គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​ឧសភា មាន​១៤​លើក ស្លាប់​៧​នាក់ របួស​២៣​នាក់​

1115
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃទី​៣​ដល់​ម៉ោង​២​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ១៤​លើក​(​យប់ ១២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៨​នាក់ (​ស្រី ៩​នាក់​) នឹង​របួសស្រាល ៥​នាក់​(​ស្រី​២​នាក់​)​។

​របាយការណ៍​បន្តថា រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានៈ ល្មើស​ល្បឿន ៥​លើក​(​ស្លាប់​៣​នាក់​), បត់​គ្រោះថ្នាក់ ២​លើក​, មិន​គោរព​សិទ្ធ ៣​លើក​(​ស្លាប់​១​នាក់​), ស្រវឹង ២​លើក​, ប្រជែង ១​លើក​(​ស្លាប់ ១​នាក់​), កត្តា​យានយន្ត ១​លើក​(​ស្លាប់ ២​នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៦​នាក់​(​យប់​១៥​នាក់​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២៤​គ្រឿង​រួមមានៈ ម៉ូតូ ១៤​គ្រឿង​, រថយន្ត​តូច ៧​គ្រឿង​, រថយន្ត​ធំ ២​គ្រឿង​, គោយន្ត ១​គ្រឿង ថ្មើរជើង​ម្នាក់​។ យានយន្ត​បង្កហេតុ​រួមមានៈ ម៉ូតូ ៨​លើក​, រថយន្ត​តូច ៤​លើក​, រថយន្ត​ធំ ១​លើក​, គោយន្ត ១​លើក​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ