Home ព័ត៌មានសំខាន់ៗ ក្រោយ​ឆ្លង​៧៨...

ក្រោយ​ឆ្លង​៧៨៩​នាក់​ម្សិលមិញ ថ្ងៃនេះ​ថៃ​ឆ្លង​៩៦៧​នាក់​ទៀត​, ថៃ​កំពុង​ផ្ទុះ​កូវី​ដ​១៩​នៅ​រលក​ថ្មី​ដ៏​អាក្រក់​បំផុត​

​ប្រែ​សម្រួល​៖​វាសនា​/​បាងកក​៖​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៩៦៧​នាក់​ដែល​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ដែល​ថៃ​មិន​ដែល​ធ្លាប់​ជួប​។​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​ទៀត​បាន​ស្លាប់ និង​៧៨៩​នាក់​បាន​ឆ្លង​បន្ថែម ក្នុងនេះ​៧៨១​នាក់​ឆ្លង​នៅក្នុង​ស្រុក​នៅ​ពេល​អាជ្ញាធរ​ត្រៀម​គ្រែពេទ្យ​ដល់​ទៅ​១០.០០០​នៅ​ក្រុង​បាងកក​។​

​តួលេខ​ចុងក្រោយ​នេះ​ធ្វើអោយ​ការឆ្លង​តាំងពី​មុន​មក​នៅ​ទូទាំង​ប្រទេស​ថៃ​កើន​ដល់ ៣២.៦២៥​នាក់​។​

​សូមបញ្ជាក់​ថា ការ​ផ្ទះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ចុងក្រោយ​នេះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​វីរុ​សបំលែងខ្លួន​ប្រភេ​ទ​ដូច​នៅ​អង់គ្លេស​ដែល​ឆ្លង​លឿន​។​ឥឡូវ​វា​ចម្លង​រាលដាល​ដល់​៦២​ខេត្ត​នៅ​ទូទាំង​ប្រទេស​ថៃ​។​ការ​​ផ្ទុះ​កូវី​ដ​១៩​នៅ​រលក​ថ្មី​នេះ បាន​ចាប់ផ្តើម​កាលពី​ខែ​មុន នៅក្នុង​កន្លែង​កម្សាន្ត​សប្បាយ​មួយចំនួន​ក្នុង​ក្រុង​បាងកក រួម​មាន​អ្នក​ឆ្លង​ចំនួន​១៧៧​នាក់​ដែល​មាន​ប្រភព​ចេញពី​ក្លិប​Krystal Club ជា​ក្លិប​​កាលី​ប​សំរាប់​ពួក​អ្នកមាន​លុយ​និង​អំណាច​។​

​កន្លែង​កម្សាន្ត​ដែល​ផ្ទុះ​កូវី​ដ​១៩​លេចធ្លោ​ដទៃទៀត​រួម​មាន​ក្លិប​Emerald Club និង​The Cassette នៅ​បាងកក ហើយ​នឹង Maya Exclusive នៅ​ហួ​ហ៊ីន​។​

​ឥឡូវ​អាជ្ញាធរ​កំពុង​ត្រៀម​បំរុង​គ្រែពេទ្យ​ដល់​ទៅ​១០.០០០​នាក់​នៅ​ក្រុង​បាងកក​ដើម្បី​ធានាថា គ្រប់គ្នា​អាច​បាន​កន្លែង​ដេក​ព្យាបាល​បើសិនជា​គេ​ឆ្លងកូវី​ដ​១៩​។​

​យ៉ាងហោច​ណាស់​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក​ជាង​ដប់​នៅក្នុង​ក្រុង​បាងកក បាន​ឈប់​ទទួល​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូ​ណាគិ​ត្រឹម​ថ្ងៃ​សុក្រ ដោយសារ​ខ្វះ​ឧបករណ៍​តេស្តិ៍​ឬ​អត់​សមត្ថភាព​។​មន្ទីរពេទ្យ​ផ្សេងទៀត​ក៏​​ស្ទាក់ស្ទើរ​ធ្វើតេស្តិ៍​ដោយសារ​តែ​ច្បាប់​ចែង​ថា មន្ទីរពេទ្យ​ត្រូវតែ​ទទួល​ព្យាបាល​អ្នកជំងឺ បើសិនជា​ធ្វើតេស្តិ៍​ឃើញកូ​វីដ​១៩​។​

​អគ្គនាយក​នៃ​នាយកដ្ឋាន​សេវា​វេជ្ជ​សា​សស្ត្រ​ថៃ​បាន​និយាយថា ការផ្ទុះកូ​វីដ​១៩​លើក​នេះ​ទំនង​ជា​អាក្រក់​បំផុត​ប្រចាំ​ប្រទេស​ហើយ​។​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា បាន​​ស្នើសុំ​ប្រជាជន​ធ្វើ​អ្វីៗ​ដែល​ខ្លួន​អាច​ដើម្បី​កំហិត​ការឆ្លង​រាលដាល ក្នុងពេល​ប្រជាជន​រាប់លាន​នាក់​ត្រៀម​អបអរ​ការ​ចូល​ឆ្នាំ​សង្ក្រាន្ត​ថ្មី​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​បារម្ភ​ណាស់​។ បើ​គ្រប់គ្នា​មិន​មាន​ការចាំបាច់​ត្រូវ​ធ្វើដំណើរ សូម​នៅផ្ទះ​ទៅ​ល្អ​ជាង​»៕

​ថៃ​ត្រៀម​គ្រែពេទ្យ​កណ្តាលវាល​១​ម៉ឺន​គ្រែ​សំរាប់​ទទួល​អ្នក​ឆ្លង​ថ្មី​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular