Home ព័ត៌មានអន្តរជាតិ រញ្ជួយ​ដី​នៅ​...

រញ្ជួយ​ដី​នៅ​កោះ​ជ្វា​របស់​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​៧​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​រញ្ជួយ​ដី​កំលាំង​៥,៩​រិ​ច្ឆ​ទ័រមួយ​នៅ​ឯ​នាយកោះ​ជ្វា​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់ និង​បំផ្លាញ​អាគារ​រាប់រយ​នៅក្នុង​ទីក្រុង​ជាច្រើន​។​

​រញ្ជួយ​ដី ដែល​បាន​វាយប្រហារ​នៅ​ម៉ោង​២​រសៀល ធ្វើអោយ​កក្រើក​ទូទាំង​ខេត្ត​ចា​វ៉ា​ខាងកើត ដែល​មាន​មនុស្ស​៤០,៧​លាន​នាក់​រស់នៅ និង​បណ្តា​ខេត្ត​ជុំវិញ រួម​ទាំង​កោះ​បាលី​ផង​។​

​មាន​សេចក្តីរាយការណ៍​អំពី​ការរង​របួស​ដោយ​រញ្ជួយ​ដី​ចំនួន​១០​នាក់ នៅពេល​មនុស្ស​នៅក្នុង​ភូមិ​ជាច្រើន​ត្រូវបាន​ជម្លៀស​ទៅកាន់​មណ្ឌល​ក្រោយពី​ផ្ទះ​និង​អាគារ​រាប់រយ​ត្រូវបាន​បំផ្លាញ​។​ផ្ទះ​ប្រមាណ​៣០០​និង​អាគារ​រាប់សិប រួម​មាន​សាលារៀន មន្ទីរពេទ្យ ការិយាល័យ​រដ្ឋ​និង​ទី​កន្លែង​គោរពបូជា បាន​រង​ការខូចខាត​៕

​រញ្ជួយ​ដី​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នៅ​ឯនាយ​ឆ្នេរ​កោះ​ជ្វា មាន​កំលាំង​៥,៩​រិ​ច្ឆ​ទ័​រ បាន​បំផ្លាញ​ផ្ទះ​និង​អាគារ​រាប់រយ​កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ គោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសប្រកបដោយក្តីអភិរម្យសោមនស្សរីករាយនៃ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
Next articleឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ គោរពជូនពរ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
- Advertisment -

Most Popular