លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា បានធ្វើកិច្ចការមនុស្សធម៌លេចធ្លោរចំនួនពីរ

ភ្នំពេញ : លោកស្រី កែ សួនសុភី តួនាទីជាប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានលះបង់ជាច្រើនសម្រាប់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ លើសពីនេះ លោកស្រីក៏បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិ ។

ក្នុងចំណោមសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់របស់លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក្នុងនោះសូមលើកយកសកម្មភាពមនុស្សធម៌ ចំនួន ២ របស់លោក ដែលលេចធ្លោររយៈពេលប៉ុន្មានខែចុងក្រោយ រួមមាន ៖

ទី១. ប្រគល់ទឹកប្រាក់ ចំនួន ១០០លានរៀល ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ទី២. បរិច្ចាគថវិកា ចំនួន ១ម៉ឺនដុល្លារ ជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ក្នុងតួនាទីជាប្រធានក្លិបកីឡាបាល់ទាត់ វិសាខា លោកស្រី កែ សួនសុភី បានដឹកនាំក្រុមកីឡាករ ក្លិបវិសាខា ចូលរួមប្រកួត រហូតក្លាយជាជើងឯកបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ និងទទួលបានប្រាក់រង្វាន់ ចំនួន ១០០លានរៀល លោកស្រី ក៏បានយកប្រាក់រង្វាន់នោះ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងតួនាទីជាប្រធានក្លិបកីឡាបាល់ទាត់ វិសាខា លោកស្រី កែ សួនសុភី បានបង្កើតមូលនិធិក្លិបកីឡាបាល់ទាត់ វិសាខា រហូតប្រមូលបានថវិកា ចំនួន ១ម៉ឺនដុល្លារ លោកជំទាវ ក៏បានយកថវិកានោះ បរិច្ចាគជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular