Home ព័ត៌មានសំខាន់ៗ រកឃើញអ្នក​ជំង...

រកឃើញអ្នក​ជំងឺកូវីដ១៩​ សម្រាកព្យាបាលនៅសម្ភពសំពៅមាសពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី០២ ខែមេសា

ដោយៈសុផលភ្នំពេញ៖សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១១ខែមេសាបានឱ្យដឹងថា៖​ជំងឺកូវីដ១៩ម្នាក់បានស្នាក់នៅមន្ទីរពហុព្យាបាលនិងសម្ភពសំពៅមាសពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃ ទី០២ ខែមេសា។

មន្ទីរពហុព្យាបាលនិងសម្ភពសំពៅមាស មានទីតាំងស្ថិតនៅផ្ទះលេខ១៣៤ ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធសូម ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃតាម វិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​។

ទីតាំងដែលត្រូវទៅធ្វើតេស្តមាន៖​វិទ្យាល័យ​បាក់ទូក,​ វិទ្យាល័យ​បឹង​ត្របែក​
,មណ្ឌល សុខភាពចាក់អង្រែក្រោម​,មន្ទីរ​ពេទ្យខ្មែរ-សូវៀត​,សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី
បណ្តោះអាសន្ន)និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular