Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១១ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅតែ​ល្អប្រសើរ​ចំនួន ២​ថ្ងៃ​ជាប់​គ្នា​ហើយ​។​នៅថ្ងៃនេះ​ដែរ​នៅតែ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​និង ការធ្វើ​ជំនួញ​អ្វីមួយ​ផង​។​ការប្រកប​ការងារ អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្នក​កើត​ឆ្នាំ​គោ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ តែ​យ៉ាងណាក្តី​សម្រាប់​បុរស​គប្បី​មានការ​ប្រយ័ត្នប្រយែង​បើទោះបី​ដួង​រាសី​ខ្ពស់ត្រដែត​ក៏ដោយ​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​មិន​ងាយ​ឆាប់​ចប់ និង ពិសេស​ងាយ​បង្កកំហុស​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ហើយ​ពិសេស​បើ​មាន​ជំពាក់​បំណុល​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​គេ​មក​ទារ​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំខាល​

រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅថ្ងៃនេះ​ពេលវេលា​មិនល្អ​របស់លោក​អ្នក​គឺ​ម៉ោង ៩,០០-១០,៥៩​វិនាទី​ព្រឹក​និង​ពេលវេលា​មិនល្អ​មួយទៀត​គឺ​ម៉ោង ៣,០០-៤,៥៩​វិនាទី​រសៀល​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមាន​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ និង​ពិសេស​ធ្វើ​អ្វីមួយ​អាចនឹងទទួល​រង​ការខាតបង់​ដោយ​មិនបាន​តាំងចិត្ត​ថែមទៀត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ដែល​នៅ​សេសសល់ ឬ ការងារ​ចាស់ៗ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកបរ​បរករ​ស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​៕

​ឆ្នាំរោង

​​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ជាការ​រស់នៅ បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​គ្រួសារ តែង​ទទួលបាន​ភាពស្រស់​ស្រាយ និង មាន​ភាព​ចម្រើន​លូតលាស់​គួរ​ជាទី​ពេញចិត្ត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ទេ​គឺ​លោកអ្នក​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​ហុច​ផល​ល្អៗ​មកវិញ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ពោលគឺ​នៅតែ​ស្រុតចុះ ហេតុនេះ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ ឬ​អ្នកគ្រប់គ្រង​តូចធំ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ឃើញ​អ្វី​មិនល្អ​គប្បី​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសឦសាន​តែម្តង​ងាយ​ជួប​នូវ​បញ្ហា​ចូល​យាយី​។​
​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នៅថ្ងៃនេះ​មិន​ខុសពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ទេ​ពោលគឺ​មានការ​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំ​ជួប​ផល​លំបាក​នាគ្រា​ខាងមុខ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ និង ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូ​ណ៍​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន ។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផង​។​ការប្រកប​ការងារ​មានការ​លូតលាស់​គួរសម​បន្តិច​វិញ ហើយ​បើ​ចង់​ប្រកប​កិច្ចការងារ​ថ្មី​ក៏​ហុច​ផល​ល្អ​គួរសម​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​បើ​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​លូកដៃ​ជាមួយ​រឿង​អ្នកដទៃ​ច្រើនពេក​ទេ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​មក​ដាក់ខ្លួន​វិញ​។​
​នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចៀស​ឆ្ងាយ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​គួរសម​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​រឿង​រាវ​ឱ្យ​សប្បាយចិត្ត​មួយចំនួន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ឃើញ​មានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​ទាំង​ស្ត្រី​បុរស​អ្វីៗ​ចាប់ផ្តើម​ល្អប្រសើរ ហើយ​បើ​ចង់​ទំនាក់ទំនង​អ្វី តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន ផង​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម​ម្ល៉ោះហើយ​បើ​ចង់​សម្រុក​ការងារ​អ្វី​អាចធ្វើ​បាន​ហើយពី​ព្រោះថា​ផ្លែផ្កា​ដែលជា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ដោយ​មិន​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើ់សរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តី​ប្រា​ថា្ន ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular