ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ :មន្ត្រីអាជ្ញាធរអះអងថា សាច់ញាតិ២នាក់របស់លោកមេភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលទើបមកពីរាជធានីភ្នំពេញហើយបារម្ភទាក់ទិននឹងព្រឹត្តិការណ៍កូវីត១៩ សហគមន៍ថ្ងៃទី២០ខែកុម្ភៈ នោះ បានដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកក្នុងខ្ទមចម្ការមួយ។

ពលរដ្ឋនិងសាធារណៈមួយចំនួននៅថ្ងៃទី១០ខែមេសា បានប្រាប់កាសែតរស្មីកម្ពុជាថា នៅភូមិអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតបាន​បែក​ធ្លាយ​​ថា​ មានក្មេងប្រុស២នាក់ទេីបតែមកពីភ្នំពេញ។ លោកមេភូមិមិនបានរាយការណ៌ទៅណាទេព្រោះជាសាច់ញាត្តិគាត់​ ហើយក្មេងចំណូលថ្មីនោះមកដល់ក៏បានដេីរផឹកសុីពេញភូមិ។ បេីគ្មានរោគនោះមិនអីទេ ។ តែបេីមានវិញដឹងតែផ្ទុះពេញប៉ោយប៉ែតហេីយ ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងបងប្អូន។ កុំភ្លេចបីកុំបីការពារ។

ទាក់ទិនករណីនេះ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១០ខែមេសាថា៖ ករណីនេះ លោកបានអោយក្រុមការងារដឹកនាំដោយលោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាលចុះទៅធ្វើការត្រួតពិនិត្យ ចាត់វិធានការនិងសហការនឹងមេភូមិអណ្តូងថ្មមាស ក៏ដូចជាសាមុីជនចំណូល២នាក់ព្រមទាំងសមត្ថកិច្ចជំនាញសុខាភិបាលនោះហើយ ។

ហើយក្រុមការងារបានអះអាងថា យុវជន២នាក់នោះពិតជាបានមកពីភ្នំពេញមែន ។ប៉ុន្តែពួកគេបានចេញពីភ្នំពេញមកស្នាក់នៅខេត្តពោធិសាត់៦ថ្ងៃ រួចបានបន្តដំណើរមកភូមិអណ្តូងថ្មមាសនេះបាន១១ថ្ងៃ(គិតត្រឹមថ្ងៃទី១០ខែមេសា) ហើយយុវជន២នាក់នោះបានយល់ដឹងនិងទទួលខុសត្រូវ ដោយបានដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកឬធ្វើចត្តាឡីស័កនៅខ្ទមចម្ការ មិនបានដើរចេញទៅណា ឬដើរស៊ីផឹកពេញភូមិនោះឡើយ ។ពួកគេ ក៏បានអោយបងប្អូនយកបាយទឹកចំណីទៅអោយហូបទីទៃពីគេ ។

ចំណែកលោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាលបានអោយដឹងថា ៖ មកទល់ថ្ងៃនេះ (ទី១០ មេសា) យោងក្រុមការងារពិនិត្យគឺយុវជនទាំងពីរនាក់មានស្ថានភាព អាក្ការៈធម្មតា មិនមានអ្វីគួរសង្ស័យពីជម្ងឺកូវីត១៩ឡើយ ។

ទោះយ៉ាងណា លោកចៅសង្កាត់ថា ៖ អ្នកចំណូលពីភ្នំពេញ២នាក់នោះត្រូវដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃនិងបន្តអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាល៕srn