ៉ាក់សាំង​កាត​ព្ធ​កិច្ច​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សម្រាប់​ប្រជាពលរដ្ឋ​គឺ​គោលការណ៍​ស្ម័គ្រចិត្ត​។ សម្តេច​ក៏បាន​ឲ្យ​ដឹងថា​ឆ្នាំនេះ​កម្ពុជា​នឹង​ទទួលបាន​វ៉ាកសាំង​ចំនួន ១១ លាន​ដូ​សដ​ហើយ​ដែល​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ ។​

 

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់​នៃ​សារ​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាក​យ​រដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​៖

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ថ្ងៃនេះ​ខ្ញុំ​មានការ​ចាំបាច់​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​លើ​បញ្ហា​មួយចំនួន ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​សំដែង មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ដែល​បាន​ស្លាប់​ដោយ​កូ​វីដ​១៩​និង​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​កូ​វីត​ក៏ដូចជា​អ្នក​ដែល​កំពុង​ជាប់​ចិ​ត្តា​ឡី​ស័ក ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖​បងប្អូន​ជនរួមជាតិ​បាន​ជ្រាប​រួចមកហើយ​ថា​មុនពេល​ហេតុការណ៍​មកដល់ ខ្ញុំព្រះករុណា​បាន​បញ្ជា​ទៅ​ក្រសួងសុខាភិបាល​ក៏ដូចជា អាជ្ញាធរ​ដែនដី​ឱ្យ​ត្រៀម​បម្រុង​ទុក​នូវ​ប​ច្ឆា​សម្រាប់​ការ​បូជាសព​ដូចជា​ដីធ្លី​ដើម្បី​បញ្ចុះសព​ទៅតាម​ប្រពៃណី​នៃ​ជនជាតិ​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ពេលនោះ មាន​មនុស្ស​មួយចំនួន​ក៏បាន​លើកឡើងថា ខ្ញុំព្រះករុណា​ជា​អ្នក​មើលងាយ​ជីវិត​របស់​ប្រជាជន​ទើប​ធ្វើ​ប​ច្ឆា​សម្រាប់​ដុត ។ ប៉ុន្តែ​សុំ​បងប្អូន​ជនរួមជាតិ​គិត​មើល​បើសិន​ខ្ញុំ​ព្រះ​ក​រុ ណា​ខ្ញុំ​មិន​ដើរ​មួយ​ជំហាន​មុន​ទេ​នៅពេល​ដែលមាន​សាកសព​កើតឡើង​ដូចជា​ពេល​កន្លងទៅ​តើ​វិធានការ​សុខាភិបាល​និង​វិធានការ​ដទៃទៀត​ទាក់ទង​នឹង​ការបញ្ចុះ​សព​ឬ​បូជាសព​នេះ​តើ​គួរ​ធ្វើយ៉ាងណា ? ប៉ុន្តែ​ដោយសារតែ​យើង​បាន​ដើរ​មុន​មួយ​ជំហាន​យើង​អាច​ដោះស្រាយបាន​បញ្ហា​នេះ​សម្រាប់​ទាក់ទង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩ ,​ដែល​យើង ដឹង​ហើយ​ថា​ព្រឹត្តិការណ៍ ២០ កុម្ភៈ​មកដល់ពេលនេះ​គ្មាន​ការ​ថមថយ​ទេ ។ ប៉ុន្តែ​បែរជា​ទម្ងន់​កាន់តែ​ធ្ងន់​លើស​មុន​បើទោះបី​យើង​មាន​វិធានការ​ឆ្លើយតប​យ៉ាង​តឹងរឹង​ក៏ប៉ុន្តែ ដោយសារ​ជំងឺ​នេះ​មកដល់​លឿន​ពេក​ដែល​ហៅថា​ជំងឺ​កូ​វីដ​បំប្លែង​ភេទ​ហើយ​និង​ការធ្វើ​អភិបាលកិច្ច​នៅ​ទីកន្លែង​មួយចំនួន​មិនបាន​ត្រឹមត្រូវ​នោះ​គឺ​បាន​នាំមក​នូវ​បច្ច័យ​ដ៏​អាក្រក់​ដែល​ធ្វើឱ្យ​ចំនួន​កើនឡើង​យ៉ាង​រហ័ស​។ ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​ប្រទេស​របស់​យើង​មាន​អ្នកជំងឺ​ត្រឹមតែ​ជាង ៥00 នាក់​ទេ​ក៏ប៉ុន្តែ​មកដល់​ថ្ងៃនេះ​ចំនួន​អ្នកជំងឺ​របស់​យើង មាន​រហូត ៤០៨០ នាក់ ។ អញ្ចឹង​ម្សិលមិញ​អ្នកជំងឺ​បាន​ឆ្លង​ចំនួន ៥៧៦​នាក់ ថ្ងៃនេះ​ទៀត​ឆ្លង​៤៨៣​នាក់ ។ ពីមុន​កម្រ​ណាស់​ដែល​ពាក្យ​ថា​រាប់សិប​មាន​មួយ​មាន​ពីរ​,​មាន បួន​មាន​ប្រាំ​ឬ​មាន​ជាង​១០ នាក់ ពាក្យ​រាប់សិប​គឺ​មិនសូវមាន​ទេ​។​ប៉ុន្តែ​ចាប់ពី​ព្រឹត្តិការណ៍​២០​កុម្ភៈ​រហូតមក​ពាក្យ​រាប់សិប​ក្នុង​មួយថ្ងៃ​គឺមាន​ជា​រៀងរាល់ថ្ងៃ ។​ថ្ងៃនេះ​យើង​មាន ពាក្យ​ថា​រាប់រយ​ក្នុង​មួយថ្ងៃ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រទេសជិតខាង​របស់​យើង​ដូចជា​វៀតណាម​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​នៅក្នុង សភាពការណ៍​ដែល​វៀតណាម​ឆ្លង​ក្នុង​សហគមន៍​មុន​យើង​។​នៅ​ប្រទេស​ថៃ​ក៏​គ្រប់គ្រង​បានល្អ​ទើបតែ​មានការ​ឆ្លង​រាលដាល​ឡើង​នៅ​ដំណាក់កាល​ចុងក្រោយ​, ពីរ​បី​ថ្ងៃ​ចុង ក្រោយនេះ​នៅ​ទីក្រុង​បាងកក ។ សម្រាប់​យើង​ការ​វ៉ៃ​ប្រហារ​ច​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បណ្ដា​ខេត្ត​នានា​មាន​ចំនួន​តិចតួច​ទេ​ការវាយប្រហារ​ធ្ងន់ធ្ងរ​គឺ​ទីក្រុង​ភ្នំ ពេញ​តែម្ដង​គ្រាន់តែ​រោងចក្រ​មួយ​ឈ្មោះ ឌី​ន​ហាន់ មាន​អ្នក​ឆ្លង​រហូតដល់ ៦៣៨ នាក់​ក្នុងពេល​នោះដែរ​ផ្សារ​អូ​ឬ​ស្ស​ក៏មាន​អ្នក​ឆ្លង​យ៉ាងច្រើន ។​ក្នុងស្ថានភាព​ដូចនេះ​តម្រូវ ឲ្យ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ប្រកាន់យក​នូវ​វិធាន​ការដែល​ផ្នែក​ទាក់ទិន​នឹង​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្ដីពី​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​កូ​វីត​១៩ នឹង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត , បន្ទាប់ពី​ច្បាប់​បានចេញ​បន្ទាប់​ទៅ​ខ្ញុំ​ប្រកាន់​ណា​បានចេញ​នូវ​សេចក្ដីសម្រេច មួយ​ដើម្បី​ហាមឃាត់​ការធ្វើដំណើរ​និង​ការបិទ​រមណីយដ្ឋាន​នៅ​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ។ បានសេចក្ដីថា​យើង​ត្រូវ​ទប់ ស្កាត់​លំហូរ​នៃ​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​ងាយ​កាត់ផ្ដាច់ ពិតមែន​ហើយ​ថា​វិធានការ​កាត់ផ្ដាច់​ស៊េរី ថ្ងៃនេះ​ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​យើង​នឹង​ពិនិត្យ​តទៅទៀត បញ្ហា​ជ្សេ​ងៗ​ថ្នាក់ក្រោម​ជាតិ ដូចជា​រាជធានី​ភ្នំពេញ​បាន​បិទ​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​មួយចំនួន​,​ហើយ​យប់មិញ​នេះ​បាន​បិទ​ពាក់ព័ន្ធ​ជាមួយនឹង​ផ្នែក​ដែនដី​មួយចំនួន​នៃ​ខណ្ឌ ,​ខេត្តសៀមរាប​,​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​ខ្លះទៀត​ក៏​ធ្លាប់មាន​ការបិទហើយ​កំពុង​បន្ត​បិទ​ផងដែរ​។​

​ក្នុង​សភាពការណ៍​ដូចនេះ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងដំណាក់កាល​នៃ​ការបាត់​បង់ជីវិត​នៃ​ក្រុមគ្រួសារ​ក៏ដូចជា​ក្នុងដំណាក់កាល​នៃ​គ្រួសារ​ដែលមាន​កើត​កូ​វីដ​១៩ ក៏ដូចជា​ក្រុមគ្រួសារ​ដែល​ត្រូវ​បិទ​ទប់​មិនឱ្យ​ចេញទៅ​ណា ខ្ញុំព្រះករុណាខ្ញុំ ចាំបាច់​ត្រូវតែ​រៀបចំ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ទៅតាម​លទ្ធភាព​ដែល​អាច ធ្វើទៅបាន ។ ប៉ុន្តែ​គឺជា​លទ្ធភាព​ពិតប្រាកដ ក្នុងនេះ​គឺ​មិនមែន​ត្រឹមតែ​អនុវត្ត​នៅ​ទីក្រុង​ភ្នំពេញ​ទេ គឺមាន​វិសាលភាព​នៅ​ទូទាំងប្រទេស​ហើយ​អនុវត្ត​តែ​ក្នុងករណី​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​មួយ​ដោយ​មិន​វិល​ត្រលប់​តែ​ឆ្នាំ ២០២០ នោះទេ ឬ មុន​ថ្ងៃទី ២០ ខែកុម្ភៈ​នោះទេ​។
​ខ្ញុំព្រះករុណាខ្ញុំ​ថ្ងៃនេះ​ក្រៅពី​បញ្ហា​អន្តរាគមន៍​ដែល​ខ្ញុំព្រះករុណា​នឹង​លើក​នៅពេល​បន្តិចទៀត​ខ្ញុំព្រះករុណា​ក៏​នឹង​និយាយ​ទៅដល់​វិធានការ​មួយចំនួន​ដែល​ត្រូវប្រកាន់យក​សម្រាប់​ការឆ្លើយតប​ជាមួយនឹង​សភាពការណ៍​ដ៏​អាក្រក់​ដែល​យើង​ត្រូវ​ចាំបាច់​កាត់ផ្ដាច់​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​,​កាត់ផ្ដាច់​ការចម្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​តាមរយៈ​ការបិទ​ខ្ទប់​មិន​ឲ្យ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ការបិទ​ខ្ទប់​នៅ​តំបន់​ខ្លះ​មិន​ឲ្យ​ចេញ ហើយ​ត្រូវធ្វើ​ការបិទ​មិន​ឲ្យ​ចាកចេញ​ឬក៏​ត្រូវតម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប៉ុន្តែ​ការតម្រូវ​យ៉ា ង​នេះ​វា​ទាមទារ​ឲ្យ​យើង​ត្រូវ​គិតគូរ​អំពី​ជីវភាព​ប្រជាជន​ជា​ចាំបាច់ ។​

​ឥឡូវ​ខ្ញុំព្រះករុណា​ចាប់ផ្ដើម​ពី​ការអន្តរាគមន៍​ទៅលើ​ពលរដ្ឋ​កម្ពុជា​ដែលមាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ រដ្ឋ​និង​ជួយ​បង់​ជំនួស​នៅ​ការប្រើប្រាស់​ទឹកស្អាត​និង​ថ្លៃ អគ្គិសនី​ក្នុង​កម្រិត​អប្បបរមា​សមរម្យ​មួយ​សម្រាប់​រយៈពេល ៦ ខែ​គឺ​ចាប់ពី​ខែ​ដែល​អ្នកជំងឺ​កូ​វីដ​ជា​សមាជិកគ្រួសារ​បានទទួល​មរណភាព ។ ខ្ញុំព្រះករុណា​សូមបញ្ជាក់​ទៅ លើ​ចំណុច​នេះ​កន្លងទៅ​សព​នីមួយៗ​ទទួលបាន​ថវិកា​ចំនួន ១០ លាន​រៀល និង អង្ករ​ចំនួន ១០០ គីឡូក្រាម មានន័យថា ៥ លាន​រៀល​ពី​ក្រសួងសុខាភិបាល និង ៥​លាន រៀល​ទៀត​នឹង​អង្ករ ១០០ គីឡូក្រាម ទទួល​ពី​សាលាក្រុង​ភ្នំពេញ​នេះ​ជាការ​ល្អ ។ ប៉ុន្តែ​ទន្ទឹមនឹង​ការឧបត្ថម្ភ​នេះ​គឺ​រដ្ឋ​និង​ជួយ​ដល់​ក្រុមគ្រួសារ​នៃ​អ្នក​ដែលមាន​សមាជិក​ស្លាប់ ។​នៅក្នុង​គ្រួសារ​នីមួយៗ​គឺ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​រដ្ឋ​ត្រូវ​ជួយ​បង់​រយៈពេល ៥ ខែ​ដូច្នេះ យើង​ទើប​តែមាន​អ្នកស្លាប់​ចំនួន ២៤​នាក់ ក្នុង ២៤ នាក់​គឺមាន​ជនបរទេស​ជា​ជនជាតិ​កូរ៉េ​, ជនជាតិ​ចិន តែ​យើង​ដោះស្រាយ​តែ​ជនជាតិ​កម្ពុជា​ប៉ុណ្ណោះ ។ អ្នក​ដែល​នៅ​រស់រានមានជីវិត​ដោយ​មិន​ទទួលបន្ទុក​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង​រយៈពេល​៥​ខែ​ក៏​ជាការ​បន្ធូរបន្ថយ​មួយ ពី​ការលំបាក​សម្រាប់​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​នេះ ។ ជា​អន្តរាគមន៍​ទី​១. សម្រាប់​ក្រុមគ្រួសារ​ដែលមាន​មនុស្ស​ទទួលមរណៈភាព​ដោយសារ covid-19 ខ្ញុំ​សូមបញ្ជាក់​នៅទីនេះ​គឺ​ដោយសារ​កូ​វីដ​១៩ មិនមែន​ស្លាប់​ទាំងអស់​យកមក​ដោះស្រាយ​ជាមួយគ្នា​នោះទេ ។ ទី​២.​គ្រួសារ​ដែលមាន​សមាជិក​រង​នូវ​ជំងឺ​កូ​វីដ​១៩​តែ​មិនមាន អ្នកស្លាប់​រដ្ឋ​និង​ជួយ​បង់​ជំនួស​នូវ​ការប្រើប្រាស់​ទឹកស្អាត​និង​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ក្នុង​កម្រិត​អប្បបរមា​សមស្រប​មួយ​សម្រាប់​រយៈពេល ៣ ខែ​ចាប់ពី​ខែ​ដែល​សមាជិក​ម្នាក់ នៃ​គ្រួសារ​នោះបាន​ឆ្លង​កូ​វីដ​១៩ ដោយមាន​ការបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ប៉ុន្តែ​ខ្ញុំ​ក៏​សូមបញ្ជាក់​នៅទីនេះ​ឱ្យបាន​ច្បាស់​ថា​គ្រួសារ​ខ្លះ​ក្នុង​មួយ​គ្រួសារ​កើត​ទាំង ៥​នាក់ ក្នុង​មួយ​ផ្ទះ​តើ​ត្រូវ​បង់​ឱ្យ​ទាំង ៥ នាក់​ដែរឬទេ​គឺ​អត់​ទេ​គឺ​បង​សម្រាប់តែ​ផ្ទះ​ហ្នឹង​មួយ​ទេ​ទាំង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដោយសារ​អ្នក​ទាំងនោះ​នៅ​ជាមួយគ្នា​មិនអាច​ចែករំលែក​ផ្ទះមួយ ចែក​ទៅជា ៥ នាក់​បានទេ​សូមបញ្ជាក់​ជូន​កន្លែង​នេះ​ដូច្នេះ​អ្នក​ដែលមាន​ជំងឺ​កូ​វីដ​១៩ រដ្ឋ​និង​ជួយ​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​សម្រាប់​រយៈពេល​បី​ខែ​ដែល​អាច​កាត់បន្ថយ​នូវ​ការលំបាក របស់​អ្នក​ដែល​គ្រួសារ​មាន​កើត​ជំងឺ​កូ​វីដ​១៩ ។​

​ចំណែក​អ្នក​ដែល​គ្រួសារ​ត្រូវ​បិទ​ខ្ទប់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ រដ្ឋ​នឹង​ជួយឧបត្ថម្ភ ៣០ ម៉ឺន​រៀល និង​បង់​ជូន​នៅ​ការបង់ថ្លៃ​ទឹក​ភ្លើង​ក្នុងតម្លៃ​សមស្រប​មួយ​ក្នុង​រយៈពេល​ពីរ​ខែ​គឺ ចាប់ពី​ពេលដែល​សមត្ថកិច្ច​បានចាប់ផ្ដើម​អនុវត្ត​វិធាន​ការបិទ​ខ្តប់​ចំពោះ​អ្នក​ទទួលរង​ការធ្វើ​ច​ត្តា​លិ​ស័ក​នៅក្នុង​មណ្ឌល​រៀបរយ​និង​នៅក្រៅ​តំបន់​បិទ​ផ្ទុក​គឺ​ត្រូវបាន​ទទួល​នូវ​ការជួយឧបត្ថម្ភ​តាម​គោលការណ៍​ដែល​កំពុង​ត្រូវបាន​អនុវត្តន៍​ជា​ធរមាន​។​ចំណុច​នេះ​គឺមាន ២ ផ្នែក​ដែល​ខ្ញុំ​សុំ​ទៅ​ប្រគេន​និង​ជម្រាបជូន​អ្នក​ដែល​នៅ​តំបន់​ក្រៅ​តំបន់​បិទ​ខ្ទប់ រាជរដ្ឋាភិបាល​ក៏​នឹង​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ប្រាក់ ៣0 ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​នឹង​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ជំនួស​ចំនួន​ពីរ​ខែ ។​

​ខ្ញុំ​ចេញ​បទបញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ហើយក៏​សុំ​ចេញ​បញ្ជា​នេះ​ទៅគ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស អនុវត្ត​ដូចគ្នា​គឺ​ត្រូវ​ផ្ដល់​អង្ករ​ក្នុង​មួយ​គ្រួសារ​ចំនួន ២៥ គីឡូក្រាម មី​មួយ​កេស​តូច និង ត្រីខ ២០ កំប៉ុង សម្រាប់​ក្រុមគ្រួសារ​នីមួយៗ​បូករួម​ប្រាក់​ចំនួន ៣០ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដូច​ការអនុវត្ត​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ដទៃទៀត​ដែល មិន​ស្ថិតនៅក្នុង​រង្វង់​នៃ​ការបិទ​ខ្ទប់​ដែល​នេះ​គឺជា​អន្តរាគមន៍​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។​ខ្ញុំ​សូមបញ្ជាក់​បន្ថែម​បន្តិច​ថា​សម្រាប់​កម្មករ​កម្មការិនី​ដែល​ពាក់ព័ន្ធ​នឹង​កូ​វីដ​១៩​នឹង​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ម្នាក់​អាច​ចាត់ទុកថា​ជា​មេ​គ្រួសារ​មួយ​ដូចគ្នា​។​មនុស្ស​ម្នាក់​អាច​ចាត់ទុកថា​ជា​មេ​គ្រួសារ​ដូចគ្នា​សុំ​លោក​អភិបាល​រាជធានី​ភ្នំពេញ​និង​អភិបាលខេត្ត​ចាត់ទុកថា​ជា​មេ​គ្រួសារ​ដូចគ្នា​។​សុំ​លោក​អភិបាល​រាជធានី​ភ្នំពេញ​និង​អភិបាលខេត្ត​ត្រូវ​ចាត់ទុកថា​មនុស្ស​ម្នាក់​ដែល​ជួយ​នៅតាម​ផ្ទះ​ហើយ​ហើយ​គាត់​តែ​ម្នាក់​គ្រួសារ​គាត់​នៅ​ឆ្ងាយ​ត្រូវ​ចាត់ទុកថា​គាត់​ជា​គ្រួសារ​មួយ ។​ប៉ុន្តែ​សម្រាប់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​វិញ​គឺ​យើង​បង់​ជំនួស​កម្មករ​កម្មការិនី​នៅក្នុង​បន្ទប់​ជួល​នីមួយៗ​ដែល​យើង​បង់​ជូន ពួកគាត់​រយៈពេល ៣​ខែ​។​

​ខ្ញុំ​សូម​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អ្នកដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​កម្រិត​កំណត់​ទៅលើ​កម្រិត​អប្បរ​មា​សមរម្យ​ជាមួយនឹង​ស្ថាប័ន​អគ្គិសនី​កម្ពុជា​ជាមួយនឹង​រដ្ឋាករទឹក​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្ម​ហើយ​ខ្ញុំ​ក៏​សូមបញ្ជាក់ថា​អ្នក​ដែល​នៅក្នុង​រង្វង់​ហ៊ុមព័ទ្ធ​នៃ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្ញុំ​អរគុណ​ចំពោះ​អ្នក​ដែលមាន​ជីវភាព​ធូរធារ​ទាំងនោះ​ដែល​អាច​ឆ្លើយតបបាន​ថា​មិនមាន​ការចាំបាច់​ដើម្បី​ទទួលយក​ជំនួយ​ឧបត្ថម្ភ​ពីរ​ដ្ឋ​ទេ​ទាំង​ថ្លៃ​ទឹក​ទាំង​ថ្លៃ​ភ្លើង​ទាំង​ជំនួយ​ដទៃទៀត​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រដ្ឋ​ប្រើប្រាស់​នៅ ជំនួយ​របស់​រដ្ឋ​ឧបត្ថម្ភ​ចំពោះ​អ្នកក្រីក្រ​ជាង​ព្រោះ​អ្នកមាន​ខ្លះ​ប្រើប្រាស់​ភ្លើង​មួយខែ​រាប់លាន​រៀល​គឺ​វា​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​តំបន់​នោះ​ដូចគ្នា​។
​សង្ឃឹមថា​ក្រុម​អ្នកធូរធារ​ដែល​នៅក្នុង​តំបន់​ដែល​ត្រូវបាន​បិទ​ខ្ទប់​គឺមាន​ការរីករាយ​ជាមួយ​ការបញ្ជូន​ត្រឡប់មកវិញ​ជាមួយនឹង​កា​រថា​មិន​ទទួលយក​របប​ឧបត្ថម្ភ​របស់​រដ្ឋ​ទេ​ដោយសារ​ខ្លួន​មានលទ្ធភាព​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​និង​មានលទ្ធភាព​ទទួល​នូវ​ការផ្គត់ផ្គង់​ទាំង​អង្ករ​និង​ថវិកា​ផ្ទាល់ខ្លួន​រួចហើយ ។​សម្តេច​បាន​បន្តថា​ក្នុងការ​ផ្តល់ជំនួយ​ទិញ​វ៉ាក់សាំង អ្នកមាន​ជីវភាព​ធូរធារ​មួយចំនួន​បាន​ចូលមក​ផ្តល់យោបល់​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ថាបើ​ទោះបី​ខ្ញុំ​មិនបាន​ចូល​ប៉ុន្តែ​ខ្ញុំ​សុំ​ចេញ​ប្រាក់​សម្រាប់​ចាក់​ជូន​ក្រុមគ្រួសារ​របស់ខ្ញុំ​និង​អ្នក​នៅ​ជាមួយ​ខ្ញុំ​។​គាត់​មិនបាន​ចូល​ប្រាក់​ប៉ុន្តែ​គាត់​ចង់​ចាក់​វ៉ាក់សាំង​ដែល​ប្រើ​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​មកចាក់​ក្នុង​ក្រុមគ្រួសារ​ហើយ​ទុក​វ៉ាក់សាំង​ដែល​រដ្ឋ​ទិញ​មក​សម្រាប់​ចាក់​ឲ្យ​ជនក្រីក្រ​ប៉ុន្តែ​រាជរដ្ឋាភិបាល​មិនអាច​ធ្វើ​បានទេ​ដោយសារ​ថា​រដ្ឋា​ផិ​បាល​បាន​អនុវត្ត​នូវ​គោលការណ៍​ស្ម័គ្រចិត្ត​និង​ការមិន​យក​ថ្លៃ​។​

​រាជរដ្ឋាភិបាល​សុំ​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ក៏ដូចជា​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​,​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​,​ក្រុមហ៊ុន​ទឹក​ឯកជន​,​សូមជួយ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ការផ្គត់ផ្គង់​របស់​រដ្ឋ​ជូន​ចំពោះ​អ្នក​ដែលមាន​ក្រុមគ្រួសារ​ស្លាប់ សមាជិកគ្រួសារ​ខ្លះ​មាន​កើត​កូ​វីដ​១៩ និង​អ្នក​ដែល​ជាប់​ធ្វើ​ច​ត្តា ឡី​ស័ក​ទោះបី​មិនបាន ១00 ភាគរយ​ក៏ដោយ​ក៏មាន​បដិភាគ​មួយចំនួន ឧទាហរណ៍​អភិបាល​បាន​ប៉ុន្មាន ក្រុមហ៊ុន​អគ្គិសនី​ចេញ​បាន​ប៉ុន្មាន រាជរដ្ឋាភិបាល​ចេញ​បាន​ប៉ុន្មាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ចេញ​បាន​ប៉ុន្មាន​ដើម្បី​រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នៅក្នុង​សង្គមជាតិ​,​ហើយ​រឿងនេះ​ត្រូវអនុវត្ត​មិនមែន​គ្រាន់តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​តែ​រាជរដ្ឋាភិបាល ត្រូវធ្វើ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​តែម្ដង ។

​យើង​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឬ​អ្នក​ដែល​ត្រូវបាន​ខ្ទប់​មិនអាច​ចេញ​ទៅណា​ខ្វះ​ស្បៀងអាហារ​នោះទេ ។ ថ្ងៃមុន​ខ្ញុំ​បាន​មើលឃើញ​ដោយសារ បិទ​ភ្លាមៗ​មិនទាន់បាន​យកទៅ​ដល់ នៅ​ភូមិ​ទី ១៦ នៃ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខ្ញុំ​បាន​ប្រើ​ឯកឧត្តម ឃួ​ង ស្រេង ដឹក​អង្ករ​និង​មី​ជាបន្ទាន់​ទៅ​ផ្គត់ផ្គង់​ប្រជាជន​ក្នុង តំបន់​នោះ​។​មួយថ្ងៃ​បន្ទាប់​ឲ្យ​ដឹក​បន្ថែម​ទៅជា​មួយ​ប្រាក់កាស ។ ពេលនេះ​ខ្ញុំ​បាន​ឲ្យ​ឯកឧត្តម ឃួ​ង ស្រេង ដើម្បី​ដឹក​ស្បៀង​ទៅ​ចែក​ចំពោះ​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល ចេញ​វិធានការ​យប់មិញ​នេះ​ពីសា​លា​រាជធានី​ភ្នំពេញ​តែម្ដង​គឺ​ត្រូវតែ​ផ្គត់ផ្គង់​នៅថ្ងៃនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​ដែល​មិនអាច​ចេញទៅ​រកស៊ី​បានទេ បើ​គាត់​មិនអាច​ចេញទៅ​រកស៊ី​បាន​វិធី​តែមួយគត់​គឺ​ត្រូវ​ផ្ដល់ឱ្យ​គាត់​មួយ​គ្រួសារ ៣០ ម៉ឺន​រៀល​អង្ករ ២៥ គីឡូក្រាម​បូក​នឹង​មី​មួយ កេស ត្រីខ​ល ២0 កំប៉ុង ។

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​សមាគម​មីក្រូ​និង​ធនាគារ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​កម្ពុជា​ដែល​បានចេញ​ថ្ងៃ ៧ មេសា កន្លង​ទៅហើយ​ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ធ្វើ​អត្ថា​ធិ ប្បាយ​និង​សូម​បន្ថែម​ជំនួស​ឲ្យ​កូនបំណុល​ខ្ញុំ​សូម​អរគុណ​ណាស់​ជាមួយនឹង​ការរៀបចំ​ឥណទាន​ឡើងវិញ​កាលពី​ឆ្នាំ​ខែកុម្ភៈ​ឆ្នាំ ២០២១​កន្លងទៅនេះ​មាន ៣៤ ម៉ឺន​នាក់​បាន រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​ទំហំ​ជាង ៤ ពាន់​លាន​ដុល្លារ ។ ឥឡូវនេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​បានលើកឡើង​នៅ​៦​ចំណុច​សំខាន់​ដែល​ខ្ញុំ​សុំ​អាន​ហើយក៏​សុំ​ធ្វើ អត្ថាធិប្បាយ លើ​នេះ​ទី​.១ សំរាប់​អតិថិជន​ដែល​ឆ្លង​កូ​វីដ​១៩ លើកលែង​ការបង់​ការប្រាក់​និង​រាល់​ការផាកពិន័យ​ទាំងអស់​ព្រមទាំង​ទទួលបាន​ការរៀប​ចំឥណ​ទាន​ឡើងវិញ ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​អតិថិជន​យល់ព្រម​រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល ៣ ខែ​។ រាល​អតិថិជន​ដែល​ឆ្លង covid 19 ត្រូវ​បង្ហាញ​លទ្ធផល​វិជ្ជមាន​កូ​វី​១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ អញ្ចឹង​ចំណុច​នេះ​គឺជា​ចំណុច​ល្អ​ហើយ​ដែល​សុំឱ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ហើយ​ប្រសិនបើ​បន្ថែម​ក៏​គួរ​ត្រូវ​បន្ថែម​ប្រសិនបើ​ពន្យា​បាន ២ ខែ​ក៏​ជាការ​ល្អ​នេះ​គឺជា​ការស្នើសុំ​របស់ខ្ញុំ​ដោយសារ​គ្នា​ជាប់​ព្យាបាល​ជំងឺ​ទៅហើយ​ការសង​ត្រឡប់​ទៅវិញ​គឺ​វា​ជា​រឿង​ចាំបាច់​នៃ​ការអនុវត្ត​ដោយសារ​ប្រទេស​យើង​មិនមែនជា​ប្រទេស​សេដ្ឋកិច្ច​ផែនការ​យើង​មិនអាច​ដាក់​បញ្ជា​ឲ្យ​វិស័យ​ឯកជន​ទទួល​យកតាម​បំណង​របស់ខ្លួន​បានទេ​។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា​អ្នកមាន​ជំងឺ​កូ​វីដ​គឺ​មិនមាន​ច្រើន​ហួសហេតុ ពេក​ទេ​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ដែល​ខ្ចីប្រាក់​គាបសង្កត់​ទៅលើ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​នោះទេ​។​ខ្ញុំ​យល់ដឹង​យ៉ាងច្បាស់​ធនាគារ​គឺជា​កូនបំណុល​ផង​និង​ជា​ម្ចាស់បំណុល​ផង ខ្ញុំ​ស្គាល់​ច្បាស់​លើ​រឿងនេះ​តើ​អ្វី​ទៅជា​កូនបំណុល​ម្ចាស់​ធនាគារ​ត្រូវជា​កូនបំណុល​នៅត្រង់ថា​ម្ចាស់បំណុល​គឺ​អតិថិជន​ដែល​យកប្រាក់​មក​ផ្ញើរ​ទទួលយក​ការប្រាក់​ដូចជា​ការប្រាក់ ៥ ភាគរយ​ក្នុង​១​ឆ្នាំ ។ ម្ចាស់បំណុល​យកលុយ​ទៅ​ដាក់​គឺ​អតិថិជន​យកទៅដាក់​អញ្ចឹង​ធនាគារ​គឺ​ជំពាក់​ម្ចាស់បំណុល​ដទៃទៀត​អញ្ចឹង​គេ​ហៅថា​កូនបំណុល​ព្រោះ​ទៅ ខ្ចីលុយ​របស់​អតិថិជន​ដែល​យកមក​ផ្ញើ​ហើយ​ត្រូវ​សង​ការប្រាក់​គេ​ជា​ចាំបាច់​។​បន្ទាប់​ទៅ​ខ្លួន​និង​យកទៅ​ឱ្យគេ​ខ្ចី​បន្ត​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ជាង​ខ្ញុំ​យល់​ពី​បញ្ហា​នេះហើយ​យើង​មិន​ឲ្យ​ធនាគារ​រលំ​នោះទេ ។ ដូច​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ដែល​ចាប់ផ្ដើម​ពី​ការដួលរលំ​នៃ​ធនាគារ​នៅក្នុង​ប្រទេស​ជឿនលឿន​ខ្លះ​ដែរ​អញ្ចឹង​ខ្ញុំ​សុំ​ស្នើ​ហើយ ខ្ញុំ​សុំ​ស្នើ​ឲ្យ​មាន​វិសាលភាព​ពាក់ព័ន្ធ​ជាមួយនឹង​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ ហើយ​ដែល​ពាក់ព័ន្ធ​នឹង​កូ​វីត​១៩ ផងដែរ ។ ឥឡូវ​កម្មករ​គ្រាន់តែ​រោងចក្រ​មួយ​មាន​៦៣៨​នាក់ បានសេចក្តីថា​បើក​ម្មក​រ​នេះ​ក្រុមគ្រួសារ​កម្មករ​នេះ​មាន​បំណុល​ធនាគារ​ក៏​សុំ​អធ្យាស្រ័យ​ឲ្យ​បាន​ទៅដល់​ក្រុមគ្រួសារ​នេះ​ផងដែរ ។ សូម​សិក្សា​អំពី​បញ្ហា​នេះ​ជាមួយនឹង​អតិថិ ជន​ផ្ទាល់​តែម្ដង​ព្រោះ​អ្នក​ដែល​កើត​កូ​វីដ​រកប្រាក់​ចិញ្ចឹម​ក្រុមគ្រួសារ​ដែល​ជាប់បំណុល​ហើយ​ដូច្នេះ​ត្រូវ​ទទួលរង​ការផាកពិន័យ​,​ពន្យារ​ការសង​ហើយ​រៀបចំ​ឥណទាន​ឡើងវិញ​គឺត្រូវធ្វើ ។​ទី​២.​សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​អតិថិជន​យល់ព្រម រួមទាំង​ការពន្យា​ការបង់​ទាំង ប្រាក់​ដើម​និង​ការប្រាក់​រយៈពេល ១ ខែលើក​លែង​រាល់​ការផាកពិន័យ​ទាំងអស់ ។ នេះ​ជាការ​ល្អ​ហើយ​សម្រាប់​អ្នក​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវបាន​រៀបចំ​ឥណទាន​ឡើងវិញ ពន្យារ​ការសង​ប្រាក់​ដើម​ពេល ១​ខែ ប៉ុន្តែ​ខ្ញុំ​សូមឱ្យ​ពិចារណា​អំពី​ការពន្យារពេល​បន្ថែម​ប្រសិនបើ​អាចធ្វើ​ទៅបាន​ព្រោះ​ចំនួន​នេះ​ក៏​មិន​ច្រើន​ហួសហេតុ​ពេក​ទៅ​ផុតពី​សមត្ថ ភាព​នៃ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ ។​ទី​៣.​បន្តធ្វើ​ការផ្ដល់ជូន​នៅ​ការរៀបចំ​ឥណទាន​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស​និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះ ពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ខ្ញុំ​សូម​និយាយ​ចំណុច​នេះ​បើ​និយាយ​ពី​ផលប៉ះពាល់​គឺ​ពិត​ជាមាន​អ្វីដែល​ខ្ញុំ​សុំ​និង​ចំណុច​ទី ៣ នេះ​គឺ​សុំ​កុំ​ឲ្យ​មានការ​ផាកពិន័យ​លើកលែង​ការ​ផាក ពិន័យ​ចោល​ប្រៀបធៀប​ទៅ​កិច្ចសន្យា​ចាស់​កិច្ចសន្យា​ចាស់​ក្នុងស្ថានភាព​ធម្មតា​តែ​ឥឡូវនេះ​យើង​ឋិត​ក្នុង​កាលទេសៈ​នៃ​ប្រធាន​ស័ក​ដូច្នេះ​សូមកុំ​ឲ្យ​មានការ​ដាក់ពិន័យ​ខ្ញុំ​សុំឱ្យ​ក្នុង​រយៈពេល​នៃ​ដំណាក់កាល​កូ​វីដ​នេះ​មានការ​ប្រើប្រាស់​ការផាកពិន័យ ។ ចំណុច​នេះ​ខ្ញុំ​ចង់​និយាយ​បន្តិច​ទៅកាន់​ម្ចាស់បំណុល​តើ​ម្ចាស់បំណុល​នេះ​ជា​អ្នកណា​ដូចដែល ខ្ញុំ​បាន​លើក​ពី​ខាងដើម​ម្ចាស់បំណុល​គឺ​គឺជា​អ្នកយក​ប្រាក់​ទៅ​ដាក់​នៅតាម​ធនាគារ​ហើយ​ដែល​យកការប្រាក់ ៥ ភាគរយ​ក្នុង​១​ឆ្នាំ ហើយ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​គឺ​យកទៅ​ចង ការបន្ត​ការប្រាក់ ៨% គឺ​ចំណេញ ៣% ។​ដើម្បី​ជួយ​សម្រួល​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ​ធនាគារ​អាច​សុំ​បញ្ចុះ​អត្រា​ការប្រាក់ ៥ ភាគរយ​មក​ត្រឹម ៤​កន្លះ​ភាគរយ​បាន​សេច ក្តី​ថា​អ្នក​ដែល​យកប្រាក់​ទៅ​ដាក់​ធនាគារ​កាត់បន្ថយ​ប្រាក់ចំណេញ​ដូចជា​មួយ​លាន​ដុល្លារ​ធ្លាប់​ចំណេញ​បាន​៥០,០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​ហើយ​គិត​ពន្ធ​ទៅ​នៅសល់​៤៥,០០០ ដុល្លារ ។ ចុះ​ម្ចាស់​ប្រាក់​ដែល​នៅ​លុយ​សល់​យកទៅដាក់​ធនាគា​រ​ដែល​អ្នកខ្លះ​មាន ១០​លាន មាន ២០​លាន ៣០ លាន​អាច​កាត់បន្ថយ​នូវ​ប្រាក់ចំណេញ​ដែល​ខ្លួន​យក ទៅ​ទុក​នៅ​ធនាគារ​តាមរយៈ​គោលនយោបាយ​នៃ​ធនាគារជាតិ​កម្ពុជា​និង​គោលនយោបាយ​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​កាត់បន្ថយ​អត្រា​ការប្រាក់​ដែល​គេ​យកមក​ដាក់​ហើយ​នៅ ពេលដែល​មានការ​កាត់បន្ថយ​បែបនេះ​ធនាគារ​អោយ​ខ្ចី​បន្ត​គឺ​ត្រូវតែ​បន្ថយ​អត្រា​ការប្រាក់​ទៅលើ​អ្នក​ខ្ចី​មិន​ត​ទាំងអស់គ្នា​ដែល​ខ្ញុំ​យល់ដឹង​ច្បាស់​ផ្នែក​ធនាគារ​ថា​ធនាគារ​គឺជា​ម្ចាស់បំណុល​ផង​ជា​កូនបំណុល​ផង​។​ប៉ុន្តែ​លទ្ធភាព​ដែល​អាចជួយ​ដល់​ធនាគារ​បាន​គឺ​អ្នក​ដែលមាន​ប្រាក់​យកទៅដាក់​នៅតាម​ធនាគារ​ដែល​ក្នុង​រយៈពេល​នៃ​ការលំបាក​នេះ កាត់បន្ថយ​ប្រាក់ចំណេញ​ពី​ធនាគារ​រួមចំណែក​ជាមួយ​ធនាគារ​កាត់បន្ថយ​អត្រា​ការប្រាក់​។​ហើយ​កុំទៅ​ដក​លុយ​ពី​ធនាគារ​ហើយ​សូមឱ្យ​ធនាគារ​ធ្វើការ​សម្របសម្រួល​ធានា កុំ​ឲ្យ​រត់​ចេញពី​ធនាគារ​មួយ​ដែល​បន្ថយ​អត្រា​ការប្រាក់​ទៅរក​ធនាគារ​មួយទៀត​ដែល​មិន​បន្ថយ​ការប្រាក់​។​ប្រសិនបើ​បាន​បន្ថយ​ទាំងអស់គ្នា​ដែល​ខ្ញុំ​សុំ​ឲ្យ​សមាគម​ធនាគារ​ធ្វើការ​ជាមួយគ្នា​សូមឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​កិច្ចការងារ​នេះ​ជាមួយនឹង​គ្រប់​ធនាគារ​ទាំងអស់​ដើម្បី​កុំ​ឲ្យ​ធនាគារ​នេះ​បន្ថយ​ការប្រាក់ ធនាគារ​មួយទៀត​បង្កើន​ការប្រាក់​ដើម្បី ប្រមូល​ទុន​។​បើដូច្នោះ​វា​មិន​សមធម៌​ទេ​ដែល​ធ្វើ​ឲ្យ​ធនាគារ​នេះ​សោះ​ឈាម​ជាង​អស់​ទុន​គេ​ដក​ប្រាក់​អស់ហើយ​ទៅ​កើត​ឱ្យ​ធនាគារ​មួយទៀត​នូវ​អត្រា​ការប្រាក់​ខ្ពស់​នេះ​គ្រាន់តែ​ជា​យោបល់​សំណើ​របស់ខ្ញុំ​ទៅកាន់​អតិថិជន​ដែលជា​ម្ចាស់បំណុល​ដែល​យកប្រាក់​ទៅ​ចងការ​ឲ្យ​ធនាគារ​ទៅ​ដា​ក់នៅ​ធនាគារ​តាមរយៈ​ការយក​ប្រាក់​នោះ​ធ្លាប់​ចំណេញ​ក្នុង​មួយ​លាន​ដុល្លារ​បាន ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​បន្ថយ​នៅត្រឹម ៤ ម៉ឺន​ឬ ៤៥,០០០​ដុល្លារ​ដែល​ជះឥទ្ធិពល​ទៅដល់​អ្នក​ខ្ចី​ត​ពី​ធនាគារ​ដែល​ខ្លួន​យកប្រាក់​ទៅ​ដាក់​នេះ​ជាការ​រួម​ចំ ណែ​ក​ទាំងអស់គ្នា​នេះ​ជា​របៀប​មើល​ដើមឈើ​មើល​ព្រៃ​ទាំងមូល​មិនមែន​មើល​ព្រៃ​មួយ​ដើមៗ​ទេ​គឺ​ត​ភ្ជាប់​ពី​ម្ចាស់ទុន​មកដល់​ធនាគារ​ធនាគា​រ​ទៅដល់​អ្នក​ខ្ចី​បន្តទៀត​ដែល​ស្ថានភាព​នេះ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​អាជីវកម្ម​មុន​និង​ពេល​មាន​វិបត្តិ​ឈរលើ​មូលដ្ឋាន​នេះ​បានជា​ខ្ញុំ​ស្នើសុំ​ចំពោះ​ម្ចាស់​ដែលមាន​ប្រាក់​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​តាម​តួលេខ គឺ​យើង​មាន​ទំហំ​ធំ​នៅក្នុង​ចំនួន​ឥណទាន​តាម​ធនាគារ​នីមួយៗ​,​អញ្ចឹង​ធនាគារ​អាច​កាត់បន្ថយ​ប្រាក់ចំណេញ​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ជាមួយនឹង​អតិថិជន​របស់ខ្លួន​ដែល​កំពុង​ជាប់បំណុល​បន្ថែម​ដោយ​អ្នក​ដែល​យកប្រាក់​ផ្ញើ​កាត់បន្ថយ​ប្រាក់ចំណេញ​ដែល​បាន​ពី​ការប្រាក់​ប្រចាំឆ្នាំ​បាន​ដែរឬទេ​ពេលនេះ​ជា​ពេលវេលា​សំខាន់​សម្រាប់​យើង​ជួយ​គ្នា​។​ចំណុច​ទី​៥. នៃ​សេចក្តីប្រកាស​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ ផ្ទាល់ខ្លួន​សម្រាប់​រស់នៅ​។​ចំណុច​នេះ​ខ្ញុំ​ការផាកពិន័យ​សម្រាប់​អតិថិជន​នៅក្នុង​រយៈពេល​ដែល​អតិ​ថិ​ជន​មិនអាច​ទទួលបាន​ប្រាក់ចំណូល​ដូច​មុន​កូ​វីដ​មិនមែនជា​វិធីសាស្ត្រ​ដ៏​ល្អ​នោះទេ​ហើយក៏​មិនមែនជា​វិធី​យោគយល់​សម្រាប់​អតិថិជន​របស់ខ្លួន​ដែរ​។​ពិត​ហើយ​កុងត្រា​ដើម​ប្រសិនជា​យើង​មិនបាន​បង់​គឺ​ត្រូវ​ផាកពិន័យ​ក្នុង​មួយខែ​ប៉ុន្មាន​មួយថ្ងៃ​ប៉ុន្មាន​ត្រូវតែមាន​ការចង​ជា​កាតព្វកិច្ច​បែបនេះ ។ សូម្បីតែ​យើង​ទៅ​ខ្ចី​បរទេស​នៅពេលដែល​យើង​មិនបាន​សង​គឺ​គេ​ត្រូវ​ពិន័យ​លើ​ការងារ​នេះ​កម្ពុជា​ត្រូវ​ទទួល​ការពិន័យ កិច្ច​ព្រម ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ប្រទេស​ជាច្រើន​បានផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​។​ប៉ុន្តែ​កម្ពុជា​មិនបាន​ទទួល​ប្រា​ក់មួយ​សេន​ណា​ទេ​គេ​ជួយ​មក កម្ពុជា​តែងតែ​យកប្រាក់​នោះ​ទៅ​សង គេ​តែប៉ុណ្ណោះ​ឥឡូវនេះ​ប្រាក់​ដែល​នៅ​ជំពាក់​អាមេរិក​កំពុង​គិតថា​ប្រាក់​ការ​តិច​ជាដើម​ដើម្បី​ជាការ​បង​និង​ប្រាក់​ពិន័យ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ជំរុញ​យើង​ដោះស្រាយបាន​ពេលនោះ SNC ត្រូវបាន​ប្រគល់​សិទ្ធិ​ឲ្យ​ខ្ញុំ​ទៅ​ខ្ចីលុយ​ធនាគារ​មួយ​យកទៅ​សង​ធនាគារអភិវឌ្ឍន៍អាស៊ី​ទើប​បានទទួល​ការខ្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ។​ឥឡូវ​យើង​មិនអាច ទទួល​ឥណទាន​ពី IMF ទេ​ដោយសារ​យើង​នៅ​ជំពាក់​បំណុល​អាមេរិក​និង​បំណុល​របស់​រុស្ស៊ី​,​អញ្ចឹងទេ​គឺ​យើង​មិនអាច​ទទួល​ការខ្ចី​ពី IMF បានទេ​។​នេះ​មិនដឹង​ជា​បំណុល ដែល​យកទៅ​ណា​ផង​ហើយ​បង្ខំ​ឲ្យ​យើង​សង​។​សង្ឃឹមថា​រដ្ឋាភិបាលរ​បស់​ប្រធានាធិបតី​អាមេរិក ចូ​បៃ​ដិ​ន នឹង​ពិចារណា​បញ្ហា​នេះ ។ ពេលនោះ​ខ្ចី​មិនដឹង​យកទៅ​ធ្វើ​អ្វី​ផង យប់​ទិញ​គ្រាប់បែក​មក​ទម្លាក់​ពេញ​ស្រុក​ខ្មែរ ឥឡូវ​បញ្ហាសំខាន់​របស់​យើង​គឺ​គេ​យក​ពូថៅ​មក​វាយ​លើ​ក្បាល​យើង​ហើយ​គេ​ទាមទារ​ឲ្យ​យើង​ជូត​ឈាម​ដែល​ប្រឡាក់​នៅលើ ពូថៅ​នោះ​ទៀត​។​សង្ឃឹមថា​រដ្ឋបាល ចូ​បៃ​ដិ​ន ពិចារណា​អំពី​បញ្ហា​នេះ​… ។ ជំនួយ​របស់​ជប៉ុន​គឺជា​ឥរិយាបថ​គួរឱ្យ​គោរព​ខ្លាំងណាស់​រហូតដល់​ឆ្នាំ ២០០០​ហើយ​ទើប​យើង មាន​សិទ្ធិ​ខ្ចីលុយ​ពី​ជប៉ុន​មូលហេតុ​ដោយសារ​យើង​ជំពាក់​លុយ​របស់​ជប៉ុន​ទាំង​ដើម​ទាំង​ការ​ទាំង​ប្រាក់​ពិន័យ​ចំពោះ​ប្រទេស​ជប៉ុន​អញ្ចឹង​ពេលដែល​ជំពាក់​លុយ​នោះ​គឺ​គេ​មិន​អាចអោយ​ខ្ចី​បាន​ថែមទៀត​ទេ​បានជា​ជប៉ុន​ផ្ដល់​តែ​ជំនួយឥតសំណង​។​ប៉ុន្តែ​ជប៉ុន​មាន​វិធី​ដោះ​តើ​វិធី​ដោះ​របស់​ជប៉ុន​បែប​ម៉េច​ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់ជូន​ចំពោះ បងប្អូន​ជនរួមជាតិ​ប្រគេន​ជូន​ព្រះសង្ឃ​ជប៉ុន​ប្រើ​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ដល់​កម្ពុជា​ជប៉ុន​ផ្ដល់នូវ​ទំនិញ​ឲ្យ​កម្ពុជា​ជា​ប្រេងឥន្ធនៈ​ជា​ស័ង្កសី​ជា​របស់​ប្រើប្រាស់​ឲ្យ​កម្ពុជា​យកមក​លក់​លក់​បាន​លុយ​ហើយ​គឺ​សងលុយ​នេះ​ទៅ​ជប៉ុន​វិញ​ជប៉ុន​មិន​យកទៅ​ទុក​ប្រទេស​ជប៉ុន​នោះទេ​ជប៉ុន​យកលុយ​នោះ​ជួយ​ដល់​កម្ពុជា​ជួយ​ទ្រ​ទ្រ​ង​ថវិកា​អញ្ចឹង​បានសេចក្តីថា​យកលុយ​ជប៉ុន​សង​ជប៉ុន​ជប៉ុន​មិន​យកទៅ​ស្រុក​ទេ​ជប៉ុន​យកមក​កសាង​កម្ពុជា​ថែមទៀត​តែ​ជប៉ុន​មិន​ឲ្យ​ជា​សាច់​លុយ​មក​កម្ពុជា​ទេ​។​…​អញ្ចឹង​គឺជា​វិធីសាស្ត្រ​ដែល​ជប៉ុន​បាន​ជួយ​យើង​ដែល​យើង​ក៏​ចង់​ឲ្យ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ជួយ​យើង​ក្នុង​ចំណែក​នេះ​កាត់ចោល​ប៉ុន្មាន​នៅសល់​ប៉ុន្មាន​ជួយ​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ហើយ​ប៉ុន្មាន​ដែល​កម្ពុជា​ត្រូវ​សង​…​វា​គ្មាន​អ្វីដែល​ជាសម្ងាត់​ទេ​ព្រោះ​រឿងនេះ​វា​បាន​ជជែក​គ្នា​យូរហើយ​ខ្ញុំព្រះករុណា​ក៏មាន​ភារកិច្ច​ពន្យល់​ប្រជាពលរដ្ឋ ។ កាល​ប្រធានាធិបតី​អូ​បា​ម៉ា​មក អង្គុយ​និយាយ​គ្នា​ខ្ញុំ​បានស្នើ​សុំ​ចំពោះ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​នូវ​ភាពអនុគ្រោះ​អំពី​ការ​កាត់ចេញ​ប្រាក់​ជំពាក់​ប៉ុន្មាន​ភាគរយ​ហើយ​នៅសល់​ប៉ុន្មាន​ភាគរយ​និង​ប្រើ​ជា​ជំនួយ​មកដល់​កម្ពុជា​ខ្ញុំ​និយាយ​បី​ដង​ឯកឧត្តម​អូ​បា​ម៉ា​ឆ្លើយ​បី​ដង​ដូចគ្នា​ថា​ពិបាក​ពន្យល់​ព្រឹទ្ធសភា​និង​រដ្ឋសភា​របស់​អាមេរិក​។​បាន​ចុងក្រោយ​ខ្ញុំ​បាន​បង្ខំចិត្ត​និយាយប្រាប់​អូ​បា​ម៉ា​ថា​ខ្ញុំ​ទៅវិញ​ទេ​ដែល​ត្រូវ​ពិបាក​ពន្យល់​ប្រជាជន​កម្ពុជា​ដោយសារ​ថា​អ្នកឯង​ត្រូវ​យល់ថា​អាមេរិក​បាន​ជួយ​កម្ពុជា​ធ្វើ​រដ្ឋប្រហារ​រដ្ឋប្រហារ​ទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ​ហើយ ឥឡូវ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​កំពុង​សោយរាជ​។​…​ខ្ញុំ​ត្រូវ​បកស្រាយ​ឲ្យ​ប្រជាជន​កម្ពុជា​យ៉ាងម៉េច​នៅពេលដែល​គ្រាប់បែក​ត្រូវបាន​គេ​ទិញ​យកមក​ទម្លាក់​លើ​ក្បាល​ប្រជាជន កម្ពុជា​ហើយ​ចាប់បង្ខំ​ឲ្យ​កម្ពុជា​សង​ប្រាក់​ឯកឧត្តម​អូ​បា​ម៉ា​គាត់​ថា​ពិបាក​ពន្យល់​សភា​ព្រឹទ្ធសភា​ដូច្នេះ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ពិបាក​ជាង​គាត់​ទៅទៀត ។
​ពិតមែនតែ​ខ្ញុំ​និយាយ​ពី​កូ​វី​នេះ​ប៉ុន្តែ​វា​មាន​ឧទាហរណ៍​សម្រាប់​ក្រុម​ដែល​ទាក់ទិន​នឹង​ការផាកពិន័យ​ខ្ញុំ​សុំ​ថា​ដំណាក់កាល​កូ​វីដ​ពាក្យ​ថា​ផាកពិន័យ​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ក្នុងដំណាក់កាល​នេះ​ទេ​,​បន្ធូរបន្ថយ​ការប្រើប្រាស់​,​ពន្យារ​ការសង​,​ហើយ​ធ្វើ​ទៅតាម​លទ្ធភាព​នៃ​អតិថិជន​ព្រោះ​អតិថិជន​ខ្លះ​គាត់​អាច​ខូច​ដែរ​គាត់​មានលទ្ធភាព​សង​តែ​គាត់​មិន សង​ក៏​យកទៅ​ពង្រីក​មុខរបរ​ផ្សេងទៀត​នេះ​សមតែ​គេ​ផាកពិន័យ​ក៏ត្រូវ​ដែរ​មាន​ប្រាក់ចំណូល​តែ​មិន​ព្រម​សង​ផ្អែកទៅលើ​ការនិយាយ​របស់​នាយក​រដ្ឋមន្ត្រី​។

​ចំណុច​ទី ៦ ដែល​សមាគម​ធនាគារ​បាន​លើក​ផ្ដល់នូវ​ការអនុគ្រោះ​សម្រាប់​អតិថិជន​ដែល​ទទួលមរណភាព​ដោយ​កូ​វីដ​១៩​តាម​លទ្ធភាព​ជាក់ស្ដែង​របស់​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញ វត្ថុ​ឬ​ធនាគារ ចំណុច​នេះ​គឺ​ល្អ​ណាស់​មេ​គ្រួសារ​ឬ​អ្នករក​ប្រាក់កាស​គ្រួ​សារបាន​បាត់បង់​ជីវិត​ទៅហើយ​ល​ទ្ធ​ភាព​សង​របស់​គ្នា​គឺមាន​ការលំបាក​ដូច្នេះ​ការរៀបចំ​ឥណទាន​ឡើង វិញ​ប្រៀបបាន​អ្នក​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​សម្រួល​គឺជា​ការល្អ​ខ្ញុំ​អរគុណ​ណាស់​ជាមួយនឹង​ការចេញ​សេចក្តីប្រកាស​មួយ​នេះហើយ​សុំ​សំណូមពរ​ឲ្យ​មានការ​ពន្យារពេល​សង​បន្ថយ​អាត្រា​ការប្រាក់​រៀបចំ​ឥណទាន​ឡើងវិញ​ដើម្បី​សម្រួល​ដល់​ការលំបាក​ហើយ​អំពាវនាវ​ជាទូទៅ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​រាប់ទាំង​ម្ចាស់​ដើម​ប្រាក់​បន្ថយ​ប្រាក់ចំណេញ​បន្តិច​ដើម្បី​ឲ្យ​ធនាគារ​បន្ថយ​ការប្រាក់​…​។​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​វាយតម្លៃ​ខ្ពស់​និង​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការចូលរួម​របស់​ម្ចាស់​អចលនទ្រព្យ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការបញ្ចុះ​ថ្លៃឈ្នួល​ផ្ទះ អគារ និង​ឈ្នួល​អចលនទ្រព្យ​ក៏ដូចជា​ការបញ្ចុះ​ថ្លៃ​លក់​និង​ការសម្រួល​បន្ធូរបន្ថយ​ឬ​អនុ គ្រោះ​ចំពោះ​ការបង់​រំលស់​ឬ​ការបង់​ការប្រាក់​លើ​ថ្លៃ​ទិញ​ផ្ទះ​ជូន​ដល់​អតិថិជន​របស់ខ្លួន​ក្នុង​សភាព​ការលំបាក​ដោយសារ covid 19​។​

​ខ្ញុំ​នៅតែ​បន្ត​ឲ្យ​មានការ​ចូលរួម​បន្តទៀត​ដោយ​មិនត្រូវ​មានការ​រិ​ប​អូស​នៅក្នុង​ដំណាក់កាល​នេះ​។​រឿង​នៅ​កន្លែង​ខ្លះ​ឮថា​មិន​អនុវត្ត​នូវ​ការសន្យា​នៃ​ការផ្ដល់ប្រាក់​គឺ​ប្រាក់​ដែល​បង់​ទាំង​ប៉ុន្មាន​ត្រូវ​ទុកជា​អាសាបង់​ហើយ​ផ្ទះ​នេះ​ត្រូវបាន​គេ​រឹបអូស​ការធ្វើ​ដូចនេះ​គឺជា​ការមិនយល់​ពីស​ភា​ប​ការណ៍រ​អ្វី​ទាំងអស់​។​ផ្ទូ​យ​ទៅវិញ​ការសម្រួល​នេះ​គឺជា​ការជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ឈ្នួល​អគារ​ធ្លាប់ជួល​ពីមុន​វា​លក់ដាច់ ឥឡូវ​វាល​ក់​មិន​ដាច់ ហើយ​ឥឡូវ​ត្រូវ​បិទ​បំរាម​គោចរ​ម៉ោង ៨ យប់ ។ បើ​មិន​បានទេ​ព្រោះ​ពេញៗ​ហាង តែម្ដង​មាន​ប្អូនស្រី​ឬ​ក្មួយ​ស្រី​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​បាន​និយាយថា​សម្ដេច​ខ្ញុំ​សុំ​ធ្វើបែបនេះ​ពីរ​ឆ្នាំ​ទៀត​ព្រោះ​ប្ដី​ខ្ញុំ​បាន​ចូល​ផ្ទះ​ពី​ព្រលប់​។​ប្អូនស្រី​ឬ​ក្មួយ​ស្រី​បើ​ប្ដី​ធន់​នឹង​ដើរចោល​ផ្ទះ​ហើយ​សុំ​ឲ្យ​ធ្វើបែបនេះ​មិនមែនជា​ពិធីសារ​ល្អ​ទេ​។​ប៉ុន្តែ​ឥឡូវនេះ​យើង​កាត់បន្ថយ​នូវ​អ្នក​ដើរលេង​យប់​ដែល​បញ្ហា​នេះ​វា​រីក​ភាយ​កន្លងទៅ​ដោយសារ​យើង​ធ្វើ​ប្រហែល​កន្លែង​នេះ​បានជា​វា​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​សិក្សា​មើល​ច្រើន​ចេញពី​ដំណាក់កាល​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅក្នុង​រយៈពេល​នោះឯង​។​កូន​ខ្លះ​មិន​ស្ដាប់បង្គាប់​នាំ​ជំងឺ​ចូល​ផ្ទះ​ធ្វើអោយ​ស្លាប់​ម្ដាយ​ស្លាប់​ឪពុក​អញ្ចឹង​យើង​ត្រូវ​ប្រើ​វិធីសាស្ត្រ​នេះ ។ អភិបាលខេត្ត អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ជា​យោបល់​ថា​អ្នក​ដែល​ធ្វើដំណើរ​ក្រោយ​ម៉ោង ២០ យប់​ដោយ​គ្មាន​ហេតុផល​សមស្រប​យើង​មិន​បិទ​ទាំងស្រុង​ទេ …​។ ប៉ុន្តែ​សម្រាប់​អ្នកដើរ​លេង​សុំ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ព្រែក​ភ្នៅ​ខ្ញុំ​បាន​ប្រាប់​ទៅវិញ​ថា​មិនចាំបាច់​យក ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រែក​ព្នៅ​ទេ ដកយក​ឡាន​និង​ម៉ូតូ​ទុក​រយៈពេល​១៤ ថ្ងៃ​ហើយ​ឲ្យ​តែ​ធ្វើ​ចិ​ត្តា​ឡី​ស័ក​នៅផ្ទះ​គ្រប់ ១៤ ថ្ងៃ​ហើយ​ចាំ​មក​យក​ឡាន​និង​ម៉ូតូ​។​មាន​អ្នក​ចូលមក ខំ​មិន​ថា​ចុះបើ​យក​ឡាន​យក​ម៉ូតូ​ទៅហើយ​តើ​បាន​អី​ជិះ​ទៅផ្ទះ​…​បើ​គ្មាន​អី​ជិះ​ឱ្យ​ដើរទៅ ។ បន្តិចទៀត​ខ្ញុំ​នឹង​និយាយ​ដល់​ផ្នែក​តុលា​ការដែល​ត្រូវ​រៀបចំ​ឡានពេទ្យ​ដើម្បី​បើក សវនាការ​ដោយ​ឲ្យ​ចៅក្រម​ព្រះរាជអាជ្ញា​ពាក់អាវ​ពេទ្យ​តែម្ដង​បន្តិចទៀត​ខ្ញុំ​នឹង​និយាយ​ដល់​អំពី​កន្លែង​ហ្នឹង​វិធានការ​ជាច្រើន​ដែល​យើង​ត្រូវប្រកាន់យក​សម្រាប់​សភា​ព​ការណ៍​នេះ​អញ្ចឹង​ផ្នែក​អន្តរាគមន៍​ដែល​ខ្ញុំ​និយាយ​នេះ​គឺ​បាន​ជួយ​សម្រួល​ដោះស្រាយ​ហើយ​ខ្ញុំ​សុំ​ស្នើ​ឲ្យ​ឯកឧត្តម​ឃួ​ង​ស្រេង​ប្រើ​គ្រប់​កម្លាំង​ទាំងអស់​ថ្ងៃនេះ​អ្នក​ដែល​ចូលទៅក្នុង​ក្របខណ្ឌ​បិទ​ខ្ទប់​មាន​ដល់​ច្រើន​គ្រួសារ​ត្រូវ​ច្រកអង្ករ​ជាបន្ទាន់​,​ទិញ​ប្រមូលយក​នៅ​ត្រីខ​,​ចែក​ប្រាក់​គាត់​,​គាត់​អាច​ផ្លាស់ប្ដូរ​គ្នា​នៅក្នុង​តំបន់​នោះ​គ្រាន់តែ​កុំ​ឲ្យ​គាត់​ចេញមក​សារ​ខាងក្រៅ​តែ​ណ្ណោះ ។

​នៅថ្ងៃនេះ​ដែល​ថ្ងៃនេះ​ខ្ញុំ​បញ្ជា​ចេញ​៥​ពាន់​លាន​រៀល​ទៅ​សម្រាប់​ដំណើរការ​នេះហើយ​បើ​មិន​គ្រប់​ត្រូវ​បន្ថែមទៀត​វា​មិន​ច្រើនពេក​លើសពី​សមត្ថភាព​ឆ្លើយតប​របស់​យើង​ទៅលើ​អន្តរាគមន៍​សម្រាប់​ការដោះស្រាយ​សេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​សម្រាប់​គ្រួសារ​ដែល​ស្លាប់​,​សម្រាប់​អ្នក​កូ​វីដ​,​សម្រាប់​គ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​បាន​រៀបរាប់​អស់ហើយៗ​សង្ឃឹមថានឹង​ទទួលបាន​បទបញ្ជា​តាម​ខេត្ត​រាជធានី​យកទៅអនុវត្ត​ហើយ​ខ្ញុំ​តែងតែ​បញ្ជូន​លុយ​ទៅគ្រប់​ខេត្ត​ទាំងអស់​ដើម្បី​ធ្វើការ​ក្នុង​មួយថ្ងៃ​ទទួលបាន​ពីរម៉ឺន​រៀល ប៉ុន្តែ​សម្រាប់​អ្នក​ដែល​យើង​ខ្ទប់​គឺ​យើង​ផ្ដល់​ជា​កញ្ចប់ ៣០ ម៉ឺន​រៀល​តែម្ដង​។​

​ឥឡូវនេះ​ខ្ញុំ​សុំ​និយាយ​ទៅដល់​បញ្ហា​វិធានការ​ហេតុអ្វី​បាន​រាជរដ្ឋាភិបាល​ប្រកាន់យក​វិធានការ​បែបនេះ ដូចដែល​ខ្ញុំ​បាន​ជម្រាបជូន​មកហើយ​ថា​ព្រឹត្តិការណ៍​២០​កុម្ភៈ​គឺមាន សភាព​ធ្ងន់ធ្ងរ​សម្រាប់​យើង​ហើយ​ពាក្យ​រាប់រយ​បាន​កើតមាន​រួចមកហើយ​ហើយ​នៅ​ថ្ងៃ​ខាងមុខ​មិនដឹងថា​វា​មាន​ប៉ុន្មាន​ទៀត​មាននៅ​ខេត្តកណ្ដាល​មាននៅ​ក្រុងព្រះសីហនុ ឥឡូវ​មាននៅ​រាជធានី​ភ្នំពេញ​អញ្ចឹងទេ​ត្រូវការ​ឆ្លើយតប​របស់​យើង​គឺ​ត្រូវ​រក​វិធី​កាត់ផ្ដាច់​ការចម្លង​ត​គ្នា​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​ដោយ​ចាប់បង្ខំ​ឲ្យ​នៅផ្ទះ​មិន​ដើរហើរ​រ​ហេ​ត រហូត​មិន​ជួបជុំ​ស៊ីផឹក​ឬក៏​ធ្វើ​ពិធី​ជួបជុំគ្នា​ដូចជា​មង្គលកា​,​រ​ពិធី​ឡើងផ្ទះ​,​បុណ្យចម្រើនព្រះជន្ម​,​ខួបកំណើត​,​អាជ្ញាធរ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​បែបនេះ​ទេ​ព្រោះ​កន្លែង ចម្លង​ដែល​ឆ្លង​កន្លងទៅនេះ​គឺ​កើតចេញ​មកពី​ការ​ស៊ីផឹក​ការជួប​ជុំនោះ​ហើយ​…​។​ដូច្នេះ​សូម្បីតែ​បងប្អូន​បង្កើត​ក៏​មិនគួរ​ទុកចិត្ត​ដែរ​ត្រូវ​ទុកចិត្ត​ខ្លួនឯង​,​ព្រោះ​អានោះ​គ្មាន​អ្នកណា​ឈឺ​ជំនួស​ទេ​ជួន​ការ​បងប្អូន​មែនពិត​ក៏ប៉ុន្តែ​បើ​វា​សេរី​ដើរលេង​…​មាន​មន្ត្រី​របស់​យើង​ថ្នាក់​ធំៗ​មួយចំនួន​អ្នក​បើកឡាន​របស់ខ្លួន​អ្នកការពារ​របស់ខ្លួន​ជាប់​កូ​វីដ​អញ្ចឹងទេ​បាន ជា​បញ្ហា​ហ្នឹង​ជា​បញ្ហា​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​។​អញ្ចឹង​ទៅ​យើង​ត្រូវ​កាត់ផ្ដាច់​កុំឱ្យ​ឆ្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​ដោយ​ក្នុងនោះ​៣ កុំ ៣ ការពារ​គឺ​វា​ចាំបាច់​ហើយ​វា​កាន់ តែ ចាំបាច់​ទៅទៀត​គ្មាន​ការចាំបាច់​ទៅខាង​ក្រៅ​គឺ​កុំ​ដើរ​ហើយ​នៅផ្ទះ​សិន​ទៅ​វា​មិន​ងាប់​នោះទេ​។ បើសិនជា​នៅផ្ទះ​នោះ​ទៅវិញ​សុខភាព​កាន់តែ​ល្អ​។​…​ផ្ដាំ​ទៅ​អា k01​ឲ្យ​ដក​វីដេអូ វា​ចោល​ទៅ​,​ប្រយ័ត្ន​ហើយ​បើ​ក្បាលរឹង​គឺ​ឃើញ​ជម្រើស​ទេ​ម្សិលមិញ​យក​មួយ​ទៅហើយ​វា​ញុះញង់​បង្កើត​ចលាចល​អញ្ចឹង​មាន​អ្វីខ្លះ​តែ​ប៉ុណ្ណឹង​អាហ្នឹង​គេ​ហៅ​ជាប់គុក​ដូច​បំណង​ហើយ​បើ​ចង់​ជាប់គុក​អញ្ចឹង​…​ប៉ុន្តែ​សំដី​និយាយ​សូម​ប្រយ័ត្នប្រយែង​ពេលវេលា​នេះ​មិនមែនជា​ពេលវេលា​លោក​ឯង​ព្រោះ​សំដី​អា k 01 ដូច​ធ្ងន់​ណាស់​ប៉ុន្តែ​មិនដឹងថា​វាដក ចេញ​ហើយ​ឬ​នៅ ? រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មិនដឹងថា​វា​ដឹង​ឬ​អត់​ត្រូវ​មើល​ឱ្យ​ច្បាស់​។​យើង​កាត់ផ្ដាច់​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​និង​លំហូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ពី​តំបន់​មួយ​ទៅ តំបន់​មួយ​ហេតុដូច្នេះ​ហើយ​បានជា​យើង​ចាំបាច់​មិន​ឲ្យ​មានការ​ឆ្លងខេត្ត ហើយ​មិនឱ្យ​ឆ្លង​ដូចជា​យើង​ត្រូវ​បិទ​សុំ​បី​តែ​ភូមិ​ទី​១៦ សង្កាត់​ទន្លេបាសាក់ គឺ​យើង​បិទ​ភូមិ​នោះ​ប៉ុន្តែ យើង​ត្រូវ​ចិញ្ចឹម​ពួកគាត់​ជួយ​ពួកគាត់​ហើយ​ឥឡូវនេះ​យើង​មាន​អ្នក​ដែល​ទទួល​ធ្វើ​ចិ​ត្តា​ឡី​ស័ក ត្រូវបាន​លើកលែង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដោយ​រដ្ឋ ត្រូវបាន​ជំនួស​ដោយសារ​ពួកគាត់ ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនមែន​រដ្ឋាភិបាល​មើលមិនឃើញ​ទេ​អា k01 អញ្ចឹង​បានជា​គេ​មិន​ឲ្យ​ឯង live កាល​បាក់​អគារ​នៅ​កំពង់សោម​ដោយសារ​ឯង​មាត់អាក្រក់​ពេក ។​

​ឆ្នាំនេះ​យើង​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​គឺ​ឆ្លង​ពី​ឆ្នាំជូត​ចូលឆ្នាំ​ឆ្លូវ​ហើយ​យើង​នៅតែ​បន្ត​ចូលឆ្នាំ​ក៏ប៉ុន្តែ​យើង​ចូលឆ្នាំ​នៅផ្ទះ​សុវត្ថិភាព​ជាង​ហើយ​សូម​បងប្អូន​សំពះ​ទេវតា​នៅតាម​ផ្ទះ​ចូលឆ្នាំ​នៅផ្ទះ​វា​ធានា​ជាង​ការ​ទៅ​ប្រមូលផ្ដុំ​ទទួល​ទេវតា​នៅ​កន្លែង​មួយ​ដែល​វា​អាចមាន​ហានិភ័យ​,​។​…​អញ្ចឹងទេ​ឆ្នាំនេះ​យើង​ចូលឆ្នាំ​តែ​សុំចូល​នៅតាម​ផ្ទះ​លើកលែងតែ​មានការ​ចាំបាច់​ចាំ​ចេញ​ហើយ​ឆ្នាំនេះ​លើក​ពេល​ចូលឆ្នាំ​ក៏​ឋិត​នៅក្នុង​បំរាម​នៃ​ការធ្វើដំណើរ​នៅពេល​យប់​ម៉ោង ៨ ដល់​ម៉ោង ៥ ភ្លឺ ខ្ញុំ​មើលឃើញ​ក្នុង​ខំ​មិន​ថាបើ​ម៉ោង ៩:00 ដល់ ម៉ោង ៣ គឺ​ល្អ​ខ្ញុំ​មិន​ឆ្លើយតប​ទេ​ខ្ញុំ​ក៏​ពិចារណា​ដែរ​ប៉ុន្តែ​ព្រឹក​ឡើង​ខ្ញុំ​ឃើញ​ទីក្រុង​ប៉ា​រី​បិទ​បិទ​ម៉ោង ៥:0 ល្ងាច​និង​បើក​ម៉ោង​៨​ភ្លឺ​ក្នុង​ក្រុងប៉ារីស​បិទ​ច្រើនជាង​យើង​ទៀត​យើង បិទ​ម៉ោង ៨ បើក​មក ៥ ភ្លឺ …​។ ហើយ​បើ​គេ​ប្រើ​ភាសា​អង់គ្លេស​មក​ថា happy new year ឆ្លើយ​ទៅវិញ​ថា new year at home យើង​ឆ្លើយ​អញ្ចឹង​ទៅវិញ​ទៅ​ច្បាស់​ហើយ ខ្ញុំ​ពិតជា​មាន​មិត្ត​ភ័​ក្រ​នៅ​ខាងក្រៅ​ផ្ញើមក​ថា happy newyear ហើយ​ខ្ញុំ​នឹង​ឆ្លើយ​ទៅវិញ​ថា new year at home ព្រោះ​ខ្ញុំ​ចូលចិត្ត​នៅផ្ទះ​ឬ​នៅផ្ទះ​រហូត​ហើយ​ឥឡូវ​…​គ្រាន់តែ ទៅខាង​ក្រោយ​ហាត់ប្រាណ​នៅ​តារាង​ហ្គោល​ក៏​អត់​ទៅ​ដែរ​។​នៅក្នុង​ផ្ទះ​ចេញទៅ​មួយ​ភ្លែត​មួយ​ភ្លែត​ហើយ​សូម​បងប្អូន​ដែល​ធ្លាប់តែ​ទទួលទាន​អាហារ​តាម​ហាង​អី​នេះ​បើទោះបី​លក្ខណៈ​គ្រួសារ​ក៏ដោយ​តើ​បងប្អូន​ទុកចិត្ត​ហាង​នោះ​ពិតប្រាកដ​ទេ​ថា​ហាង​នោះ​មិនមាន​ឆ្លង​កូ​វីត​១៩ ព្រោះ​ក្រៅពី​យើង​ក៏មាន​អ្នកចេញ​អ្នក​ចូល​ផ្សេងទៀត​ដែរ​យក​ល្អ​ទិញ មក​ហូប​នៅផ្ទះ​ទៅ​យកមក​ទទួលទាន​នៅផ្ទះ​ទៅ​…​។​យើង​សុខចិត្ត​លំបាក​បន្តិច​ប្រសើរ​ជាង​គ្មាន​ថ្ងៃ​វិល​វិញ​ព្រោះតែ​ស្លាប់ទៅ​គឺ​មិនអាច​វិល​វិញ​បានទេ​ហើយក៏​វា​មិនមែន​តែ​មនុស្ស​ចាស់​ទេ​កូ​វីដ​វា​វ៉ៃ ទាំង​ក្មេង ទាំង​កុមារ ផងដែរ​ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​នៅ​កន្លែង​ហ្នឹង​។​…​អញ្ចឹង​បានជា​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​ដែល​បញ្ជូន​ទំនិញ​តាម​អន​ឡាញ​គ្រប់គ្នា ចំពោះ​អ្នក​ទាំងនោះ​ព្រោះ​ត្រូវ​នាំ​ទំនិញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​ហើយ​បើសិនជា​យើង​ទៅតាម​ហាង​នោះ​ទៅ​ភ្លាម​ទិញ​បាន​ភ្លាម​ត្រឡប់មកផ្ទះ​វិញ​ភ្លាម​វា​ក៏​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ផងដែរ​។​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រួតពិនិត្យ​អោយបាន​ហ្មត់ចត់​នៅ​ការអនុវត្ត​ការបិទ​ការធ្វើដំណើរ​ឆ្លងខេត្ត​ព្រោះ​តាម​ព័ត៌មាន​ថា​មាន មនុស្ស​មួយចំនួន​ដេក​នៅក្នុង​ទំនិញ​ព្រោះ​យើង​អនុញ្ញាត​ឲ្យ​ទំនិញ​ឆ្លងកាត់​ព្រោះ​ចរន្ត​សេដ្ឋកិច្ច​ប៉ុន្តែ​ឮថា​មាន​អ្នក​ដែល​បន្លំ​ដេក​នៅក្នុង​ទំនិញ​នោះ​អញ្ចឹង​ក្នុងករណី​ចាប់បាន ត្រូវតែ​ផ្តន្ទាទោស​តាម​បទល្មើស​និង​បទ​ប្បញ្ញត្តិ​… ។ ប៉ុន្តែ​យើង​ក៏ត្រូវ​មានការ​លើកលែង​ករណីខ្លះ ដែល​អាជ្ជា​ធរ​មិនត្រូវ​ងាប់ក្រឡា​នោះទេ ។​

​យើង​នឹង​ពិនិត្យមើល​បើសិនជា​ជំងឺឆ្លង​នេះ​មិន​ស្រាកស្រាន្ត​បទបញ្ជា​សេចក្តីសម្រេច​អំពី​ការហាមឃាត់​ការធ្វើដំណើរ​ដែល​អស់​សុ​ពល​ភាព​ត្រឹម​ថ្ងៃទី ២០​ខែមេសា​ខ្ញុំ​នឹង​ពិ​ចា រណា​ជាក់ស្ដែង​ពន្យារ​ថែមទៀត​។​…​អញ្ចឹង​ដែរ​ក្នុងប្រទេស​ជាប់​ព្រំដែន​យើង​ទាំងបី​ឡាវ​គ្រប់គ្រង​បានល្អ​ជាងគេ​ពីមុន​យើង​ឋិត​នៅក្នុង​ប្រទេស​ដែល​គ្រប់គ្រង​បានល្អ​វៀតណាម​ក៏មាន​ការឆ្លង​ក្នុង​សហគមន៍​ក្នុងពេលដែល​យើង​មិនមាន​កើតឡើង​ធំ​ពេក​នោះទេ​។​ក៏ប៉ុន្តែ​ឥឡូវនេះ​ចំនួន​យើង​ទៅ​លើសពី​វៀតណាម​វៀតណាម​ត្រួតត្រា​បាន​សភាពការណ៍​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​ដោយ​វិធានការ​ហ្មត់ចត់​,​វៀតណាម​ដល់​កម្រិត​ឃើញ​បញ្ចាំង​តាម​ទូរទស្សន៍​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​បំពាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​វៀតណាម​យកមក​កាត់ទោស​បញ្ចាំង​តាម​ទូរទស្សន៍​ដោយសារ​ភាពម៉ឺងម៉ាត់រ​បស់​វៀតណាម​គេ​ថា​រំលោភសិទ្ធិ​មនុស្ស​ប៉ុន្តែ​រំលោភ​តែ​មនុស្ស​ម្នាក់​ដែល​បំពាន​នោះទេ​។​ប៉ុន្តែ​វៀតណាម​បានការ​ពារ​ប្រជាជន​របស់គេ​ចិត្ត​មួយរយ​លាន​នាក់​នៅក្នុង​ប្រទេស​របស់​ខ្លួន​យើង​សុំ​សរសើរ​ទៅដល់​អាជ្ញាធរ​ឡាវ​និង​អាជ្ញាធរ​នៅ​ប្រទេស​វៀតណាម​យើង​ក៏បាន​ប្រឹងប្រែង​នៅ ក្នុង​រយៈពេល​ជាង​១ ឆ្នាំ​… ។ ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក៏ដោយ​ខ្ញុំ​មិន​ដាក់​ការស្ដីបន្ទោស​ឱ្យ​អ្នកណា​ទាំងអស់​ព្រោះ​ពេលនេះ​មិនមែនជា​ពេលវេលា​ដែល​ត្រូវ​បន្ទោស​គ្នា​ទេ ។ ជា​ពេលវេលា​នៃ​ការ​រួមគ្នា​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ហើយ​ខ្ញុំ​តែងតែ​និយាយថា​បញ្ហា​មិន​ឋិត​នៅក្នុង​ប្រទេស​ជឿនលឿន និង ប្រទេស​ក្រីក្រ​ប្រទេស​មាន​បច្ចេកវិទ្យា​ខ្ពស់​ឬ​ប​ច្ចេ ក​វិទ្យា​ទាប​ទេ​បញ្ហា​នៅត្រង់​អភិបាលកិច្ច​ការផ្ទុះ​ចុងក្រោយ​របស់​យើង​ក៏​ផ្ដើមចេញពី​អភិបាលកិច្ច​របស់​យើង​មិន​បានល្អ​ក្នុង​ធ្វើ​ច​ត្តា​ឡី​ស័ក​,​ឃុបឃិត​គ្នា​រវាង​អ្នកធ្វើ​ចិ​ត្តា​ឡី​ស័ក​និង​អ្នកយាម​,​ការបើក​ខារ៉ាអូខេ​កន្លែង​កំសាន្ត​ដោយ​រដ្ឋអំណាច​មិនបាន​ដឹង​នោះ​ហើយ​ជា​បញ្ហា​។​វិធាន​ការដើរ​យឺត​មួយ​ជំហាន​ក៏​នាំមក​នូវ​ហានិភ័យ​ដ៏​ខ្ពស់​ខ្ញុំ​នៅតែ​ផ្ដល់​បញ្ហា ឋិត​នៅត្រង់​អភិបាលកិច្ច​,​ត្រូវ​ពង្រឹង​អភិបាលកិច្ច​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​អភិបាលកិច្ច​ទៅលើ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទៅលើ​បញ្ហា​ទាក់ទិន​ជាមួយនឹង​ការរក្សា​គម្លាត ការពាក់ ម៉ាស​,​ម៉ាស​ក្លាយទៅជា​កាតព្វកិច្ច​នៅពេលដែល​អ្នកឯង​ចេញ​ក្រៅ​អញ្ចឹង​ការផាកពិន័យ​ត្រូវតែ​ធ្វើ​នៅពេល​ខាងមុខ​មិនអាច​កសាង​ច្បាប់​ហើយ​ទុកចោល​ទេ​។​កុំ​ប្រមាថ​ថា​ច្បាប់​បង្កើតឡើង​គ្រាន់តែ​គំរាម​កន្លែង​ដែលមាន​ហានិភ័យ​អាជ្ញាធរ​ត្រូវ​ចាប់​ប្រាប់​ហើយ​កុំ​នាំគ្នា​ទៅកាន់​កន្លែង​មាន​ហានិភ័យ​អញ្ចឹង​តាម​ខ្ញុំ​ដឹង​មាន​កម្មករសំណង់​ខ្លះ​ប្រើ​បាន​ពុក​ម្ដាយ​ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ខ្លាច​អ្នកទីក្រុង​ភ្នំពេញ​។​អ្នកទីក្រុង​ភ្នំពេញ​យើង​ល្មម​ឱ្យគេ​ខ្លាច​ដែរ​ព្រោះ​យើង​ដើរលេង​ច្រើនពេក​ចេញពី​ភ្នំពេញ​ទៅហើយ​ត្រូវ​រុករក​អ្នក​ឆ្លង​ឲ្យ​អស់​លទ្ធភាព​ហើយ​ធ្វើតេស្ត​សំណាក​សង្ស័យ​ឲ្យ​បាន​ឆាប់​។​ចំណុច​នេះ​ជា​ចំណុច​ហេតុ​អី​បានជា​ខ្ញុំ​ត្រូវតែ​បង្ខំចិត្ត​ចេញ​បញ្ជា​បើទោះបី​ខ្ញុំ​មិនមែនជា​អ្នកបច្ចេកទេស​ប៉ុន្តែ​ដែល​កន្លងទៅ​សំណាក​ធ្វើ​មិន​អស់ហើយ​ទុក​សំណាក​សល់​រាប់ពាន់​សំណាក​សំណាក​ដែលមាន​ហានិភ័យ​ត្រូវធ្វើ​មុន​តែ​មិន​ធ្វើ​មុន​ទេ​ខ្ញុំ​បាន​និយាយ​ទៅកាន់​ក្រសួងសុខាភិបាល​ឲ្យ​ធ្វើ​ទាំងអស់​កាលពី​យប់ម្សិល​ហើយ​យប់មិញ​បាន​វា​ចេញ​រាប់រយ​មក​។​យុទ្ធសាស្ត្រ​របស់​យើង​រកឃើញ​រហ័ស​គ្រប់គ្រង​បាន​រហ័ស​បើ​កន្លែង​មន្ទីរពិសោធន៍​កន្លែង​មាន​ហានិភ័យ​ត្រូវដាក់​ធ្វើ​ក្រោយ​ម៉ោង​១២​យប់​ទើប​យើង​បានដឹង​វា​ត្រូវ​ពន្យារពេល​អស់​ប៉ុន្មាន​ម៉ោង​។​មន្ទីរពិសោធន៍​ទាំងអស់​ត្រូវធ្វើ​សកម្មភាព​ហើយ​ត្រូវ​ស្តាប់​ឲ្យ​បាន​កន្លែង​សង្ស័យ​ត្រូវធ្វើ​មុន​ព្រោះ​យើង​ចំណេញ​ពេល​ដឹង​ភ្លាម​គ្រប់គ្រង​បាន​ភ្លាម​ទៅយក​អ្នកជំងឺ​បាន​មុន​។​ប៉ុន្តែ​មន្ទីរពិសោធន៍​កន្លងទៅ​នេះ​មិន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង​សភាពការណ៍​ទេ​គឺ​ធ្វើតាម​ដំណើររឿង​ហើយ​គួរ​ឲ្យ​សោកស្ដាយ​នៅត្រង់ថា​សំណាក​នៅ​តំបន់​ដែល​គ្មាន​ហានិភ័យ​ត្រូវបានធ្វើ​មុន​,​សំណាក​នៅ​តំបន់​ដែលមាន​ហានិភ័យ​ត្រូវធ្វើ​ក្រោយ​អញ្ចឹង​នៅ​ម៉ោង ១:00 ម៉ោង ២:00 ភ្លឺ​ទើប​យើង​ដឹង​អញ្ចឹង​ឱ្យ​យើង​ទៅយក​អ្នកជំងឺ​យ៉ាងដូចម្ដេច​នេះ​បានជា​ខ្ញុំ​តម្រូវ​ឲ្យ​យក​តំបន់​ដែលមាន​ហានិភ័យ​ធ្វើ​មុន​យើង​រកឃើញ​មុន​ទៅយក អ្នកជំងឺ​បាន​មុន​យើង​កាត់បន្ថយ​អ្នកជំងឺ​ដើរ​បាន​យ៉ាងច្រើន​នេះ​ជា​ការដកពិសោធន៍​ដែល​ខ្ញុំ​មិន​ស្ដីបន្ទោស​ទេ​ដោយសារតែ​ប្រហែលជា​មិនទាន់​ស្គាល់​របៀប​នៃ​ការអនុវត្ត​ខ្ញុំ​ជា​អ្នកនយោបាយ​មិនមែនជា​អ្នកបច្ចេកទេស​ទេ ។​ប៉ុន្តែ​ខ្ញុំ​អាច​ដឹងបាន​បើ​យើង​រកបាន​មុន​អ្នកជំងឺ​យើង​រកឃើញ​ម៉ោង​១២:00 ដូច្នេះ​ត្រឹមតែ​ម៉ោង ២:00 គឺ​២​ម៉ោង​ក្រោយ​យើង នាំយក​ជំងឺ​មកកាន់​មន្ទីរពេទ្យ​បាន​ហើយ តែ​ផ្ទុយទៅវិញ​យើង​ទុក​អា​សំណាក់​មាន​ហានិភ័យ​ធ្វើ​ដល់​ម៉ោង ១២​យប់​ម៉ោង ១:00 ឬ​ម៉ោង ២ ភ្លឺ​ទើប​យើង​ដឹង​អញ្ចឹង​ធ្វើឱ្យ​អ្នក ជម្ងឺ​ដែលមាន​កូ​វីដ​១៩​នេះ​គាត់​ដើរ​ពាសវាល​ពាសកាល​ហើយ​យើង​នឹង​ពិបាក​បញ្ជូន​ឡាន​ទៅយក​គាត់​ទៀតផង​។​អញ្ចឹង​សុំឱ្យ​វិទ្យាស្ថាន​និង​មន្ទីរពិសោធន៍​ទាំងអស់​ធ្វើ​ឲ្យ​បាន​ឆាប់​ឲ្យ​បាន​លឿន​ហើយ​ឲ្យ​អាទិភាព​ទៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ដើម្បី​ងាយ​គ្រប់គ្រង​សភាពការណ៍​បាន​ទាន់ពេល​សូមឱ្យ​គ្រប់កន្លែង​ដែលមាន​កន្លែង​ធ្វើតេស្ត​តូចក្តី​ធំ​ខ្លី​ពង្រឹងសមត្ថភាព​ធ្វើតេស្ត​។​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹងមាន​ម៉ាស៊ីន​ធ្វើតេស្ត​ថ្មី​មួយទៀត​បន្ថែម​លើ​អាចាស់​ដែលមាន​ស្រាប់​ហើយ​នៅតាម​បណ្តា​ខេត្ត​ក៏មាន​រួចហើយ​យើង​ត្រូវខិតខំ​ធ្វើ​ឲ្យ​បាន​ទៅតាម​លទ្ធភាព​អ្វីដែល​យើង​អាចធ្វើ​ទៅបាន ។​

​ចំណុច​មួយ​ដែល​ខ្ញុំ​សុំ​ធ្វើ​បទបញ្ជា​ដាច់ខាត​អ្នក​ដែល​ពិនិត្យ​ច​ត្តា​ឡី​ស័ក​មិនត្រូវ​ឲ្យ​ចេញពី​កន្លែង​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ខ្ញុំ​សុំ​ស្នើ​ឲ្យ​ឯកឧត្តម កើត រិ​ទ្ធ ធ្វើការ​ជាមួយ​តុលា ការ​ដើម្បី​កាត់ទោស​ចំពោះ​អ្នកធ្វើ​ចិ​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ ហើយ​រៀបចំ​ដូច​នគរបាល​និង​អាវុធហត្ថ​អញ្ចឹង​មាន​សម្លៀកបំពាក់​សម្រាប់​នគរបាល និង​អាវុធហត្ថ​ធ្វើការ​ជា មួយ​អ្នក​ដែលមាន​កូ​វីដ​១៩​អញ្ចឹងទេ​អាច​ឲ្យ​ចៅក្រម​របស់​យើង​ពាក់អាវ​ការពារ​ខ្លួន​ដែល​ចំពោះ​អ្នក​ដែល​ត្រូវ​យកមក​កាត់ទោស​ត្រូវ​ពាក់អាវ​ហ្នឹង​នគរបាល​ក៏ត្រូវ​ពាក់អាវ​ការពារ​ជា​ចាំបាច់​ព្រោះ​ច្បាប់​នេះ​ចេញមក​សម្រាប់​អនុវត្ត​បើទោះបី​ដំណាក់កាល​កូ​វីដ​យើង​កាត់បន្ថយ​ចំនួន​មនុស្ស​ធ្វើការ​តាម​ស្ថាប័ន​ប៉ុន្តែ​សាវ​នា​ការ​កាត់​ទោ​ចំពោះ​អ្នក​បំពាន​ទៅលើ​ករណី​កូ​វីដ​ត្រូវតែ​ធ្វើ​ហើយ​ធ្វើ​ដោយរ​ហ័ត​ចាប់​យប់​ហ្នឹង​ស្អែក​កាត់ទោស​។​ខ្ញុំ​មិនមែន​បញ្ជា​តុលាការ​ទេ​តែ​ខ្ញុំ​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឲ្យ​ធ្វើការ​ជាមួយនឹង​តុលាការ ព្រោះ​រដ្ឋមន្ត្រី​យុត្តិធម៌​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ចៅក្រម ប៉ុន្តែ​រដ្ឋមន្ត្រី​យុត្តិធម៌​ជា​សមាជិក​រាជរដ្ឋាភិបាល ខ្ញុំ​មិន​បញ្ជា​តុលាការ​ទេ តែ​ខ្ញុំ​អំពាវនាវ​ឲ្យ​មន្ត្រី​យកទៅ​ការ​ជាមួយ តុលាការ​រៀបចំ​កន្លែង​ធ្វើ​សា​វន​ការកាត់ទោស​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ​ហើយ​បើ​មិនមាន​ការចម្លង ហើយ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​កើតមាន​កូ​វីដ​១៩ ទៀត​គឺ​ត្រូវតែ ដាក់ទោស​ទៅតាម​ច្បាប់​ដែលមាន ត្រូវធ្វើ​ឲ្យ​បាន​ម៉ត់ចត់​កុំឱ្យ​គេ​ថា​ច្បាប់​យើង​បង្កើតឡើង​គ្រាន់តែ​គំរាម អត់​ទេ​កាត់​យកតែ​ម្ដង​។​

​ចំណុច​មួយទៀត​ដែល​ខ្ញុំ​សុំ​និយាយ​ពេទ្យ​យើង​ទ្រទ្រង់​លែង​ជាប់​ហើយ​,​ពេទ្យ​យើង​ត្រូវ​ទ្រាំ​លែងកើត​ហើយ​,​លែង​បាន​ហើយ​គ្រាន់់តែ​ពីរ​ថ្ងៃនេះ​វា​ជាង ១000 នាក់​វា​លើសពី សមត្ថភាព​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​វា​លើសពី​មន្ទីរពេទ្យ​នានា​ដែល​ពោរពេញ​ទៅដោយ​ជំងឺ​ហើយ​ដូច្នេះហើយ​បានជា​យើង​ចាប់ផ្ដើម​រៀបចំ​វិធានការ​ព្យាបាល​តាម​ផ្ទះ​តែបើ​ជាការ​ព្យាបាល​តាម​ផ្ទះ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ហ្មត់ចត់​ក្នុងការ​អនុញ្ញាត​ឲ្យ​ធ្វើការ​ព្យាបាល​តាម​ផ្ទះ​ត្រូវមាន​លក្ខខណ្ឌ​បើ​មាន​លក្ខខណ្ឌ​ពីរ​នេះ​គឺ​មិនអាច​ទេ​ទីមួយ​ជំងឺ​ជំងឺ​ធ្ងន់​គឺ​មិនអាច​ឲ្យ​នៅផ្ទះ​ទេ​ត្រូវ​ដឹក​មក​ពេទ្យ​។​ទី​ពី​របើ​ផ្ទះ​នោះ​វា​តូច​ពេក​ក្រែង​វា​ឆ្លង​ដល់​ក្រុមគ្រួសារ​អញ្ចឹង​ត្រូវ​យកមក​កន្លែង​ដែល​យើង​រៀបចំ​ឥឡូវនេះ​ដោយសារ​មន្ទីរពេទ្យ intercontinental មន្ទីរពេទ្យ​នានា​រួមទាំង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ផង​ពោរពេញ​ដោយ​មនុស្ស​យើង​បានរៀបចំ​វិទ្យាល័យ​ពីរ​និង​មួយកន្លែង​ទៀត​ដែលមាន​សណ្ឋាន​ជា​រោងចក្រ​បាន​ជាង​៨០០​គ្រែ​ហើយ​សរុប​ពីរ​កន្លែង​បាន​ជិត ២000 គ្រែ​។ តែ​ឥឡូវ​ខ្ញុំ​សុំ​បាន​យប់មិញ​ជួប​លោក​ឧក​ញ្ញា ពុង ឃាវ​សែ សុំ​គាត់​យក​សាល​ពិព័រណ៍​កោះ​ពេជ្រ​ធ្វើជា​កន្លែង​សម្រាប់​អ្នកទទួល​ជម្ងឺ ស្រាល​គាត់​មិន​ត្រឹមតែ​ឲ្យ​សាល​ពិ​ព័រ​ណ៌​គាត់​ឲ្យ​ទាំង​អាគារ​រៀបការ​ទាំងអស់​ដើម្បី​រៀបចំ​អញ្ចឹង​យើង​អាច​រៀបចំ​កន្លែង​ហ្នឹង​ដោយ​បញ្ជា​ឲ្យ​កូនប្រុស​និង​កូនប្រសារ​របស់ខ្ញុំ​ទ​ដើម្បី​រៀបចំ​ឯកឧត្តម​ឃួ​ង​ស្រេង​បានរៀបចំ​វិទ្យាល័យ​២ ,​កូនប្រុស​ខ្ញុំ​និង​កូនប្រសារ​រៀបចំ​ខាង​វិស័យ​ឯកជន​ឲ្យ​មួយ​ហើយ​ឥឡូវ​កំពុង​រៀបចំ​នៅ​កោះ​ពេជ្រ​អញ្ចឹង​យើង​អាច​បង្កើន សមត្ថភាព​ដោះ​នៅ​វិទ្យាល័យ​និង​កោះ​ពេជ្រ​នៅ​មណ្ឌល​រោងចក្រ​ដាក់​តែ​អ្នកជំងឺ​ស្រាល​ទេ​អ្នកជំងឺ​ធ្ងន់​គឺ​ត្រូវបញ្ជូន​ចូល​មន្ទីរពេទ្យ​ដោយមាន​ទាំង​ការតាមដាន​ជំងឺ​ម៉ត់ចត់​អញ្ចឹង​សូម​បងប្អូន​អ្នកជំងឺ​ទាំងឡាយ​យល់​។​ដូចជា​អ្នក​ទៅ​សម្រាក​នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​ដូចជា​អ្នក​ទៅ​ដេក​សណ្ឋាគារ​ផ្កាយ​៥​អញ្ចឹង ប៉ុន្តែ​ឥឡូវ​វា​មិន​ដូច​ស​ណ្ឋា គារ​ទេ​ឥឡូវ​ខ្ញុំ​ឲ្យ​ទិញ​គ្រែ​បទ​គ្រែពេទ្យ​ហើយ​សុំ​ឲ្យ​ក្រសួងសុខាភិបាល​បញ្ចេញ​នៅសល់​ប៉ុន្មាន​គឺ​បញ្ចេញ​ទាំងអស់​ហើយ​ទិញ​ចូល​បន្ថែម​ក្រៅពីនោះ​យើង​ដាក់​គ្រែ​បទ​ដើម្បី សម្រាក​នៅ​កោះ​ពេជ្រ អាចដាក់​បាន​ដល់​ទៅ​យ៉ាងហោច ៥ ពាន់​គ្រែ​។ អរគុណ​លោក​ឧកញ៉ា​ពុង​ឃាវ​សែ​ដែល​បាន​ឧបត្ថម្ភ​ទីកន្លែង​មួយ​នេះ​ព្រោះ​យើង​ត្រូវមាន​ការទទួល ខុសត្រូវ ។ ក្រសួងសុខាភិបាល​ត្រូវ​បញ្ចេញ​គ្រែ​ហើយ​ត្រូវ​រៀបចំ​ក្រុមគ្រូពេទ្យ​យើង​រៀបចំ​ដូចនេះ គឺ​វា​ធានា​ឱ្យ​យើង​មាន​គ្រូពេទ្យ​ប្រចាំការ​របស់​យើង …​។​អញ្ចឹង​យើង​រៀបចំ កន្លែង​ហ្នឹង​មាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​បាន​ម៉ត់ចត់​នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ដោះស្រាយ​ហើយ​ត្រូវធ្វើ​ទាំងយប់​ធ្វើ​ទាំង​ថ្ងៃ​បញ្ចេញ​កងទ័ព​ពី​បន្ទាយ​អាវុធហត្ថ​និង​នគរបាល​ចូលរួម​ជួយ​ធ្វើ​រាជធានី​ភ្នំពេញ​ព្រោះ​ជា​តំបន់​គ្រោះថ្នាក់​ដែលមាន​ហានិភ័យ​ខ្ពស់​។ ហើយក៏​សូម​ប្រាប់​ទៅគ្រប់​ខេត្ត​ទាំងអស់​គឺ​ពង្រីក​សមត្ថភាព​មន្ទីរ​ពិសោធន៍​នៅតាម​ខេត្ត ដើម្បី​ធ្វើ​ពិធី​ឲ្យ​ទាន់ពេល​ត្រូវ​ដឹក​កន្លែង​ខ្លាំង​សំណាក​តិចតួច​ទេ​អាចធ្វើ​នៅតាម​ខេត្ត​រក​វិធី​ពង្រីក​សមត្ថភាព​កុំ​រង​ចាំតែ​ក្រសួងសុខាភិបាល​។​អាច​រក​ពី​កន្លែង​ណា​ទៅបាន​គឺ​ទៅ​មិនចាំបាច់​តែ​ពី​ក្រសួង​នោះទេ ឥឡូវ​យើង​បាន​បញ្ជា​ទិញ​ប្រដាប់​ធ្វើតេស្ត​ត​រហ័ស​ពី​ប្រទេស​ថៃ​…​ឥឡូវ​ត្រូវបង្កើត​សមត្ថភាព​នៃ​ការធ្វើ​តេស្ត​ហើយ​ខេត្ត​នីមួយ​នីមួយ​ត្រូវតែ​រៀប ចំ​កន្លែង​ដាក់​អ្នកជំងឺ​កូ​វីដ​យ៉ាងតិច ៥0 គ្រែ​ឡើងទៅ​ឲ្យ​មាន ៥0​គ្រែ​ឡើងទៅ​រៀបចំ​ឲ្យ​ខាងតែបាន ។​ខេត្តកំពង់ចាម​ខ្ញុំ​បាន​បញ្ជា​រួចហើយ​អភិបាលខេត្ត​កំពង់ចាម រៀបចំ​រួច ហើយ​យក​សណ្ឋាគារ​មេគង្គ​មួយទៀត​បន្ថែម​លើ​កន្លែង​រៀបចំ​ហើយ​យើង​មាន​តម្រូវការ​ខេត្ត​ខ្លួនឯង​ផង​អាចមកពី​ខេត្ត​ត្បូងឃ្មុំ​ផង​ហើយ​ខេត្ត​ត្បូងឃ្មុំ​ក៏​ត្រូវតែ​រៀបចំ​ខ្លួនឯង​ខេត្ត​នីមួយៗ​ត្រូវមាន​យ៉ាងតិច ៥0 គ្រែ​បន្ថែម​ក៏​មិនឱ្យ​ទាប​ជាង​៥0​ដែរ​បញ្ជា​បែបនេះ​ដោយសារ​សភាពការណ៍​មើលមិនឃើញ​ទេ ហើយ​ត្រូវ​ជឿថា​វា​មាន​វា​ប្រសើរ​ជាង​ជឿថា​មិន មាន​ខ្ញុំ​ធ្លាប់​និយាយ​ភាសា​នេះ​ច្រើនដង​ហើយ​ដែរ​ថា​មាន​ប្រសើរ​ជាង​មិនមាន​ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ការឃោសនា​អប់រំ​បន្តទៀត​។ អញ្ចឹង​ការអប់រំ​ក្រៅពី​ទូរទស្សន៍ ការអប់រំ​ល្អ​ជាងគេ គឺ​ការអប់រំ​តាម​ភូមិ​តែម្ដង​ដាក់​មេក្រូ​តាម​ភូមិ​ទៅ​មាន​ឡាន​ដាក់​ឡាន​តាម​ម៉ូតូ​មានរ​ម៉ក់​ដឹក​ចាក់ផ្សាយ​ហើយ​ត្រូវ​ប្រើប្រាស់​វិធានការ​អប់រំ​បូក​និង​វិធានការ​រដ្ឋបាល​និង​វិធានការ​ផ្លូវច្បាប់​ហើយ​វិធានការ​ផ្លូវច្បាប់​គឺ​កា​ត់ទៅ​មិន​លើកលែង​ហើយ​កុំ​ចាប់យក​មកហើយ​ដោះលែង​គឺ​ចាប់​មកហើយ​គឺ​កាត់ទោស​តែម្ដង​តែបើ​មាន​កូ​វីដ​គឺមាន​រក​គុក​មួយ​សម្រាប់​ដាក់​អ្នក​កូ​វីដ​នោះ​តែម្ដង ។ អញ្ចឹង​មានតែ​ខ្ចី​មន្ទីរពេទ្យ​ធ្វើជា​គុក​សម្រាប់​ដាក់​អ្នក covid-19 ដែល​ល្មើសច្បាប់​។

​ចំណុច​ចុងក្រោយ​ខ្ញុំ​សុំ​និយាយ​អំពី​បញ្ហា​ទាក់ទិន​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​ការចាក់​វ៉ាក់សាំង​របស់​យើង​បាន​ដំណើរការ​រហូតមកដល់​ពេលនេះ​គឺ​បាន​ជិត​១​លាន​នាក់​រួចទៅហើយ​…​ហើយ​បើ​ប្រៀបធៀប​ប្រទេស​ក្នុង​តំបន់​ចំនួន​ដែល​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ក៏​ចាត់ទុកថា​អត្រា​មិន​ទាប​ជាង​ប្រទេស​ដទៃ​ទេ​។​យើង​មាន​ប្រជាជន​តែ​១៦ លាន​នាក់ យើង​ចាក់​បាន​ជិត ១ លាន​នាក់​ជា​ដំណើរការ​មួយ​លឿន​។​យោងតាម​ទិន្នន័យ​ដែល​យើង​នឹង​ទទួល​វ៉ាក់សាំង​គឺ​ក្នុងឆ្នាំនេះ​បើ​វា​មក​តាម​ផែនការ​នេះ​គំរោង​របស់​យើង​មាន​២០ លាន​ដូ​ស​ប៉ុន្តែ​នឹង​មកដល់​ឆ្នាំនេះ​ជាង ១១ លាន​ដូ​ស​យើង​អាច​បម្រើ​ការចាក់​ដែល​ពេលនេះ​យើង​មានបាន​មកដល់​ចំនួន ២​លាន​ដូ​ស​ស៊ី​ណូ​ហ្វា​ម​មួយ​លាន​បី​សែន​ដូ​ស sinova មួយ​លាន​ប្រាំ​ដូ​ស អា​ស្តា​ហ្សែ​នី​កា ជាង ៣២ ម៉ឺន​ដូ​ស រួចហើយ​ហើយ​នៅ​ថ្ងៃទី ១៧​ខែមេសា​នឹង​មកដល់​ចំនួន​កន្លះ​លាន​ដូ​ស​ទៀត ខែឧសភា​និង​មកដល់​ចំនួន ១៥00000 ខែមិថុនា​នឹង​មកដល់​ចំនួន ៣ លាន​ដូ​ស​ខែកក្កដា​ណា​មកដល់​២​លាន​ដូ​ស​និង​ខែសីហា​នឹង​មកដល់​១​លាន​ដូ​ស​ដូច្នេះ​វ៉ាក់សាំង​របស់​យើង​អាច​ដំណើរការ​ជាក់ បាន​។ តែ​ខ្ញុំ​សូមបញ្ជាក់​នៅ​ប៉ុន្មាន​ថ្ងៃនេះ​គេ​បាន​ស្ដីបន្ទោស​ខ្ញុំ​ថា​រំលោភ​លើ​ភារកិច្ច​រំលោភ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​តែ​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ក្នុងឋានៈ​ជា​ប្រមុខ​នៃ​រាជ​រដ្ឋា​ភិ បាល​របស់​ប្រទេស​ខ្ញុំ​ត្រូវមាន​ភារកិច្ច​ដាក់​ជា​កាតព្វកិច្ច​វ៉ាក់សាំង​កាតព្វកិច្ច​ហើយ​កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់​។​សម្រាប់​ប្រជាពលរដ្ឋ​គោលការណ៍​ស្ម័គ្រចិត្ត អ្នក​ចង់​និយាយថា​អី​ថា​ទៅ​ពេលដែល​ខ្ញុំ​ត្រៀម​រៀបចំ​ប​ច្ឆា​រៀបចំ​កន្លែង​បញ្ចុះសព​អ្នក​បាន​និយាយ​មកកាន់​ខ្ញុំ​ថា​មើលងាយ​ជីវិត​ប្រជាជន ប៉ុន្តែ​អ្នក​បានឃើញ​ទេ​២៤ សាក សព​រួចទៅហើយ ។ បើ​ខ្ញុំ​មិន​ដើរ​មុន​មួយ​ជំហាន​ទេតើ​អ្វី​វា​នឹង​កើតឡើង បាត់​ម្ចាស់ការ​ទាំងអស់ ហើយ​ត្រូវ​ចាំ​ដោយសារ ហ៊ុន សែន ដើម​មុន​សភាពការណ៍​នេះហើយ​ទើប ហ៊ុន សែន ឈ្នះ​លោក​ឯង​ជានិច្ច​បើ​លោក​ឯង​ចេះតែ​គ្រាន់តែ​ដើរ​ព្យាបាត​,​តែ​ខ្ញុំ​គ្រប់គ្រង​សភាពការណ៍​ជាមុន​ទោះបី​វា​មិន​បានល្អៗ​តែ​វា​បាន​កាត់បន្ថយ​ហានិភ័យ​មួយចំនួន ខ្ញុំ​ព្យាករណ៍​ទុកជាមុន​ថា​វ៉ាក់សាំង​នេះ​វា​ចេញពី​ការស្ម័គ្រចិត្ត​ចេញ​ទៅជា​កាតព្វកិច្ច​ហើយ​ហើយ​មិនមែន​តែ​កម្ពុជា​ទេ​គឺ​ទូទាំង​ពិភពលោក​វា​នឹង​ក្លាយទៅជា​វ៉ាក់សាំង​កាតព្វកិច្ច​ឥឡូវ​តំបន់​អឺរ៉ុប​គេ​កំពុង​រៀបចំ​លិខិតឆ្លងដែន​វ៉ាក់សាំង​ការធ្វើ​បដិការ​នឹង​អាច​កើតមាន​ឥឡូវ​សូម្បី​យើង​ជាមួយ​ថៃ​ក៏​មិនទាន់មាន​គោលការណ៍​បដិការ​ដែរ​ជនជាតិខ្មែរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​គេ​កាត់បន្ថយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី ១៤​ថ្ងៃ​មក​ត្រឹម​៧​ថ្ងៃ​ទេ​។​នៅពេល​ថ្ងៃក្រោយ​អាច​ប្រទេស​មួយចំនួន​អ្នកឯង​មិនទាន់​ចាក់ វ៉ាក់សាំង​អ្នកឯង​មិនអាច​ចូល​ប្រទេស​គេ​បានទេ​។​…​កុំ​ថា​ខ្ញុំ​ផ្ដាច់​ការធ្វើ​នយោបាយ​គ្រប់គ្រង​ប្រទេស​បើ​មិន​ចា​ខ់​ចិត្ត​មិនចាំបាច់​គ្រប់គ្រង​ទេ​សូម្បីតែ​ធ្វើ​ចៅអធិការ​វត្ត​ឬ​ធ្វើ​អាចារ្យវត្ត​ក៏ត្រូវ​តែមាន​វិន័យ​មិនអាច​ឲ្យ​អ្នកឯង​ហើយ​ពួក​និយាយ​ពី​សិទ្ធិមនុស្ស​ខ្ញុំ​សុំ​និយាយថា​អ្នកឯង​គិតពី​សិទ្ធិមនុស្ស​ចំពោះ​មនុស្ស​ម្នាក់​ម្នាក់​ដែល​និយាយ​បំភ្លៃ​តែ​ខ្ញុំ​គិត​អំពី​សិទ្ធិ មនុស្ស​រាប់លាន​នាក់​ដែល​គេ​ត្រូវការ​រស់​ម្នាក់ឯង​យក​មួយណា​យកទៅ​,​ប្ដឹង​ខ្ញុំ​ទៅ​តុលាការ​ក្រុងឡាអេ​ក៏​ប្ដឹងទៅ​ប្ដឹងទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក៏​ប្តឹងទៅ​ប្តឹង​ឲ្យ​អស់ចិត្ត​ទៅ​បើ​ខ្ញុំ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​រស់​ហើយ​សុខចិត្ត​ចាប់​ពួក​អា​បំពុល​ញាត់​គុក​អ្នកឯង​ថា​ផ្ដាច់ការ​គឺ​ខ្ញុំ​អូ​ខេ​ខ្ញុំ​អាច​ទទួលបាន​ខ្ញុំ​សុខចិត្ត​មានឈ្មោះ​ជា​អ្នក​ផ្ដាច់ការ​តែ​ខ្ញុំ​មានគុណ​សម្បត្តិ​ការពារ​អាយុជីវិត​ប្រជាជន​របស់ខ្ញុំ​ឲ្យ​រស់រានមានជីវិត​អ្នកឯង​យក​មួយណា​អ្នកឯង​យក​សិទ្ធិសេរីភាព​បញ្ចេញមតិ​យកទៅ​ខាង​បញ្ចេញមតិ​ហើយ​បំផ្លាញ​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​សូម​ពួក​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​ងា​អ្នក​ច្បាស់​…​។​

​ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រី​រាជ​ការដែល​មិនទាន់​ចាក់​វ៉ាក់សាំង ត្រូវ​ទៅរក​ចាក់​ឲ្យ​ហើយ​ទៅ បើ​គេ​១0​នាក់​ចាក់​ហើយពីរ​នាក់​មិនបាន​ចាក់​គឺ​គេ​ច្បាស់​ជា​មិនឱ្យ​ចូលធ្វើ ការ​ទេ ព្រោះ​គេ​ខ្លាច​ឆ្លង​។​ដូច្នេះ​មានតែ​ការ​ដេក​ផ្ទះ​ទេ​ដូច្នេះ​ខ្ញុំ​សុំ​ចេញ​បទបញ្ជា​ជា​វ៉ាក់សាំង​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជកា​រ​ស៊ីវិល​កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​ជាប់កិច្ចសន្យា​,​គោលការណ៍​ស្ម័គ្រចិត្ត​សម្រាប់តែ​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​អ្វី​ដែលជា​បញ្ហាសំខាន់​ប្រជាពលរដ្ឋ​ចង់​ចាក់​វ៉ាក់សាំង​គាត់​ស្រែក​ឃ្លាន​វ៉ាក់សាំង​គាត់​រហូត​មកឈរ​បន្ត​កន្ទុយ​គ្នា​ទៅ​ចាំ​ចាក់​វ៉ាក់សាំង …​។ ថ្ងៃក្រោយ​ខ្ញុំ​ជឿថា​សម្រាប់​រដ្ឋាភិបាល ខ្ញុំ​យក​ការអនុម័ត​ព្រោះ ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាជាតិ​ខ្ញុំ ដាក់​ជា​វ៉ាក់សាំង​កាតព្វកិច្ច​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​កង កម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់​ត្រូវ​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​គឺ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​។​ប៉ុន្តែ​ទៅជា​ក្រុមហ៊ុន​នានា​នាំ​បុគ្គលិក​ចាក់​ពេញ​។​ឥឡូវ​ទាំង​គ្រូបង្រៀន​ហើយ​បើ​និយាយ​នៅតាម​ខេត្ត​នានា​មេភូមិ​មេក្រុម​ចៅសង្កាត់​គឺ​ចាក់​អស់​រួចហើយ​មន្ត្រីរាជកា​រ​នៅក្នុង​ក្រសួង​មួយចំនួន​នៅ​ភ្នំពេញ​ថ្នាក់ក្រោម​ជាតិ​ចាក់​សឹងតែ​ទាំង​អស់ហើយ​តាម​ខេត្ត​នៅសល់​ខ្លះ​ហើយ​បើតាម​ឯកឧត្តម​ហង់ ជួនណា​រុន រាយការណ៍​យប់មិញ​នៅ​ភ្នំពេញ​គ្រូបង្រៀន​ចាក់​បាន ១០០ ភាគរយ​ហើយ​ទាំង​បុគ្គលិក សិក្សា​គេ​ចាក់​ជិត​មួយ​លាន​នាក់​តើ​មាន​អ្នកងា​ប់ម្នាក់​ហើយ​ឬ​នៅ​?​បើ​ឯង​មិន​ចាក់​ក៏​ហី​ប៉ុន្តែ​ត្រូវ​ចាំ​ថ្ងៃក្រោយ​អាចមាន QR COOD​ថែម​ទៀតផង​ឥឡូវ​ក្រសួង​ប្រៃសណីយ៍ កំពុងតែ​ធ្វើ​ធ្វើ​តាមដាន​អ្នក​ដែលមាន​កូ​វីដ​១៩ ។​…

​បើ​អ្នកឯង​ថា​ខ្ញុំ​ផ្ដាច់ការ​ខ្ញុំ​សុខចិត្ត​ទទួលយក​នូវ​បុរស​ផ្ដាច់ការ​ប៉ុន្តែ​ខ្ញុំ​បានធ្វើ​កិច្ចការ​ដើម្បី​ជាតិ​របស់ខ្ញុំ​រស់ ខ្ញុំ​បានរួម​ចំណែក​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​នាំមក​នូវ​សន្តិភាព​ពេញ លេញ​រំដោះប្រទេស​កម្ពុជា​រូបភាព​របស់​ប៉ុលពត ។​បន្ទាប់​ទៅ​ខ្ញុំ​បានរួម​ចំណែក​ជាមួយ​តួអង្គ​ផ្សេងៗ​នាំមក​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រំលត់ភ្លើង​សង្គ្រាម​បាន​មួយផ្នែក​តាម រយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មិនទាន់​អស់​សង្គ្រាម​ទេ​កិច្ចព្រមព្រៀង​ប៉ារីស​ចង់​បានតែ​អ៊ុនតាក់​មិនអាច​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​ទេ​បន្ទាប់ពី​ចាយលុយ​អស់​ពីរពាន់​លាន​ដុល្លារ​ដោយ​ទុក​ឲ្យ​កម្ពុ​ជាមាន​រដ្ឋាភិបាល​ពី​តំបន់​ត្រួតត្រា​ពីរ ។ នយោបាយ​ឈ្នះ​ខ្ញុំ​ជា​អ្នកបង្កើត​វា​នឹង​ដឹក​អាន​នាំ​អនុវត្ត​វា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​តំបន់​ត្រួត​ត្រាតែ មួយ​មាន​ព្រះមហាក្សត្រ​តែមួយ​,​មាន​សភា​តែមួយ​,​រដ្ឋធម្មនុញ្ញ​តែមួយ​,​រដ្ឋាភិបាល​តែមួយ​,​កងកម្លាំង​ប្រដាប់ភេទ​តែមួយ​,​នេះ​ជា​បុរស​ផ្ដាច់ការ​ខ្ញុំ​កសាង​តាំងពី​អត់​មាន​អ្វី​ទាំង អស់​ឥឡូវ​អាគារ​ខ្ពស់​ជាច្រើន​នេះ​ជា​បុរស​ផ្ដាច់ការ​អញ្ចឹង​ពាក្យ​ផ្ដាច់ការ​មាន​អ្វី​អន់​នោះទេ​បើ​ខ្ញុំ​មិន​ខ្លាំង​ប៉ុណ្ណឹង​ទេ​ប្រទេស​ទៅជា​ស្អី​…​។​ខ្ញុំ​អាច​ចាប់​មនុស្ស​មួយចំនួន​ដែល​វា​បង្ក​ការរំខាន​ហើយ​ដើម្បី​សេរីភាព​របស់​មនុស្ស ១៦ លាន​នាក់​រស់រានមានជីវិត​នៅមាន​សេរីភាព​ខ្ញុំ​អត់​ខ្លាច​ទេ​ហ៊ាន​ធ្វើ​ហ៊ាន​ទទួលខុសត្រូវ​អញ្ចឹង​ខ្ញុំ​សុំ​បញ្ជាក់​ទៅ​លោកជំទាវ ឱ វណ្ណឌី​ន ដែលជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជូន​ចំពោះ​សម្ដេច​ឯកឧត្ដម​លោកជំទាវ​ដែលជា​ប្រធាន​ស្ថាប័ន​ដែលជា​អភិបាលខេត្ត​រាជធានី អភិបាលស្រុក ខណ្ឌ​ក្រុង ចាំ​ឲ្យ​ច្បាស់​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ទាំង​កងទ័ព​អាវុធហត្ថ​និង​នគរបាល​។​… ហើយ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​មកពី​មូលហេតុ​អ្វី​គឺ ត្រូវមាន​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ មិនមាន​ការឃុបឃិត​គ្នា​រវាង​គ្រូពេទ្យ​និង​អ្នក​មិន​ចាក់​វ៉ាក់សាំង​នោះទេ ។​…​ឥឡូវ​ខ្ញុំ​ព្រួយបារម្ភ​ទៅវិញ​ទេ​គេ​បង្អាប់​វ៉ាក់សាំង​ចិន ឥឡូវនេះ បែរជា​បញ្ហា​វ៉ាក់សាំង​អង់គ្លេស​ទៅវិញ នៅ​ហ្វីលីពីន​ម្សិលម្ង៉ៃ​ហាមឃាត់​ការចាក់​វ៉ាក់សាំង​អា​ស្តា​ហ្សែ​នី​កា​ក្រុម​អាយុ​ក្រោម ៦0 ឆ្នាំ យើង​បានឱ្យ​មនុស្ស​អាយុ​លើស​៦០​ឆ្នាំ​ចាក់ ។​ម្សិលមិញ​នេះ​នៅ​ហុងកុង​សុំ​ផ្អាក​ការទទួល​វ៉ាក់សាំង​អា​ស្តា​ហ្សែ​នី​កា នៅ​អឺរ៉ុប​ម្ដង​ឲ្យ​ចាក់​ម្ដង​មិន​ឲ្យ​ចាក់​ថា​មកពី​ជំងឺ​កកឈាម​ខួរក្បាល​ខ្ញុំ​មិនទាន់​ច្បាស់​ទេ​ថា​ដូ​ស​ទី ២ ខ្ញុំ ទទួល​ឬ​មិន​ទទួល​នោះទេ​បើ​មាន​ព័ត៌មាន​បែបនេះ ។ ប៉ុន្តែ​វា​បញ្ហា​ចេះ​សូម​ផ្ដាំ​ទៅ​ក្រសួងសុខាភិបាល​ថា អា​ស្តា​ហ្សែ​នី​កា វា​មាន​ឌឺ​ឡេ​ខ្លី​ណាស់​តែ​៦​ខែ​ទេ ប៉ុន្តែ​ពេលវេលា​ពី ដូ​ស​ទី​១ ទៅ​ដូ​ស​ទី​២ គឺ​វា​វែង​ណាស់​ដូ​ស​ទី​១ ទៅដល់​ទី​២ ចាប់ពី​មួយខែ​ពីរ​ខែ​ទៅ​បី​ខែ​ហើយ​ប្រសិទ្ធភាព​របស់​វា​គឺមាន ៦០ ថ្ងៃ​ខ្ញុំ​ទទួល​នៅ​ថ្ងៃទី ៤ ទៅ​ទទួល​នៅ​ថ្ងៃ ២៩​ខែ មេសា​ប៉ុន្តែ​ប្រសិនបើ​មានការ​ប្រជុំ​ពិសេស​បន្ទាន់​របស់​អាស៊ាន​ទីក្រុង​ហ្សា​កា​រា​តា​ឬ​ព្រុយ​ណេ​លើ​បញ្ហា​មួយចំនួន​មាន​បញ្ហា​មី​យ៉ាម៉ា​ផងដែរ​នេះ ការប្រជុំ​អាច​កើតមុន​ថ្ងៃ ២៩ ខែមេសា ខ្ញុំ​សុំ​ចាក់​មុន​ដើម្បី​ខ្ញុំ​បានទទួល​ដូ​ស​ទី ២ ។​…​អញ្ចឹងទេ​បានជា​យើង​មើល​ឱ្យ​សព្វគ្រប់​ហើយ​សូម​លោកជំទាវ​ឱ​វណ្ណឌី​ន​យកចិត្តទុកដាក់​លើ​ជនពិការ​ក្នុង​អតីតយុទ្ធជន​ក្រែងលោ​មាន​ជនពិការ​មួយចំនួន​ហើយ​ជនពិការ​ខ្លហ​មិន​ស្ថិតក្នុង​អតីតយុទ្ធជន​ទេ​ក៏ត្រូវ​មើល​ជនពិការ​ដើម្បី​ចាក់​ឲ្យ​ជនពិការ​ផងដែរ​ក្រៅពីនោះ​ខ្ញុំ​បានផ្ដល់​បញ្ជី​ហើយ​បុព្វ​ជិត​សាសនា​ទាំង​ព្រះពុទ្ធសាសនា​ទាំង​អី​ស្លាម​សាសនា​ទាំង​យេស៊ូគ្រិស្ត​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ហើយក៏​ត្រូវ​មើល​ផងដែរ​នូវ​កង​ប្រជា​ការពារ​សុទ្ធតែជា​អ្នក​ដែល​ធ្វើការ​ប៉ះពាល់​អញ្ចឹង​ថ្នាក់ស្រុក​ថ្នាក់​ខេត្ត​ត្រូវតែ​មើល​ប្រជា​ការពារ​។​…
​សូម​អំពាវនាវ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ​ជនរួមជាតិ​សូមមេត្តា​យោគយល់​ការលំបាក​របស់​ជាតិ​ការលំបាក​របស់​ជាតិ​ដែល​ខ្ញុំ​លើកដៃ​សំពះអង្វរ​ក៏​មិនមែន​ដើម្បី​ខ្លួន​ខ្ញុំ​ទេ​ដើម្បី​សេចក្តីសុខ​របស់​បងប្អូន​ផ្ទាល់​តែម្ដង ៣​កុំបី​ការពារ​កុំ​ធ្វើដំណើរ​ទៅ​ក្រៅ​ដោយ​មិន​ពាក់​ម៉ាស់ កុំទៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ហើយ​សុំ​អង្វរក​ឲ្យ​ទទួល​ទេវតា​នៅតាម​ផ្ទះ មិនមែន​ដើម្បី​ខ្ញុំ​ទេ​គឺ​ដើម្បី​បងប្អូន​ព្រោះ​គ្មាន​អ្នកណា​ឈឺ​ជំនួស​បងប្អូន​ទេ​។​បើ​បងប្អូន​មិន​គិតដល់​ការ​ហត់នឿយ​របស់​ក្រុមគ្រូពេទ្យ​,​គិតដល់​ការ​ហត់នឿយ​របស់​អាជ្ញា​ធរ​គិត ដល់​ការនឿយហត់​របស់​ក្រុមគ្រួសារ​ត្រូវ​គិតពី​ខ្លួនឯង ព្រោះ​គ្មាន​អ្នកណា​ឈឺ​ជំនួស​ខ្លួន​នោះទេ ។ រាជរដ្ឋាភិបាល​ប្រឹង​ណាស់​ខ្ញុំ​គិតថា​តម្លៃ​ទឹក​តម្លៃ​ភ្លើង​តម្លៃ​អន្តរាគមន៍​ជួយ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្រើ​លុយ​រាប់លាន​ដុល្លារ​ថែមទៀត ប៉ុន្តែ​វា​មិន​ទៅ​លើសពី​សមត្ថភាព​នៃ​ការទទួល​បានទេ​មាន​អ្នក​លើក​បញ្ហា​តាម​ហ្វេ​សបុ​កថា​ការដាក់​វិធានការ នេះ​គឺ​ចង់​ដេញ​មន្ត្រីរាជការ​ចេញ​ដោយសារ​រាជរដ្ឋាភិបាល​ខ្លះ​លុយ​បើក​ឲ្យ​មន្ត្រីរាជការ សុំ​ប្រាប​ចំណូល​ថវិកា​ផ្នែក​ពន្ធដារ​ទទួលបាន​ជា​ង ៦00​លាន​ផ្នែក​គយ​ទទួលបាន​ជាង ២00 លាន​សរុប​ជាង​៨00 លាន​បើ​ពន្ធដារ​គិត​ទាំង​ខែ​មួយខែ​ពីរ​បង​នៅ​ខែ ៣ បាន​ជាង ១​ពាន់​លាន​រួចហើយ​សូម​ផ្ដាំ​ទៅ​ឯ​ផ្នែក​គយ​ទាំងបី​ខែ​បាន​ជាង ៦00​លាន​រួច​ទៅ​ហើ យ​អញ្ចឹង​តើ​រដ្ឋាភិបាល​ហ៊ុនសែន​ខ្វះ​លុយ​ដែរឬទេ​ជើង​លេខ​លុយ​នៅទីនេះ​ដែលមាន​ប្រចាំថ្ងៃ​វា​មិនទាន់​អស់សាច់​លុយ​ទេ​នេះ​ជា​សាច់​លុយ​ដែល​សុំ​អ្នកឯង​ត្រូវ​ជ្រាប​យ៉ាងហោចណាស់​នូវ​សាច់ប្រាក់​ដែល​អាច​បើក​ប្រាក់ខែ​បាន​បី​ឆ្នាំ​ទៀត​ប្រាប់​លោក​ឯង​ឲ្យ​ដឹង​ទៅ​ចុះ​។​ផ្ទុយទៅវិញ​ក្រុម​លោក​ឯង​ទេ​ដែល​សព្វថ្ងៃនេះ​ដែល​ថ្ងៃនេះ​នឹងមាន​ម្នាក់​សុំច្បាប់​ធ្វើ​នយោបាយ​នៅមាន​ម្នាក់​ហើយ​ខ្ញុំ​ដឹងថា​នៅ​ខាងក្រៅ​ទទួលបាន​ព័ត៌មាន​ហើយ​ក្រុម​លោក​ឯង​អស់​លុយ​ហើយ​ហើយ​ក្រុម​លោក​ឯង​គ្មាន​សមត្ថភាព​មានលទ្ធភាព​មក​មាតុភូមិនិវត្តន៍​ទី ១ ទី ២ ទី ៣ ទី ៤ និង​ទេ​ល្មម​ឈប់​ហើយ​ខ្ញុំ​មិន​ចង់​តប​មក​ទេ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​… ខ្ញុំ​អត់​តមាត់​ប៉ុន្តែ​ខ្ញុំ​មាន​កាតព្វកិច្ច​ពន្យល់ ប្រជាពលរដ្ឋ …​គេ​ត្រូវការ​វ៉ាក់សាំង​វា​សុទ្ធតែ​វ៉ាក់សាំង​ឥឡូវ​ស៊ី​ណូ​ហ្វា​ម​ត្រូវបានគេទទួលស្គាល់​ឥឡូវនេះ ឥឡូវ​អឺរ៉ុប​កំពុងមាន​បញ្ហា​ហើយ​ម្ដង​ចាក់ អា​ស្តា​ហ្សែ​នី​កា​ម្តង​មិន ចាក់ អ្នក​ខ្លះទៅ​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី រករឿង​គ្នា​ទៀត​សូម្បី​ទីក្រុង​នី​ស​របស់​បារាំង​ក៏​ចង់​ទិញ​វ៉ាក់សាំង​ស្ពូ​នី​ក​ស៊ី​របស់​រុស្ស៊ី​ដែរ …​។ វ៉ាក់សាំង johnson johnson​ចេះ​មិនទាន់ ទៅ​ចុះកិច្ចសន្យា​បើ​ទៅ​វា​យ៉ាងម៉េច​ចោល ១,៥ លាន​ដូ​សបាត់​។ ហេតុអ្វី​ផលិត​វ៉ាក់សាំង​១៥​លាន​ដូ​ស​ឲ្យ​ខុស​រូបមន្ត​ចុះបើ​វ៉ាក់សាំង​មកដល់​កម្ពុជា​តើ​យើង​ធ្វើ​ម៉េច​តើ​មាន អ្នកណា​ចេញមុខ​ថា​ឲ្យ​អា​មេ​រិច​កាំ​ង​ទេ មាន​អ្នកណា​ចេញមុខ​ជាមួយ​ក្រុមហ៊ុន​johnson & johnso​ទេ ។​អា​ស្តា​ហ្សែ​នី​កា​ម្ដង​ចេះ​ម្ដង​ចុះ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយនឹង​ក្រុមគ្រូពេទ្យ របស់ខ្ញុំ​វិញ​ថា​តើ​បើ​មិនកើត​ទេ​ខ្ញុំ​មិន​ចាក់​អា​ស្តា​ហ្សែ​នី​កា​នៅ​ដូ​ស​ទី ២ ទេ​ខ្ញុំ​នៅ​ចាក់​ស៊ី​ណូ​វ៉ា​ក់​វិញ​។​… ព្រោះ​កូន​របស់ខ្ញុំ​ចាក់​សុទ្ធតែ​ស៊ី​ណូ​ហ្វា​ម​និង​ស៊ី​ណូ​វ៉ា​ក់ ។ មានតែ​ឪ​និង​
​ម៉ែ​២ នាក់​ទេ​ចាក់​អា​ស្តា​ហ្សែ​នី​កា ព្រោះ​អី​ដោយសារ​លក្ខខណ្ឌ​តម្រូវ​ត្រូវ អា​ស្តា​ហ្សែ​នី​កា សម្រាប់​មនុស្ស​៦០ ឆ្នាំ​ឡើងទៅ​ចំណែក​កូនចៅ​ត្រូវ​ទទួលយក ស៊ី​ណូ​ហ្វា​ម គឺ​ដើម្បី ធានា​ការ​ស្មើភាព​ហើយ​មាន​អ្នកខ្លះ​ថា​គេ​ចាក់​ឲ្យ​ម្តាយ​ឪពុក​គឺ​គេ​យក​វីតាមីន​ទៅ​ចាក់​ទេ បើ​ចាក់​វីតាមីន​ដដែល​ចាក់​សាំង​ទៅ​វា​មិនល្អ ហើយ​វ៉ា​ក់សាង​គឺ​វា​ល្អ​ណាស់​វា​សាមញ្ញ ណាស់​ព្រោះ​កូន​កើតឡើង​វា​ចាក់​វ៉ាក់សាំង​នេះ​វ៉ាក់សាំង​នោះ ។ បន្តិចទៀត​វ៉ាក់សាំង​សម្រាប់​កូ​វីត​១៩ នឹង​ក្លាយទៅជា​បញ្ហា​ធម្មតា​ហើយ​ស៊ី​ណូ​ហ្វា​ម​រយៈពេល​របស់​វា​៣៦ ខែ​។​…​ដូចនេះ​យើង​ទិញ​មក​យើង​មាន​ស្តុក​ប៉ុន្តែ​ការ​ស្តុក​ដែល​មិន​ចែកចាយ​ឲ្យ​ប្រទេស​ដទៃ​គឺ​វា​អាក្រក់​មើល​ណាស់​ព្រោះ​យើង​ពហុភាគី​និយម​មិនមែនជា​ប្រទេស​ដែល​ត្រូវ ទាមទារ​យកមក​គ្រប់គ្រង​ទាំងអស់​នោះទេ​តែ​យើង​មាន​វិធីសាស្ត្រ​របស់​យើង​ហើយ​យើង​ចាក់​ឲ្យ​អ្នកការទូត​នៅ​ក្រុងភ្នំពេញ​ហើយ​ប្រហែលជា​នៅលើ​លោកិយ​នេះ​មានតែ​កម្ពុជា​ទេ​ដែល​ចាក់​វ៉ាក់សាំង​ឲ្យ​អ្នកការទូត​ទាំងអស់​មន្ត្រី​អង្គការសហប្រជាជាតិ​ទាំងអស់​អង្គការ​អន្តរជាតិ​ទាំងអស់​អង្គការ​ក្រ​រដ្ឋាភិបាល​អន្តរជាតិ​ទាំងអស់​តើ​ប្រទេស​ខ្លះ​បានធ្វើ​ឬ​នៅ​អ្នកការទូត​កម្ពុជា​មិនទាន់​បានទទួល​មួយ​ម្ជុល​ណា​ទេ​តែ​កម្ពុជា​បានធ្វើ​រួចហើយ​សាកសួរ​ទៅ​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រទេស​ប៉ុន្មាន​ហើយ​សូម​លោកជំទាវ​ឱ វណ្ណឌី​ន​សួរ​ទៅ​លោកជំទាវ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ថា​តើ​មកដល់​ថ្ងៃនេះ​មាន​ប្រទេស​ប៉ុន្មាន​ហើយ​បាន​ចាក់​ឲ្យ​អ្នកការទូត​និង​ជនបរទេស​នៅ​កម្ពុជា​។​ខ្ញុំ​ក៏​កំពុង បញ្ជា​ឲ្យ​ចាក់​និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​កម្ពុជា​ទៀត​រហូតដល់​អគ្គរាជ​ទូត​ព្រុយ​ណេ​និយាយថា​កម្ពុជា​តូច​តែ​បេះដូង​ធំ​គឺ​អញ្ចឹង​ហើយ​ជា​សិទ្ធិ​របស់​កម្ពុជា​ធ្វើ​ដោយ​មិនបាច់​អ្នកណា​ប្រដៅ​ហើយ​កុំ​និយាយថា​គួរ​គិត​ខ្លួនឯង​មិនគួរ​ទៅដល់​គេ​ទេ …៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular