​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន ភូមិ​ចំនួន​២ នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប

​ដោយៈ​វិ​ឌ្ឍ​ន៍​/​សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន ភូមិ​ចំនួន​២ គឺ​ភូមិ​គោក​តា​ចាន់ និង​ភូមិ​ខៀន នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី​១១ មេសា នេះ​តទៅ ដោយ​សារ​បញ្ហា​កូ​វីដ​១៩ រហូតដល់​មាន​សេចក្តីជូនដំណឹង​ឱ្យ​បើក​ដំណើរការ​វិញ​។​

​តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យដឹងថា ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ​នេះ ចំពោះ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៥​ថ្មី ចំនួន​០១​នាក់ ទៅលើ​ឈ្មោះ ចាប នី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១១ រស់នៅ​ភូមិ គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន​ភូមិ​គោក​តា​ចាន់ និង​ភូមិ​ខៀន សង្កាត់​គោកចក ក្រុង​សៀមរាប ចាប់ពី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ នេះ​តទៅ​។ ចំពោះ​ការបិទ​ការចេញ​-​ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ ឡើងវិញ ក្រោយ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វី​ជ​១៩ មាន​សភាព​ធូ​ស្រាល និង​វិល​មករក​ប្រក្រតីភាព ឡើងវិញ ដោយ​រដ្ឋបាលខេត្ត​នឹង​ជូនដំណឹង នាពេល​ក្រោយ​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ទំនាក់ទំនង អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឬ បាន​ចូលទៅ​កាន់ ផ្សារ​ភូមិភាគ​បួន និង​មន្ទីរ​សម្រាក​ព្យាបាល ឆាយ លាង ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិន​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥៤៧៤/០៧៧ ៧៨៩០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​ទន្ទឹមនឹងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ពិសេស​បងប្អូន​ដែល រស់នៅក្នុង​ភូមិ​គោក​តា​ចាន់ និង​ភូមិ​ខៀន សង្កាត់​គោកចក ក្រុង​សៀមរាប ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular