Home ព័ត៌មានសំខាន់ៗ សហគមន៍​នេសាទ​...

សហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង​បង្ក្រាប​ទូក​ឆក់​ត្រី​បាន​មួយគ្រឿង​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​គណៈកម្មការ​សហគម​ន៍​នេសាទ​កោះ​ស្រឡៅ​បាន​សហការ​ជាមួយ​សហគមន៍​ឃុំ​កោះ​ស្នែង​កោះ​កន្ធាយ​ចំនួន​៦​នាក់​ដេញ​ស្ទាក់​បង្ក្រាបបាន​ទូក​ស្មាច់​មួយគ្រឿង​។​

តំណាង​សហគមន៍​នេសាទ​បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែមេសា​នេះ​ថា​ពួកគេ​បាន​សហការ​ចុះបង្ក្រាប​នឹង​ឈានដល់​រឹបអូស​បាន​ទូក​ស្មាច់​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៣​រសៀល​ម្សិលមិញ​នៅ​ចំណុច​កន្ទុយ​កោះ​ហិប​ឃុំ​កោះ​ស្នែង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​
តាម​ការ​ឲ្យ​ដឹង​ទៀតថា​ពួកគេ​ពេល​ដេញ​ស្ទាក់​ទៅនោះ​ជន​ប្រព្រឹត្ត​បទល្មើស​បាន​ក្រឡេកឃើញ​ទូក​សហគមន៍​ដេញ​ស្ទាក់​ក៏​បើកទូក​រត់​នឹង​ឈប់​ចត​ចោល​រួច​គេចខ្លួនបាត់​។​សហគមន៍​ក៏បាន​ដកហូត​វត្ថុតាង​មាន​ទូក​ស្មាច់​មួយគ្រឿង​,​ម៉ាស៊ីន​ហ៊ី​ណូ​តា​៧​សេះ​មួយគ្រឿង​,​ឧបករណ៍​ឆក់​ត្រជាក់​មួយគ្រឿង​រួច​បញ្ជូន​មកកាន់​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​
លោក​វង្ស​សាវឿន​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​ស្វាគមន៍​និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ដែល​សហការគ្នា​បាន​យ៉ាង​ល្អ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅតាម​ដង​ទន្លេ​នឹង​ទទួលបាន​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។​ក្រៅពីនេះ​លោក​ក៏បាន​ឧបត្ថម្ភ​ប្រាក់​មួយចំនួន​ដើម្បី​ជាការ​លើកទឹកចិត្ត​ទៅដល់​សហគមន៍​ដែល​បាន​ខិតខំ​ប្រឹងប្រែង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular