ដោយ​: ដេប៉ូ / ភ្នំពេញ​: នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការ​ពី​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​កម្មករ​-​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​រយៈពេល​៤​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​៧-១០ ខែ មេសា ឆ្នាំ​២០២១​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់ថា អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​បងប្អូន​កម្មករ​និយោជិត និង ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ សូម​ជម្រាបជូន សាធារណជន អំពី​លទ្ធផល​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​បងប្អូន កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ដោយ​ថ្ងៃនេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​បាន​បើក​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៧​ទីតាំង ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
​ក​-​លទ្ធផល​ក្នុង​ថ្ងៃទី​១០ ខែមេសា​
-​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ១០ ៤១៥​នាក់ (​បរទេស​ចំនួន ៧០៣​នាក់​) ចាក់​បាន​ចំនួន ៩ ៩៨៣​នាក់ (​បរទេស​ចំនួន ៧០៣​នាក់​)
– គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​ចំនួន ៤៣២​នាក់ (​បរទេស​ចំនួន ០​នាក់ )​។​
​ខ​-​លទ្ធផល​គិត​ត្រឹម​ថ្ងៃនេះ​
– អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ២៨ ៩៣៣​នាក់ (​បរទេស​ចំនួន ១ ៦០៦​នាក់​
-​ចាក់​បាន​ចំនួន ២៧ ៨៤៥​នាក់ (​បរទេស​ចំនួន ១ ៥៨៦​នាក់​)
– គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​ចំនួន ១ ០៨៨​នាក់ (​បរទេស​ចំនួន ២០​នាក់​)​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ​បានបញ្ជាក់​បន្ថែមថា អនុគណៈកម្មការ​ចំពោះ​កិច្ច ក៏បាន​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហគ្រាស ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕