​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​នឹង​កំពុង​ជួសជុល កែលម្អ​និង​នក​សាង​បន្ថែម​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ចាស់​ថ្មី មួយចំនួន​ដើម្បី​លើ​កម្ពស់​សោភ័ណភាព គុណភាព​និង​ប្រសិទ្ធភាព​ការងារ​។​

​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹង​កាល​ពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២១​ថា​៖ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នាពេលនេះ ក្នុង​បរ​វេណ​ស្នងការដ្ឋាន​ដែល​ស្តិ​ត​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ បាន​នឹង​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​ដូចខាងលើ​រួមមាន ផ្លូវ​បេតុង​ថ្មី ជុំវិញ​បរិវេណ​ខាងក្នុង​ស្នងការដ្ឋាន សួនច្បារ ប័​ណ្ណា​ល័យ ចំណតរថយន្ត …​ជាដើម​។​

​គម្រោង​នេះ បានការ​ចូលរួម​អនុវត្ត​ពី​លោកស្នងការ ស្នងការរង នាយ នាយរង​នគរបាល និង​គាំទ្រ ឧបត្ថម្ភ​ពី​ដៃគូ​ផងដែរ​៕​